សូម​ចូល​រួម​លើក​កំ​ពស់​ស្មារតី​នឹង​សមត្ថ​ភាព​កុ​មារ​ឱ្យ​ដូច​ជា​យុវវ័យ​ផង​ដែរ​

ថ្ងៃនេះខ្ញុំបានក្រលេកមើលទៅកាន់គេហទំព័រមួយដែលគេប្រកួតប្រជែង ក្នុងវិញ្ញាសារ ឌីហ្សាញ ។ ដោយក្នុងនោះមានលក្ខណ៍យុវវ័យត្រូវមានអាយុចាប់ពី១៨ឆ្នាំដល់៣០ឆ្នាំចូលរួម។ ដោយឡែកការយល់ឃើញរបស់ខ្ញុំ នឹងបានធ្លាក់ជាចម្ងល់មួយសំរាប់ស្ថាប័នមួយចំនួនដែរថាហេតុអ្វី បានជាពួកគេមើលរំលងចំពោះសមត្ថភាពក្មេងៗជំនាន់ក្រោយដែលកំពុងតែ មានការរីកចំរើននឹងការចេះដឹងខ្ពស់តាមដែលគេអាចធ្វើបានមិនចាញ់ យុវវ័យដែលមានអាយុពេញលេញនោះទេ ។ ដោយព្រោះខ្ញុំគិតថាមិនថាខ្ញុំមិនថាគេសុទ្ធប្រាកដជាមានឆន្ទះមួយគិតថា គេធ្វើបានយើងក៏អាចធ្វើបានដូចគ្នា ។ ដោយសង្កេតមើលឃើញសង្គមបច្ចុប្បន្នដូចជាមិនសូវឃើញមាន (មិនឃើញតែម្តង) ពីការលើកកំពស់កុមារដែលមានសមត្ថភាពអ្វីមួយអោយប្រាកដបានបើកបង្ហាញនូវសមត្ថភាពរបស់ពួកគេអោយសង្គមបានយល់ឃើញ នឹងចង់បញ្ញាក់ប្រាប់ផងដែរថា ក្មេងសម័យអីឡូវក៏អាចធ្វើបានដូចជាយុររ័យដែលបានរៀនចប់ មានការចេះដឹងច្រើនជាងក្មេងរៀននៅថ្នាក់វិទ្យាល័យនោះឡើយ។ តាមសំនូមពរពីសិស្សម្នាក់នេះផងដែរ ខ្ញុំគ្រាន់តែចង់ឃើញធនធានដែលកំពុងតែឈានទៅកាន់ការរីកចំរើនបានបើកបង្ហាញអោយបានធំទូលាយទៅលើជំនាញនឹងសមត្ថភាពអ្វីមួយដែលខ្លួនមាន នឹងមិនចង់អោយធនធានទាំងនេះខិតខំដោយអត់ប្រយោជន៍ដែលសង្គមយើងមើលរំលងនោះដែរ។ ជាចុងក្រោយតើពួកយើងអាចលើកតំលៃនឹងកំពស់សមត្ថភាពក្មេងជំនាន់ក្រោយអោយគេមានការបើកបង្ហាញនៅស្នាដៃរបស់ពួកគេអោយសង្គមជិតខាងបានឃើញ ថានាគក្មែរកំពុងតែងើបមុខឡើងជាបន្តបន្ទាប់វិញហើយ ដោយមានជំនឿចិត្តនឹងសេចក្តីក្លាហានព្យាយាមរបស់កូនក្មេងដ៏ក្មេងខ្ចីគ្រប់រូប ។ ការផ្តល់នូវមតិគំនិតរិះគន់ស្ថាបនា ការកោតសរសើរ ភាពស្ញប់ស្ញែញ ការពេញចិត្ត នឹងការផ្តល់ទំនុកចិត្ត គឺជាការលើកកំពស់ដល់ស្មារតីខិតខំប្រឹងរបស់ពួកគេដែលស្ថិតក្នុងគំនិតក្មេងខ្ចី កាន់តែមានជំនឿចិត្តក្នុងការបណ្តុះស្មារតីខិតខំប្រឹងរបស់ពួកគេ ខ្ញុំសង្ឃឹមថាអ្វីៗទាំងនេះវាមិនខាតបង់នោះឡើយក្នុងការលើកទឹកចិត្តដល់ពួកគេ ខ្ញុំក៏ត្រូវការភាពទាំងនេះផងដែរ ។ អរគុណដែលបានមកចូលរួមអាន…

ក្រា​ភិច​ឌី​ហ្សាញ​សំ​រាប់​ឆ្នាំ​២០១២​របស់​ខ្ញុំ​

នេះគឺជាការរចនាក្រាភិចរបស់ខ្ញុំ ខាងធ្វើវាជាងកន្លះឆ្នាំមកហើយ ទើបតែរំលឹកឡើងមកវិញត្រួស! ឃើញថាស្នាដៃអាចទទួលយកបានដូចមុនដដែល ហិហិហិ រូបមួយ មិនដឹងមានចំណងជើងថាម៉េច មិនចេះដាក់ ចេះតែធ្វើ ធ្វើហើយទុកសន្សំមិនបាន ត្រូវតែបង្អួតស្នាដៃខ្លះៗហើយ ។ រូបនេះទើបតែធ្វើហើយអម្បាញ់មិញនេះទេ បញ្ចប់នៅម៉ោង ២ និង ៣៩ នាទី ថ្ងៃសៅរ៍ ទី៣១ ខែមិនា ឆ្នាំ ២០១២ សូមជួយដាក់ចំណងជើងអោយផង អរគុណច្រើន។ Tittle: The world of Pagoda Cambodia. វប្បធម៍ដែលមិនចេះផុតរលត់ ទីណាមានខ្មែរ ទីនោះតែងតែមានព្រះពុទ្ធសាសនា ដែលជាធ្នាក់របស់ជាតិនិងមិនចេះបាត់បង់ឡើយ។

ស្តាយ៍​តុប​តែង​អាង​ចឹ​ញ្ចឹម​ត្រី(បរិស្ថាន​ជុំ​វិញ​ខ្លួន​)

ក្រៅពីចំណាប់អារម្មណ៍ផ្សេងៗដែលខ្ញុំចូលចិត្តធ្វើនឹងប្រព្រឹត្តវារាល់ថ្ងៃ ក្រៅពីរឿងរៀនគឺរឿងបរិស្ថាននៅជុំវិញខ្លួន កាលណាបរិស្ថាននៅជុំវិញខ្លួនស្អាត អារម្មណ៍ក្នុងការសិក្សាក៏កាន់តែប្រសើរឡើង ម្យ៉ាងភាពស្អាត នឹងរុក្ខជាតិពណ៍បៃតងគឺជាឧសថដ៏ល្អសំរាប់បំផ្លាញភាពស្មុគ្រស្មាញ ។ នៅផ្ទះខ្ញុំចូលចិត្តដាំដើមឈើតូចៗ ដែលមានស្លឹកពណ៍បៃតង នៅលើតុកកុំព្យូទ័រក៏ដូចជានៅរានហាលមុខផ្ទះផងដែរ ក៏មានពាងមួយសំរាប់ចិញ្ចឹមត្រីផ្សេងៗ ខ្ញុំគិតថាត្រីគឺជាសត្វចឹញ្ចឹមដ៏ល្អបន្ទាប់ពី សត្វឆ្កែនឹងឆ្មា ពីព្រោះដាក់វានៅកន្លែងណាវានៅតែនឹងកន្លែងហ្នឹង! ហេហេហេ តែការរចនានឹងតុបតែងសំរាប់លំនៅស្ថានរបស់វា វាក៏ចង់រស់នៅស្អាតដូចជាមនុស្សយើងដែរ ខ្ញុំមានគំរោងអភិវឌ្ឍន៍វាអោយទៅជាបែបផែនធម្មជាតិដែល កន្លែងមួយចំនួនគេកំពុងតែធ្វើ នេះគឺជាពាងត្រីរបស់ខ្ញុំ ហើយនេះគឺជាអ្វីដែលខ្ញុំបានស្វែងរកតាមបណ្តាញនានា ក្នុងអ៊ីនធើណេត វាមានលក្ខណះស្អាតណាស់ ជាភាពទាក់ទាញព្រមទាំងមានផាសុខភាពសំរាប់សត្វចឹញ្ចឹម ចាំមើលថ្ងៃណាមួយខ្ញុំនឹងធ្វើវា ។

ឡូយ​៩

អផ្សុក​ពេក​មិន​ដឹង​ធ្វើ​អី​ ក៏​ថត​រូប​ដាក់​ក្នុង​កម្ម​វិ​ធី​ឡូយ​៩ លេង​មួយ​ទៅ!

[................................]

Dasani + ថ្នាំ​លេប​យប់​នេះ​ + កែវ​ទឹក​មួយ​………………………​ ។

តាមដាន

Get every new post delivered to your Inbox.