មាន់​ចាស់​

563496_588293007864736_760097672_n

សូម​​បញ្ចេញ​សូរ​សព្ទ​បន្តិច​សិន​ព្រោះ​ខាន​បាន​ប្រើ​ប្រាស់​ប្លក់​វើត​ប្រេស​នេះ​យូរ​។ ឃើញ​ថា​កាល​ពី​មុន​នៅ​សកម្ម​តាំង​តែ​ពី​ព្រឹក​ធ្លាយ​ដល់​អា​ធ្រាត​ មក​ដល់​ពេល​នេះ​ក៏​សុំ​សរ​សើរ​អ្នក​ប្លក់​ជើង​ចាស់​គឺ នៅ​តែ​បន្តរ​ប្រើ​ប្រាស់​មក​ដល់​សព្ធ​ថ្ងៃ​ដដែល​។ កន្លង​មក​នេះ​ដោយ​សារ​តែ​មិន​សូវ​មាន​វោ​ហាស័ព្ទបាន​ពេញ​លេញ​ដូច​កាល​ពី​ដើម​ នឹង​ដោយ​សារ​​ការ​ចង់​នៅ​ស្ងាត់​មួយ​រយះ​ទើប​បាន​ជ្រើស​រើស​យក​​ Blog spot ម្តង​វិញ​ ឃើញថា​ស្ងាត់​បស់​គេ​មែន​ តែ​ក៏​ល្អដែរ​ព្រោះ​នៅ​ទី​នោះ​ខ្ញុំ​សរ​សេរ​សុទ្ធ​តែ​កំ​ណត់​ហេតុ​ប្រ​ចាំ​ថ្ងៃ​ ទាំង​នៅ​សាលា​នឹង​រឿង​រ៉ាង​ផ្សេង​ៗ​ដែល​បាន​ជួប​ប្រ​ទះ​កន្លង​មក​ តែ​ក៏​ផ្តោត​សំ​ខាន់​សំ​រាប់​​ជី​វិត​ក្នុង​វិ​ទ្យា​ល័យ​របស់​ខ្ញុំ​នឹង​មិត្ត​ភក្តិ​។ សារ​ចុះ​សារ​ឡើង​សល់​តែ​១១​ថ្ងៃ​ទៀត​ទេ​ ក៏​ត្រូវ​ប្រ​លង​ឆមាស​ទី​១​បាត់​ទៅ​ហើយ​។ នៅ​តែ​គ្មាន​ពេល​សកម្ម​ដូច​មុន​នៅ​ឡើយ​ តែនៅ​តែ​សកម្ម​ជា​មួយ​បង​ៗ​អ្នក​ជិត​ខាង​វើត​ប្រេស​តាម​ហ្វេស​បុក​នៅ​ឡើយ​ ពី​ព្រោះ​ជា​រៀង​រាល់​ថ្ងៃ​ចូល​ចិត្ត​លេង​ហ្វេស​បុក​ជាង​។

តែ​ទោះ​បី​យ៉ាង​ណា​ក៏​ដោយ​ និ​យាយ​អោយ​ត្រង់​ចុះ​គឺ​ចង់​ស្គាល់​បង​ប្អូន​ថ្មី​ៗ​អោយ​បាន​ច្រើន​ ព្រោះ​អី​ឃើញ​មាន​ប្លក់​ច្រើន​ណាស់​ដែល​បន្ត​កើន​ឡើង​ សង្ឃឹម​ថា​នឹង​មិន​ប្រ​កាន់​អី​ទេ :D ដែល​សុំ​ចូល​ខ្លួន​មក​វិញ​ ចឹង​សូម​ជំ​រាប​សួរ​ទាំង​អស់​គ្នា​នៅ​ទី​នេះ​ផង :D ។ 

អាវ​យឺត​ថ្មី ខ្ញុំ​ស្រ​លាញ់​កម្ពុ​ជា​ ច្នៃ​ប្រ​ឌិត​ថ្មី​ស្នា​ដែ​កូន​ខ្មែរ​

នេះ​គឺ​ជា​ភាព​​រីក​រាយ​មួយ​ដែល​ខ្ញុំ​បានឃើញ​ស្នា​ដៃ​កូន​ខ្មែរ​ពិត​ អាច​ចេញ​លក់​នៅ​តាម​ទី​ផ្សារ​ ។ ហើយ​ខ្ញុំ​ក៏​សប្បាយ​ចិត្ត​ដែល​ស្នា​ដៃ​របស់​ខ្ញុំ​នឹង​បង​ហួត​លី​ រួម​គ្នា​ជា​មួយ​នឹង​ 3Sister Fashion សំ​រេច​ចេញ​នូវ​សម្មតិ​ផល​នេះ​ឡើង​ ។ ខ្ញុំ​សង្ឃឹម​ថា​បង​ប្អូន​ពូ​មីង​ទាំង​អស់​គ្នា​ នឹង​ចូល​រួម​គាំ​ទ្រ​ស្នា​ដៃ​ដ៏​ក្មេង​ខ្ចី​របស់​កូន​ខ្មែរ​ទាំង អស់​គ្នា ក៏​ដោយ​ជា​រួម​គ្នា​ផ្តល់​នឹង​អោយ​តំ​លៃ​ដល់​ផលិត​ផល​ខ្មែរ​ក្នុង​ស្រុក​​ជាង​ផលិត​ផល​ដែល​កំ​ពុង​តែ​វាយ​លុក​ចូល​មក​ក្នុង​ស្រុក​យើង​ហួស​ពី​ការ​ស្មាន​ផង​ដែរ ។ ខ្ញុំ​ជឿ​ជាក់​ថា​នេះ​គឺ​ជា​លើក​ទី​មួយ​របស់​ពួក​យើង​ហើយ​ ហើយ​ជំ​ហ៊ាន​បន្ទាប់​ៗ​ទៀត​ផលិត​ផល​ខ្មែរ​នឹង​អាច​មាន​ជំ​ហរ​រឹង​មាំ​នៅ​ក្នុង​មាតុ​ភូមិ​របស់​យើង​ផង​ដែរ :) ។ សូម​អរ​គុណ

ការ​ច្នៃ​ប្រ​ឌិត​ថ្មី​របស់​កូន​ខ្មែរ​ :)

សូម​ចូល​រួម​លើក​កំ​ពស់​ស្មារតី​នឹង​សមត្ថ​ភាព​កុ​មារ​ឱ្យ​ដូច​ជា​យុវវ័យ​ផង​ដែរ​

ថ្ងៃនេះខ្ញុំបានក្រលេកមើលទៅកាន់គេហទំព័រមួយដែលគេប្រកួតប្រជែង ក្នុងវិញ្ញាសារ ឌីហ្សាញ ។ ដោយក្នុងនោះមានលក្ខណ៍យុវវ័យត្រូវមានអាយុចាប់ពី១៨ឆ្នាំដល់៣០ឆ្នាំចូលរួម។ ដោយឡែកការយល់ឃើញរបស់ខ្ញុំ នឹងបានធ្លាក់ជាចម្ងល់មួយសំរាប់ស្ថាប័នមួយចំនួនដែរថាហេតុអ្វី បានជាពួកគេមើលរំលងចំពោះសមត្ថភាពក្មេងៗជំនាន់ក្រោយដែលកំពុងតែ មានការរីកចំរើននឹងការចេះដឹងខ្ពស់តាមដែលគេអាចធ្វើបានមិនចាញ់ យុវវ័យដែលមានអាយុពេញលេញនោះទេ ។ ដោយព្រោះខ្ញុំគិតថាមិនថាខ្ញុំមិនថាគេសុទ្ធប្រាកដជាមានឆន្ទះមួយគិតថា គេធ្វើបានយើងក៏អាចធ្វើបានដូចគ្នា ។ ដោយសង្កេតមើលឃើញសង្គមបច្ចុប្បន្នដូចជាមិនសូវឃើញមាន (មិនឃើញតែម្តង) ពីការលើកកំពស់កុមារដែលមានសមត្ថភាពអ្វីមួយអោយប្រាកដបានបើកបង្ហាញនូវសមត្ថភាពរបស់ពួកគេអោយសង្គមបានយល់ឃើញ នឹងចង់បញ្ញាក់ប្រាប់ផងដែរថា ក្មេងសម័យអីឡូវក៏អាចធ្វើបានដូចជាយុររ័យដែលបានរៀនចប់ មានការចេះដឹងច្រើនជាងក្មេងរៀននៅថ្នាក់វិទ្យាល័យនោះឡើយ។

តាមសំនូមពរពីសិស្សម្នាក់នេះផងដែរ ខ្ញុំគ្រាន់តែចង់ឃើញធនធានដែលកំពុងតែឈានទៅកាន់ការរីកចំរើនបានបើកបង្ហាញអោយបានធំទូលាយទៅលើជំនាញនឹងសមត្ថភាពអ្វីមួយដែលខ្លួនមាន នឹងមិនចង់អោយធនធានទាំងនេះខិតខំដោយអត់ប្រយោជន៍ដែលសង្គមយើងមើលរំលងនោះដែរ។ ជាចុងក្រោយតើពួកយើងអាចលើកតំលៃនឹងកំពស់សមត្ថភាពក្មេងជំនាន់ក្រោយអោយគេមានការបើកបង្ហាញនៅស្នាដៃរបស់ពួកគេអោយសង្គមជិតខាងបានឃើញ ថានាគក្មែរកំពុងតែងើបមុខឡើងជាបន្តបន្ទាប់វិញហើយ ដោយមានជំនឿចិត្តនឹងសេចក្តីក្លាហានព្យាយាមរបស់កូនក្មេងដ៏ក្មេងខ្ចីគ្រប់រូប ។

ការផ្តល់នូវមតិគំនិតរិះគន់ស្ថាបនា ការកោតសរសើរ ភាពស្ញប់ស្ញែញ ការពេញចិត្ត នឹងការផ្តល់ទំនុកចិត្ត គឺជាការលើកកំពស់ដល់ស្មារតីខិតខំប្រឹងរបស់ពួកគេដែលស្ថិតក្នុងគំនិតក្មេងខ្ចី កាន់តែមានជំនឿចិត្តក្នុងការបណ្តុះស្មារតីខិតខំប្រឹងរបស់ពួកគេ :) ខ្ញុំសង្ឃឹមថាអ្វីៗទាំងនេះវាមិនខាតបង់នោះឡើយក្នុងការលើកទឹកចិត្តដល់ពួកគេ :) ខ្ញុំក៏ត្រូវការភាពទាំងនេះផងដែរ :) ។ អរគុណដែលបានមកចូលរួមអាន…

ក្រា​ភិច​ឌី​ហ្សាញ​សំ​រាប់​ឆ្នាំ​២០១២​របស់​ខ្ញុំ​

នេះគឺជាការរចនាក្រាភិចរបស់ខ្ញុំ ខាងធ្វើវាជាងកន្លះឆ្នាំមកហើយ ទើបតែរំលឹកឡើងមកវិញត្រួស! ឃើញថាស្នាដៃអាចទទួលយកបានដូចមុនដដែល ហិហិហិ រូបមួយ មិនដឹងមានចំណងជើងថាម៉េច មិនចេះដាក់ ចេះតែធ្វើ ធ្វើហើយទុកសន្សំមិនបាន ត្រូវតែបង្អួតស្នាដៃខ្លះៗហើយ :D

រូបនេះទើបតែធ្វើហើយអម្បាញ់មិញនេះទេ បញ្ចប់នៅម៉ោង ២ និង ៣៩ នាទី ថ្ងៃសៅរ៍ ទី៣១ ខែមិនា ឆ្នាំ ២០១២ :)

សូមជួយដាក់ចំណងជើងអោយផង អរគុណច្រើន។

Tittle: The world of Pagoda Cambodia.

វប្បធម៍ដែលមិនចេះផុតរលត់ ទីណាមានខ្មែរ ទីនោះតែងតែមានព្រះពុទ្ធសាសនា

ដែលជាធ្នាក់របស់ជាតិនិងមិនចេះបាត់បង់ឡើយ។

ស្តាយ៍​តុប​តែង​អាង​ចឹ​ញ្ចឹម​ត្រី(បរិស្ថាន​ជុំ​វិញ​ខ្លួន​)

ក្រៅពីចំណាប់អារម្មណ៍ផ្សេងៗដែលខ្ញុំចូលចិត្តធ្វើនឹងប្រព្រឹត្តវារាល់ថ្ងៃ ក្រៅពីរឿងរៀនគឺរឿងបរិស្ថាននៅជុំវិញខ្លួន កាលណាបរិស្ថាននៅជុំវិញខ្លួនស្អាត អារម្មណ៍ក្នុងការសិក្សាក៏កាន់តែប្រសើរឡើង ម្យ៉ាងភាពស្អាត នឹងរុក្ខជាតិពណ៍បៃតងគឺជាឧសថដ៏ល្អសំរាប់បំផ្លាញភាពស្មុគ្រស្មាញ ។ នៅផ្ទះខ្ញុំចូលចិត្តដាំដើមឈើតូចៗ ដែលមានស្លឹកពណ៍បៃតង នៅលើតុកកុំព្យូទ័រក៏ដូចជានៅរានហាលមុខផ្ទះផងដែរ

ក៏មានពាងមួយសំរាប់ចិញ្ចឹមត្រីផ្សេងៗ ខ្ញុំគិតថាត្រីគឺជាសត្វចឹញ្ចឹមដ៏ល្អបន្ទាប់ពី សត្វឆ្កែនឹងឆ្មា ពីព្រោះដាក់វានៅកន្លែងណាវានៅតែនឹងកន្លែងហ្នឹង! ហេហេហេ តែការរចនានឹងតុបតែងសំរាប់លំនៅស្ថានរបស់វា វាក៏ចង់រស់នៅស្អាតដូចជាមនុស្សយើងដែរ ខ្ញុំមានគំរោងអភិវឌ្ឍន៍វាអោយទៅជាបែបផែនធម្មជាតិដែល កន្លែងមួយចំនួនគេកំពុងតែធ្វើ :D

នេះគឺជាពាងត្រីរបស់ខ្ញុំ :)

ហើយនេះគឺជាអ្វីដែលខ្ញុំបានស្វែងរកតាមបណ្តាញនានា ក្នុងអ៊ីនធើណេត វាមានលក្ខណះស្អាតណាស់ ជាភាពទាក់ទាញព្រមទាំងមានផាសុខភាពសំរាប់សត្វចឹញ្ចឹម ចាំមើលថ្ងៃណាមួយខ្ញុំនឹងធ្វើវា ។ :)

ឡូយ​៩

អផ្សុក​ពេក​មិន​ដឹង​ធ្វើ​អី​ ក៏​ថត​រូប​ដាក់​ក្នុង​កម្ម​វិ​ធី​ឡូយ​៩ លេង​មួយ​ទៅ! :D

[................................]

Dasani + ថ្នាំ​លេប​យប់​នេះ​ + កែវ​ទឹក​មួយ​………………………​ ។