រីករាយខ្លាំងណាស់! សំរាប់ការចូលមកលេងនឹងអាននូវអត្ថបទ
ខ្ញុំឈ្មោះ វឌ្ឍនៈ! មើលទៅគេស្គាល់អស់ឡើងចង់ម៉ាចំហៀងភូមិហើយមើលទៅនោះ! តែនេះកុំប្រកាន់អី ញ៉ុមទើបតែអាប់់ដេតមកថ្មីៗ ទេណាបាទ! 🙂
ជាសិស្ស វិទ្យាល័យបាក់ទូក ជំនាន់ទី ១១ ថ្នាក់ទី ១១ ឆ្នាំនេះ
លទ្ធផលនៃការសិក្សា មិនធ្លាប់មានអ្វីដែលពិសេសនោះទេ គឺល្មមដែលអាចទទួលបាន គឺមធ្យម …..
ចំពោះស្នាដៃខ្ញុំគ្មានស្នាដៃអីធំដុមនោះទេ ព្រោះសព្ធថ្ងៃកំពុងបន្តការសិក្សានៅក្នុងវិទ្យាល័យនៅឡើយ
ថ្ងៃខែឆ្នាំកំណើត ថ្ងៃទី ១៤ ខែ មេសា ឆ្នាំ ១៩៩៥
ចំណង់ចំណូលចិត្ត គឺខាងឌីហ្សាញ (អីក៏ដោយអោយតាទាក់ទងនឹងការឌីហ្សាញ គឺញ៉ុមទាំងអស់!) 😀
អូ! ភ្លេចប្រាប់ បងប្អូនអាចរាប់អានប្អូនបានតាមរយះអ៊ីម៉ែលខាងក្រោមណាបាទ! 🙂
vmoung@yahoo.com . vathanakmoo@gmail.com
អាម៉េចទៅហើយ? លែងរវីរវល់នឹង wordpress ហើយហ្អី?
បាទចូលមើលប្រកាស់បងប្អូនក្នុងភូមិសឹងរាល់តែថ្ងៃនឹងបង! តែគ្រាន់តែញ៉ុមអត់មានពេលនឹងសរសេរប្រកាសនោះទេបង ព្រោះជាប់រៀនច្រើនជាងហិហិ
ក្មេងល្អខំរៀនណាស់ហ្ន៎ !
hahhaah ចឹងហើយបង! ចឹងមែនបងថាក្មេងល្អម៉េចកើត? ហាហា មិនចេះតាអួតហេបង! បាតថ្នាក់ ក៏នៅតាល្អដែរ! ហាហា 🙂
យីផ្ទះលោកប្អូននៅនេះតើ!
បាទបងនៅនេះទេ! ហហិហិ ម៉េចបង? ហត់ហេ? រកផ្ទះញ៉ូមម៉េចក៏មិនប្រាប់? ហាហា ស្លាប់ហើយ អាណិតណាស់ ដើរដោះស្បែកជើងផងអីផង! ចង់ គោរអោយស្រួលសិនទៅបងចាំចូលមកញុំាទឺកតែ! ហិហិ
សួស្តីបង វឌ្ឍនៈ!!! ប្រហែលជាបងមានអាយុប្រហាក់ប្រហែល នឹងខ្ញុំដែរ តើអាចរាប់អានគ្នាជាមិត្តភក្តិបានទេ?
បាទ! ហេហ កុំហៅខ្ញុំបងអី! ហេហ បាទ! ខ្ញុំរីករាយជានិច្ចណាសំរាប់ការរាប់អាន! រីករាយដែលបានស្គាល់!
និយាយសុទ្ទតែរីករាយជានិច្ច។ តែការពិតមិនដូចពាក្យដែល
និយាយទេ
ធម្មតាទេណា! 🙂 មនុស្សយើងកើតមកសព្ធថ្ងៃគឺស្ពាយជាប់នៅរឿងសប្បាយចិត្តនឹងរឿងមិនសប្បាយចិត្តមកតាមខ្លួនជានិច្ច …
សុំស្គាល់ផងណា! ព្រោះឃើញអើតឡឹមៗ មុខផ្ទះញ៉ុម! ហេហេហ!
នែ! បង! នេះមកហែកកេរ្តិ៍ខ្ញុំអីដល់ផ្ទះខ្ញុំនឹង? ហេសហេស អត់អីហេបង! ប្អូនរីករាយណាស់! ខ្ញុំនឹងហើយអីឡូវគ្រាន់តែជាជនក្រៅភូមិនោះ ទេ ពី មុនអុកឡុកគេពេក! អីឡូវកែខ្លួនធ្វើក្មេងល្អ លួចអីៗពីផ្ទះអ្នកជិតខាងវិញម្តង !ហេសហេសហេស 🙂
សូស្តីបង វឌ្ឍនៈ ! ញ៉ុម ជាបេប៊ីប្លក់ មិនសូវចេះពីប្លក់ និងអាយធី ទេណាបង ញុំចងអោយបងជួយណែនាំពីប្លក់ និង អាយធី ផង បងពិតជាមានសន្តានចិត្តល្អ ដល់ប្អូន ។
ស៊ីយូ again and again !
my e-mail : pobpata@yahoo.com
បាទបាទបាទ! កុំទាន់ទៅណា! សួរអាយុសិនម៉ោមើល! ហៅខ្ញុំសុទ្ធតែបងៗ ហិហិ អៀនណាស់លោកអើយ! រឿងអាយធីញ៉ូមមិនចេះអីនោះទេ តែរឿងប្លក់ក៏មិនចេះខ្លាំងណាស់ណាដែរ តែអាចប្រើបាន បើសិនជាមានអ្វីដែលមិនយល់ត្រង់ណាញ៉ុមចេះញ៉ូមច្បាស់ជាជួយប្រាប់ហើយណា! អរគុណច្រើនហើយដែលមកដល់ភ្លាមហៅបងចឹងនោះ ញ៉ូមចាស់មួយតង់ទៀតប្រោយ! 😀
សូមទោសម្ចាស់ផ្ទះ ញុំហៅ បង ធ្វើអោយម្ចាស់ផ្ទះចាស់អស់ អភ័យទោស ដល់ បព្វតាផង !
មូលហេតុអ្វីបានជាញុំហៅ បង ពីព្រោះ ម្ចាស់ផ្ទះ មានវ័យចំណាស់នៃការបង្កើតប្លក់យូរមកហើយ
តែញុំវិញ ជាទារកទើបកើត ដូចជា ម្ចាស់ផ្ទះបានឃើញស្រាប់ហើយ ប្លក់ញុំ មានអត្ថបទតែមួយ ទើបតែសរសរ មិនទាន់ចេះរចនា នៅឡើយ នេះជាការពិត ។
បព្វតាសង្ឃឹមថា ម្ចាស់ផ្ទះ ពិតជាជួយណែនាំ បង្ហាញ ពីប្លក់នេះដោយក្តីទទួលស្វាគមន៍ ញញឹម រាក់ទាក់ ជាមិនខាន ។
ពីមិត្តរបស់ម្ចាស់ផ្ទះ បព្វតា បេប៊ីប្លក់ ។
ហិហិហិ បាទហៅយ់ាងម៉េចក៏សប្បាយចិត្តដែរ 😀 សំខាន់បើប្រាប់ពិអាយុអោយដឹងទើបប្រហែលជាល្អ! ហិហិហិ
សួស្តីម្ចាស់ផ្ទះ! ម៉េចក៏រួតរះ ចង់ដឹងម៉ាយអេជ ដូចជារហ័សពេក ចាំប្អូនឆ្លើយភ្លេត ណាម្ចាស់បង ។
បព្វតាកើតបានប្រាំពីរថ្ងៃ សូមកែវចរណៃទទួលយក សួមបងលៃលក ទទួលប្អូន
ណាបងអើយ។
ទទួលម្តេចបានពៅពុំងារ បើមារចិត្តជាមិនបានប្រាប់
មេត្តាបង្ហាញកិច្ចសាសាប់ បើរាមមិនប្រាប់ក៏ហីទៅ។
មិនប្រាប់មិនប្រៀន គ្មានមេត្តា
មើលតែបព្វតាជាអប្សស្រី សួគានារីមានប្រណី
បើសិនជាស្រី រឺព្រានប្រុស
ចំនុចមួយនេះក៏មិនដឹង! ចង់អោយមាសឆ្អិនព្រមលកលៃ
ទទួលពាក្យពេចន៍បស់ចរណៃ មេត្តាខត្តីឆ្លើយភ្លាមណា! 😀 មិនសូវពូកែទេ! ហេហហេហេ
អ៊ីយ៉ាស! អ៊ីយ៉ូយ ! ឡូយផសគេ ម៉ង ហើយ អេមស៊្សមទៀត ។ថាឯងសុទ្ធតែជា ពុំងារ មារ ប្រុសព្រាន ទៀត ។ ដាក់កប់ៗ ជ្រៅៗ មិនរាក់ទេ ។
ញុំមិនមែន មារ ក៏មិនមែនប្រុសព្រានដែរ តែបើព្រានជា ព្រានបាញ់សត្វជាមួយ លោកតា ម៉ាឡាពី កាលពីជាតិមុន ប៉ុណ្ណោះ ។
ម៉ាឡាពី ម៉ាឡាពៃ ឯណាឯណីទៀតហើយ? លោក! ហាហា បែកអូរហូរស្ទឹង មែន! ហាហាហាហ
បែកអូរហូរស្ទឹង ! ណាក់ ប្រញេបប្រញាប់ម្លេះ ព្រះរាមច្បង កុំអាលបែក កុំអាលហូរ វាមិនរីឡាក់ទេណា ព្រះរាម ។ ត្រូវចងចាំថា៖ ” ទឹកអើយកុំអាលហូរ អូរអើយកុំអាលជន់ ចាំអូនឆ្លងមុនសឹមបងឆ្លងក្រោយ ” ណាក្រាបទូល !
ភ្លេចមើលពីរឃ្លាខាងក្រោម ចុមយក្ស ! កាដុំមសែម! ចាប់កែបបានត្រី !
ណាក់! ព្រះរាមច្បង ចង់អោយ បេប៊ីឆ្លើយពីអ្វី?
ឆ្លើយថា ឈ្មោះអ្វី អាយុប៉ុន្មាន? តាប៉ុណ្ណឹងទេបាទ អរគុណញ៉ុមសុំទៅសាលាសិនហើយ ! ហិហេហេហ
ញុំមោះ ? តើអូនមោះអី ស្រីពន្លក មេត្តាប្រាប់មក កុំបង្អងយូ ?
ចន្ធូ ! ណារាមរ៉ា ។
អុយ ! រត់ដាក់បាផាយ ម៉ង !
អា! ចាំចេញពីស្គួលសិន ចាំរែរ៉ាប់ តទៀត ណា ។
ចន្ធី ចន្ធី ចំម្ពូវ័ន អើយអត់អារម្មណ៍តែងទៀតទេ! ហាហាហហា
អូយ ! យ៉ូយ ! ព្រះម្ចាស់ថ្លៃអើយ ! ឆាប់រួតរាន់ម្លេះ ?តើមិនចាំទៅអេះ រហ័សសួរម៉េះ ពី ម៉ាយ អេជ ?
ហេតុអីក៏ចូលលឿនម៉េះ? គេថាវាយលឿនចឹង ណាពៅព្រលឹង ដក់ក៏លឿនដែរ មិននៅរងចាំ សិបសុបសិនទេះ រហ័សលឿនម៉េះ ខ្វះសង់ទីម៉ែត (ម៉ង់)។
ឆ្នាំអូន១៦ សូមស្រអប់ ! សូមស្រអប់ ! កុំប្លេប្លប់ !កុំប្លេប្លប់ ! បើស្រអប់ញុំ ស្រអប់ទៅៗ ៗ ! សុខចិត្តនៅព្រៅ ៗ ៗ បើរាមពាលពៅ ៗ មិនមេត្តាក៏ហ៊ីចុះ ៗ!
យាយលេងទេ ណា ព្រះរាមណាក់ កុំក្រេវក្រោធ នាំតែចាស់ទេ ណា ! ចាំញុំប្រាប់បើចង់ដឹង ណា ! តែបើតាមទំនៀមទំលាប់ពួកអឺរ៉ុបគេថា មិនគួរសមទៅវិញ ។ តែយើងជាកម្មជា ស្មែរវិញ មិនអីទេ មិនប្រកាន់ទេណា រាមច្បង ។
សូមព្រះរាមទប់អារម្មណ៍ ណា ណាក់ !
ប្អូនមានព្រះជន្ម ជ្រាលជ្រេជាងព្រះរាមឆ្ងាយណាស់ វ័យកាលតែរុះរោយ មិនដូចផែនពសុធា វិលទៅវិលមកនោះទេ ។ “ប្អូន”អាចធ្វើជាមាតាបិតា ព្រះរាមបាន ។ ការប្រើពាក្យ ” ប្អូន” នៅទីនេះ គឺជាពាក្យ ប្អូននៃការបង្កើតប្លក់ ប៉ុណ្ណោះ ពីព្រោះ បិតា (បព្វតា)បង្កើតប្លក ក្រោយគេ ទើបតែបង្កើតថ្មីៗនេះប៉ុណ្ណោះ ។
ម៉េចឮថារុះរោយ goodbey me ប្ញ ព្រះរាជបុត្រ មិននៅថែទាំបិតាកាន់តែជរាទេអី ?
សូមសរសើរ ណាក់ តែងកំណាព្យខាងលើបានពិរោះ ។ ញុំ ភ្លេចអស់ហើយ កាលនៅវ័យសិក្សាពូកែដែរ តែ ឥឡូវភ្លេចអស់រលីង ដោយសារបោះបង់វា ជាយូរយារមកហើយ ។
ណាក់កំពុងរៀនចឹង មានមុខវិទ្យាភាសាខ្មែរ ចូរណាក់ខិតខំដុសខាតវាទៅ នោះវាកាន់តែមានវឌ្ឍនភាព ជាមិនខាន ។
ហាហា ដឹងហើយ! រៀនចប់ទៅហើយ កុហកត្រើនត្រើយ ធ្វើមើលតែក្មេង បើគេមិនដឹងពាលពៅ ខំប្រឹងរ៉ាយរ៉ាប់លេង ម៉ាសមេកុំលេងនាំខ្ញុំសោកា ព្រោះដឹងចំលើយរបស់រាមរា ទោះបីដោះសារក៏ហារពុំរួច។។។
អា ! ភ្លេច ! កាលនៅពេលសរសេររបស់ញុំខាងលើ ញុំស្មានណាក់ចូលមហាវិទ្យាល័យ ឆ្នាំទី២ទី៣ ហើយ បានជានិយាយលេង ដោយប្រើពាក្យ រាង មិនសាកសមដល់ណាក់ បន្តិចហើយ។
មើសួរតិចមើ ឆ្នាំនេះ ចូលមហាវិទ្យាល័យឆ្នាំទីប៉ុន្មានហើយ? ហើយ មានព្រះជន្ម ប៉ុន្មានដែរ ? ចេះសួរញុំ ត្រូវប្រាប់វិញផងណា ?
បាទញ៉ុមក៏សុំទោសដែរ តែមិនមែនកំហុសញ៉ុមទេ ហាហា ញ៉ុមទើបតែថ្នាក់ទី ១១ អាយុ ១៧ ឆ្នាំ វិទ្យាល័យបាក់ទូក មិនមែនទី២ហើយក៏ មិនមែនឆ្នាំទី៣ដែរ 😀
យឺស ! ក្មេងខិលរប៉ិលរប៉ូច តើប្រៀបប្រដូចនឹង អ្នកកំពូលប្រាជ្ញា សូមប្រាថ្នាអោយបុត្រារៀនបានពូកែ ជៀសវាងប៉ោឡែ ចូលសាលាអោយបានទៀងទាត់ ណា បុត្រាណា !
យាយលេងតេ ណាក់ជាសិស្សល្អ ស្រលាញ់ការសិក្សាណាស់ ។ បិតាយាយនេះ ដើម្បី អប់រំដល់អ្នកដទៃតេណា សូមជីវ៉ា កុំប្រកាន់ប្រកែក !
មិនថ្វានមិនថ្វី ទេបិតា!
ក្នុងនាមក្សត្រា កនកូនខ្មែរ
មិនចេះពារលា អាវាសែ
ប្រឹងរៀនពូកែ ស្នងទេសជាតិ
គំនិតវែងឆ្ងាយ ដូចវេហា
មិនប៉ងប្រាថ្នា ខ្លាំងមួសមុត
ត្រឹមជាកូនខ្មែរ ថែទំនុក
ប្រពៃណីទុក ក្មេងជាន់ក្រោយ 😀 ហួសពេកហើយ! ហហាហាហ
អូយ !អូយ ចុកបេះដូង ពឺតឧរា ដាក់មាច់ៗម៉ង !
“ហូសពេកហើយ” ឆ្អី ទៅបុត្រ ខឹងនឹងបិតាប្ញ? ខឹងយូចឹង តោ…ឃុ..(ល) ណា ! បិតាគ្រាន់តែអប់រំអ្នកដទៃទេតើ ណា ស្ងួនពុំងា !
ណាក់ពូកែ សរសេរកំណាព្យ ពិរោះរណ្តំ បិតាចងអោយណាក់សរសេរបន្តទៀត ។
ឪព្រះបិតា រាមរាសូមថ្លែង
“ហួសពេកហើយ”ស្តែង បញ្ចាក់ប្រាប់ថា
បុត្រភ្ងានេះឯង ចរចែងវាចា
បង្អួតសង្ខាជាអ្នកចេះជ្រុល! ហហិហិហិហិ
គួររឺពុំគួរ សូមទ្រង់យោគយល់
មនុស្សយើងចេះឆ្ងល់ ទើបចេះពិស្តារ 😀
ឪ!កូនសំលាញ់ ប៉ារឹតតែក្នាញ់ ទៅនឹងជីវា ស្អីគេទៀតហើយ ពាក្យពេជន៍វាចា សំបូរវោហា ចង់ចាប់ក្រញិច ។
ស្អីគេទៅ “បង្អួតសង្ខាជាអ្នកចេះជ្រុល! ” ? សូមបុត្រនិមល ឆ្លើយភ្លាមមករ៉ា ?
ពាក្យចាស់លោកថា សត្វទាតាំងងារជាហង្ស
ឯប្អូននេះចង់ តាំងខ្លួនជាអ្នកចេះជ្រុលនឹងណាបង! ហេហេហហេហេហេ
យីស! បើទទាយំឆ្លង ត្រយ៉ងយំឆ្លើយយ៉ាងនេះ បិតា អញ្ជើញបុត្រា ឡើងបង្ហើសារិកា លើវេទិកា t v ក្នុងថ្ងៃណា ម្តងហើយ មើលទៅ ណា ស្ងួនភ្ងា ។
តើខ្លាចធ្វើអី ត្រឹមជាបុត្រាបិតាទៅហើយ!
បិតាហ៊ានហៅ បុត្រមិនកន្ទើយ
វេលាដល់ហើយ ទុកនៅធ្វើអ្វី! 🙂
សួមណាក់ កែពាក្យ អោយត្រឹមត្រូវណា បុត្រមិនកន្តើយ ។
ត្រង់ពាក្យនេះលើសលួសត្រង់ណាតើមែនទេបង? សូមអភ័យទោសដល់ប្អូនផង! ប្អុនគំនិតក្មេងមិនចេះលកលៃបានច្បាស់ប្រសព្ធ ។
កែហើយប្ញនៅ ណាក់ ជើង ត ណា ។
បាទរួចហើយបង 🙂 ប្អូនអរគុណច្រើនដែលបានជួយកែលំអរ ហិហិហិហិហិ
យាយចឹងរាត្រីណាស់ទៅបង! បងមិនទាន់សំរាន្តទេ?
មិនទាន់ចូលអេញទែណា !
ណាក់ចូលសំរាកហើយប្ញ?
បាទកំពុងតែញុំាបាយយប់! ហិហិហិ ចុះបង?
ទើបចេញពីសាលាប្ញ បានជាញាំ យប់ចឹង ?
បាទអត់ទេបង! ចេញតាំងតែពីម៉ោង ៧កន្លះម្លេះ! តែរវល់តែជាប់រវល់កិច្ចការខ្លះ 🙂 ចឹងរកជំរាបលាបងប្រុសទៅគេងសិនហើយ រាត្រីសួស្តី បងបព្ធតា 🙂 សុំអោយបងសំណាងល្អគ្រប់ទិវារាត្រីនឹងគ្រប់ពេលវេលា 🙂
បិតាទើបបើកឃើញ ប្លក់របស់ណាក់ ក្នុងប្លក់ស្ពត មានព័តមានល្អណាស់ មានរឿងប្រលោមលោក ណាក់ពូកែសរសេរ ណាស់ សូមសរសើរដល់ណាក់ ។
បាទបងប្រុស! 🙂 អរគុណច្រើនដែលបានចំណាយពេលសំរាប់មើលអត្ថបទរបស់ប្អុន! អត្ថបទរឿងទាំងនេះគឺកាលដែលប្អូនទំនេរពីការសិក្សា ក្នុងពេលវ៉ាកង! 🙂 ទំនេរចេះតែសរសេរទៅ ហិហិ អរគុណដែលបានសរសើរណាបង!ប្រុស! 😀
អុសបាទ! មើលទៅពិត ជាខុសមែន ហហិហិហិ ខ្ញុំស្មានតែលើសលួសអ្វីទៅហើយ ខំតែភ័យ 🙂
ហូ ផ្ទះថ្មី បងសុំឆែកឆេរតិចសិន
ផ្ទះចាស់សោះនឹងណាបង! ហហេហេ តែអាប់ដេតថ្មី! 😀 អញ្ចើញតាមសំរួលបង! 🙂
ពិតជាពូកែរចនាមែន!!!
ជំរាបសួរបងប្រុស! អរគុណដែលបានសរសើរ! ហេហេហ សំរាប់ក្មេងៗដូចខ្ញុំពូកែប៉ុណ្ណេះ មិនស្មើរអ្នកជំនាញទេ ត្រូវការបទពិសោធថែមទៀត 🙂
សំរាប់ខ្ញុំវិញទាល់តែមានស្រាប់ ទាញយកមកប្រើតែម្តង!!! 🙂
ហាហាហហា ចឹងរីករាយនឹងការទាញយកទៀតចុះណាបងប្រុស! មើលផ្ទះខ្ញុំមិនសូវមានអីទាញប៉ុន្មានទេ! ហេហេ មានតែរូបភាពដែលខ្ញុំឌីហ្សាញនឹងទេ 😀
សួស្តីបុត្រ!
សួស្តី!
បាទជំរាបសួរ រីករាយដែលបានស្គាល់! ហិហិហិ
សួស្តី !
ចូលឆ្នាំនេះ ទៅទីណាដែរ ?
បាទ ជំរាបសួរ ហេហេ មិនដឹងដែល តែគំរោងខ្ញុំគ្មានព្រំដែនផងបើសិនជាចង់ទៅក៏ទៅភ្លាមតែម្តង 😀
វង្វេងវង្វន់ហើយមើលទៅ មិនដឹងជាឡក់ឡើយដល់ស្ថានសួគ៌ាណាទេ បានជាមិនទាន់ចូលផ្ទះនៅឡើយ បុត្រា បិតា ? ប្រហែលពួកមីឡំមីនាង កីន្នរា កីន្នរី ចាប់ហើយមើលទៅ!
ត្រលប់ចូលនៅ ?
ជំរាបសួ ម្ចាស់ផ្ទះ !
កាលពិតអ្នកវើតប្រេសសោះ! ហាហា ជំរាបសួរសារជាថ្មីបេប៊ី! 😀
រៀបជួ!
ចុំចាគាល់ហង ណា !
បាទអរគុណណាស់បង ហិហិ ខ្ញុំក៏ដូចគ្នា 😀
សុខសប្បាយ ជាទេ វឌ្ឍនៈ ?
សួស្តីបង!សុខសប្បាយធម្មតាចុះបងវិញ? 😀
សុខទេ តែរវល់ច្រើនដែរ
គ្រាន់តែអានកមមេន ចង់វង្វេង? សុំស្គាល់ផងបានទេបងប្រុស? (តឹមតែស្គាល់អំបូរភូមិបង)
បងប្រុស អី! ក្មេងមិនទាន់ចប់វិទ្យាល័យផង 😀 បាទជំរាបសួរ សុខសប្បាយជាទេ? អរគុណដែលបានចូលមកស្គាល់! 🙂