គឿងក្នុងប្រុសៗម៉េចក៏នាក់លក់ជាស្រី?

ថ្ងៃនេះញ៉ុមនឹងមិត្តភក្តិខ្ញុំម្នាក់ បានទៅផ្សារអូរឬស្សីគំរោងនិងទិញខោអាវ ដើរចូលទៅក្នុងផ្សារឡើងចង់កន្លះម៉ោង! នៅតែមិនទាន់ទិញបានស្អីទៀត ! ហើយបានចាប់អារម្មណ៍និងមិត្តរបស់ខ្ញុំម្នាក់នោះ ក៏ចាប់ផ្តើមសួរវាថា «ហ្អែងចង់ទិញអីគេ ហ្អាស់បានជារកអី រកម៉េស»វាក៏និយាយថា«អញដើររកតូបណាមានអ្នកលក់ជា ប្រុសនុងណា!»

ញ៉ុមក៏សួរវាទៀតថា«ហើយហ្អែងដើររកធ្វើអី?»

វាមើលមុខខ្ញុំម៉ាសន្ទុស ក៏ដាច់ចិត្តនិយាយចេញមក«អើ!ប៉អ្នកលក់គ្រឿងក្នុងសុទ្ធ តែជាមនុស្សស្រីចឹង អញ់ម៉េច ហ៊ានចូលទិញ!» ញ៉ុមត្រាំអត់សំនើចមិនបាន ក៏ដើរបន្តើរ លួចសើច បន្តើរ រហូតបានប្រទះឃើញតូបមួយ មានមនុស្សប្រុសឈរ ទំនងដូចជាអ្នកលក់ ក៏បាននាំគ្នាដើរចូលទៅ

ហើយក៏បានសួរគាត់ថាមាន…….អត់ពូ(វានិយាយមិនចេញទេ)

ពូនោះគាត់បានដើរចេញបាត់ទៅ  ហើយស្រាប់តាមាន មនុស្សស្រីម្នាក់ងើបចេញពី កំនរខោអាវមក សួរថា យកម៉ាកអីគេ ហា! អូន Rosso រឺអី?

ម៉ែអើយ……….! វាអៀនឡើងចង់ក្រហមមុខ តែច្រុលតាចឹងបាត់ទៅហើយ ក៏បានទិញទៅ!ហា ហា ហា!

Advertisements

25 comments

    1. ទៅជាផ្ញើរញ៉ុមឲ្យទិញអោយទៅវិញ!!! ដល់កហើយនៀក!!! គ្រាន់តែលីអូខ្លួនឯងស្លៀកសោះហ្នឹង!!
      លើកក្រោយ បើឲ្យញ៉ុមទិញឲ្យ ចឹង ចាំញ៉ុមឲ្យស្រាតវាស់ចង្កេះ ពាក់លេខប៉ុន្មាន ដើម្បីពេលទិញមក កុំឲ្យច្រឡំលេខ!! :mrgreen:
      (ចាំតែទិញឲ្យតើ អត់ចេះទិញអាខោប្រភេទហ្នឹងផង!! )

  1. ហាសហាសហាស….និយាយតាមត្រង់ កាលពីមុនក៏ចឹងដែរ តែតាំងពីធ្លាប់ទិញរួចមក ដូចមិនសូវអៀនចឹងទៀតរ៉េ ។
    មូលហេតុ៖ មនុស្សស្រីជាអ្នកមានគំនិតក្នុងការស្លៀកពាក់ជាងមនុស្សប្រុស, ជាធម្មតាមានតែមនុស្សភេទផ្ទុយគ្នា ទើបមើលទៅមនុស្សម្នាក់ថា ស្លៀកពាក់អីស្អាត ។ តែបើប្រុសៗទៅលក់គ្រៀងក្នុងស្រី គឺវាមិនសមជ្រុល ។

    1. បាទ សុខ, តែមិនសូវសប្បាយទេ ព្រោះការងារច្រើន ហើយមិនទាន់បានធ្វើទាំងអស់ផង ។ និយាយពីកាន់ជើង អត់បានរ៉េ ខ្លាចគេទះកំភ្លៀង, នរណាទៅកាន់ជើងគេទទេរយ៉ាងម៉េច ។ ព្យាយាមកុំអៀនទៅ, មិនអីរ៉េ គេអ្នកលក់មិនទាំងអៀនយើងផង យើងអ្នកទិញមានអីត្រូវអៀន ។

      1. ងាប់​ហើយ​អត់​ចេះ​ខ្មាស​គេ​!!!! កំលោះ​ស្តូក​ហើយ​ នៅ​ផ្ញើរ​ម៉ាក់​ឲ្យ​ទិញ​អី​ៗ​ឲ្យ​ទៀត​! អូយ​ យ៉ាប់​ៗ​ណាស់​ប្រុស​ៗ ៚ ថា​មិន​ចង់​វិចារ​ក្នុង​ប្រកាស​នេះ​ទេ​ ព្រោះ​គិត​ថា​ជា​រឿង​ប្រុស​ៗ​គេ​ពិភាក្សា​គ្នា​។ តែ​អត់​ទ្រាំ​ មិន​ថា​ឲ្យ​មិន​បាន​ ហេ​ហេ​….

    1. ម៉េចចាំបាច់ឲ្យគេទិញឲ្យ!! មិនមែនងូតទឹកជាមួយគ្នាឯណា!! មិនចឹង!! ល្បងពាល!!!
      អារឿងនេះណាទាន់តែអ្នកស្លៀកទៅទិញផ្ទាល់បានដឹង!!

  2. នាក់ ជា​ឯកតា​មិន​អាច​យក​មក​ប្រើជា ប្រធាន​បាន​ទេ។
    ប្រើ​ពាក្យ អ្នក ទើប​ត្រូវ។

    ចឹង​ហើយ! បង​ក្មេង​ស្រែ​និយាយ​ត្រូវ មុន​ដំបូង​ចឹង​ហើយ តា៎ទៅ​យូរៗ​ទៅ​លែង​អៀន​ហើយ។

    1. ជំរាបសួរបង!អរគុណច្រើនណាស់ ដែរបានជួយប្រាប់!
      ចូលចិត្តតែនាំគ្នាថាអោយញ៉ុមចឹងណាស់ ការពិតពួកម៉ាក់ញ៉ុមវាជាអ្នកទិញទេតើ!
      អត់អីទេចាំញ៉ុមជួយប្រាប់មិត្តញ៉ុម ត

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s