ចង់ធ្វើជាអ្នកនិពន្ធមួយរូបដែរ…!

ថ្មីៗនេះទើបតែនឹងវ៉ាកងធំ!ម៉ាថ្ងៃៗដូចជាអផ្សុកដល់ហើយ បានជាមានគំនិតចង់និពន្ធរឿងនឹងគេនឹងឯងដែរ……

តែមិនដឹងថាអាចទៅរួចរឺក៏អត់ទេ…មើលទៅ!មានតែមកសុំយោបល់ល្អៗពីបងប្អូននៅក្នុងភូមិ មើល!

ហើយនេះគឺជាស្នាដៃដំបូងរបស់ខ្ញុំ  តែសូមបញ្ចេញតែ ឈុតឆាកដំបូងសិនទេ! ពីព្រោះខ្លាចខ្មាស់គេ!

ដូច្នោះសូមជួយផ្តល់យោបល់ទាំងអស់គ្នាផងណា!

ខ្ញុំសូមអរគុណទុកជាមុន….:)

ភាគទី១

គង់មានថ្អៃណាមួយខ្ញុំនឹងបានសំរេចបំនងប្រាថ្នាដែលខ្ញុំធ្លាប់មានពីមុនមកហើយចាំតែមើលទៅ!
«ហ៊ីមិនដឹងជាស្អីទេ……..ឯងនេះម៉ាងៃៗបានតែ អារឿងប្រាថ្នាប្រាថ្នួយស្អីៗខ្លះទេ……….! គ្មានបានការអីសោះហើយ!
បានហើយភ្ញៀវគេចាំនៅខាងក្រៅច្រើនណាស់! នេស!ថាស់!»

នេះគឺជាសំដីដែលបងប្រុសរបស់ខ្ញុំតែងតែ និយាយចំអកដាក់ខ្ញុំជារៀងរាល់ថ្ងៃ
គ្រួសាររបស់ខ្ញុំគឺជា គ្រួសារមួយដែលមានបន្ទុកធ្ងង់ធ្ងរជាងគេនៅក្នុងភូមិនេះ! ដោយសារតែឪពុករបស់ខ្ញុំគាត់បាន
យកប្រពន្ធថ្មីមួយទៀត បន្ទាប់ពីបានលែងលះជាមួយនឹងម្តាយរបស់ខ្ញុំមក
ហើយប៉ុន្មានឆ្នាំមកនេះខ្ញុំក៏មិនដែលរស់នៅដោយមានក្តីសុខដូចជាគ្រួសារដទៃៗនោះដែរ .
ជារៀងរាល់ថ្ងៃ មិនថា សៅរ៍ រឺ ក៏អាទិត្យនោះទេ សឹងតែគ្មានថ្ងៃណាមួយដែលកក់ក្តៅសំរាប់ខ្ញុំសោះឡើយ
ខ្ញុំតែងតែសួរ នឹង ពិសោធចិត្តខ្លួនឯងថា ហេតុអ្វីបានជាខ្ញុំសុខចិត្តមកទទួលកម្មពារបែបនេះទៅវិញ?
មានថ្ងៃខ្លះខ្ញុំតែងតែគិតតែផ្តាស់ដោយខ្លួនឯងថា ពិភពលោកនេះវាគ្មានកន្លែងណាមួយដែលសាកសមសំរាប់
អោយខ្ញុំរស់នៅនោះទេ……….
គ្រាន់តែចង់សំលាប់ខ្លួនក៏ពិបាក…….
«នែ…!នាងឯងឆ្កួតទេរឺអី ! ហា ?»
«អ៊ូយ…..!»
«នេះអញចឹញ្ចឹមនាងឯងអស់ពេលយូរយ៉ាងនេះទៅហើយ គ្រាន់តែអោយនាងឯងមកបំរើ អី    អញបន្តិចមិនបាន
ទេរឺអីហា……?
មិនបាច់ប្រាប់ក៏ដឹងដែរមែនទេ! ថាជីវិតដែលរស់នៅក្នុងសភាពបែបនេះ តើវាឈឺចាប់ប៉ុណ្ណា…….
ម្តាយចុងរបស់ខ្ញុំគាត់ស្អប់ខ្ញុំខ្លាំងណាស់ នៅពេលដែលគាត់បានដឹងថា កូនប្រុសរបស់គាត់បានរលោភ
បំពានលើព្រហ្មចារីយ៍របស់ខ្ញុំ…….ទាំងមិនបានទទួលខុសត្រូវ ថែមទាំងបានទម្លាក់កំហុសយ៉ាងធ្ងន់ថា
មកពីខ្ញុំជាអ្នកបង្កឡើង
ដោយមិនចង់អោយលោកឪពុកគាត់ជ្រាបនៅរឿងមួយនេះ ខ្លួនខ្ញុំផ្ទាល់ក៏បានសំរេច
ចិត្តធ្វើតាមបង្កប់បញ្ចារបស់ម្តាយចុងដ៏ឃោឃៅមួយនេះ
«វ៉ាន់នី………!អើយ…!វ៉ាន់នី!»
«ច៎ា! ម៉ែ!»
«នេ៎ស!មើរ លើកបបរយកទៅអោយ កូនពូយ៉ាននៅថ្នល់ធំតិចទៅ!ហើយ ! ប្រញ្ញាប់ម៉ោវិញជូនប្អូនឯងទៅសាលាផង
លឺអត់!!!»
«ច៎ាម៉ែ…….»

នៅមានភាគបន្ត………

15 comments

  1. គួរ​ប្រើ​សញ្ញា​ឲ្យ​ត្រូវ​នឹង​ឃ្លា រឺ​ល្ពះ។ “លឺអត់!!!” កន្លែង​សញ្ញា​ឧទាន​ទាំង​ប៉ុន្មាន គួរជំនួស​ដោយ​សញ្ញា​សួរ​តែ​មួយ​បានហើយ ទើប​ការ​សរសេរ​រឿង​របស់​យើង​មាន​រចនាប័ទ្ម​ល្អ ហើយ​ត្រូវ​នឹង​ក្បួន​ខ្នាត​វេយ្យាករណ៍​របស់​យើង គឺ​ល្បះ​សំនួរ។
    មើល​ទៅ​ល្អ​ដែរ តែ​គ្រាន់​តែប្រើ​សញ្ញាចុច . ច្រើនពេក, គួរ​បន្ថយ​វា​ខ្លះ​ពិសេស​កន្លែង ហៅ​ឈ្មោះ​របស់​នរណា​ម្នាក់។ ខ្ញុំ​មិន​សូវ​ជាចេះ វិភាគ​អីនោះទេ តែ​វាគ្រាន់​តែ​ជា​យោបល់​បន្តិច​បន្តួច។ ការ​និពន្ធ​ត្រូវ​ផ្ដោត​ចំបង​គឺ ការ​ប៉ិន​ស្រមើស្រម៉ៃ និង​អារម្មណ៍​ផ្ទាល់​ខ្លួន​របស់​អ្នក​និពន្ធ, ត្រូវ​ចេះសរសេរ​ឲ្យ​ត្រូវ​នឹង អារម្មណ៍​ពិតៗ​ដែល​អាច​កើត​មាន ដូចជា៖ កំសត់, សប្បាយ, ខឹង ។ល។ និង​ត្រូវ​ចេះ​ធ្វើ​ឲ្យ​សាច់​រឿង​មានភាពមួយ​ដែលថា ពេល​អាន​ទៅជក់​ចិត្ត និង រំភើប​នៅពេល​ដែល​តួនិមួយៗ​បាន​ជួបគ្នា រឺ​ផ្សេងៗ។ ហើយ​គួរ​សរសេរ​ឲ្យ​ត្រូវ​នឹង ក្បួនវេយ្យាករណ៍​ខ្មែរ​យើង បើ​មិនចេះ​អីសួរ​មក​ខ្ញុំមក(សុំអួត​មួយ 😀 )។ ក្នុង​រឿង​នោះ​ឃើញ​មាន​កំហុស​មួយ ពីរដែរ​ដូចជា៖ “នឹង” ជា​ធ្នាក់​ រឺជា​ពាក្យ​សម្រាប់​បញ្ជាក់​ពី​ពេល​វេលា​ដែលនឹង​កើត​ឡើង។ ឧ៖ ខ្ញុំ​នឹង​ទៅផ្ទះ។
    “និង” ជា​ឈ្នាប់ សម្រាប់​ចងពាក្យ​និងពាក្យ, ល្បះ​និង​ល្បះ,….។ ឧ៖ ខ្ញុំ​និង​សុខាបានទៅផ្សារ។
    ចំណាំ​៖ពាក្យ “នឹង” តែង​តែមាន​កិរិយាសព្ទ័ភ្ជាប់​ជាមួយ តែ​ចំពោះ​ពាក្យ​ខ្លះដែល​មាន នឹង គឺ​មិន​ត្រូវ​ភ្ជាប់​ជាមួយ​កិរិយាសព័្ទទេ ដូចជា៖ សៀវភៅ​នេះ​ត្រូវ​នឹង​កាបូប​ស្ពាយ​ឯង។

    បើ​មានពាក្យ​ពេចន៍​ត្រង់​ណា​ខុស​ឆ្គង សូ​មមេត្តា​ខន្តី​អភ័យទោស​ដល់​រូប​ខ្ញុំបាទផង។ បើ​ខ្ញុំ​ពន្យល់​ខុស​សូម​មេត្តា​ជួយ​បន្ថែម​បន្ថយផង។ បើ​មិន​យល់​សូម​មេត្តា​ប្រាប់ ខ្ញុំ​នឹង​ពន្យល់​បន្ថែមទៀត។

      1. ញ៉ុម​មិន​សូវ​ជាចេះ​ជ្រៅជ្រះ​ខ្លាំងខ្លានោះទេ។ តែ​ចេះ​ម៉ាត្រឹម​ពន្យល់​គេ​យល់។
        មិនអីទេ សរសេរ​មកចាំ​ញ៉ុម​ជួយ​ផ្ដល់​មតិ។ ហើយ​រឿង​នឹង​និយាយ​ពីអី? រឿង​និមួយៗ​តែង​មាន​គោល​ដៅ​ច្បាស់​មួយ​ប្រាកដ។ ថា​តើ​រឿង​នឹង​និយាយពីអី? គោល​ដៅគឺអ្វី? ជា​រឿង​អប់​រំ រឺ​ជារឿងអី….. ។ល។

      2. មិនទន់ហ៊ានប្រាប់ចំនងជើងនោះទេ! ពីព្រោះនៅមិនទាន់មានគេចាប់អារម្មណ៍នៅឡើយ តែថ្មីៗនេះក៏បាននិពន្ធរឿងថ្មីមួយទៀតហើយតែមិនដឹងថានឹងទៅរួច រឺក៏អត់ទេ! អផ្សុកចេះតែធ្វើអោយហើយទៅ ទាន់នៅទំនេរ

      3. កុំ​សំកុក​នឹង​អារឿង​ណឹង​ពេក ជួយ​កិច្ចការ​ផ្ទះ​ផង។ ញ៉ុម​វិញ​លេង​ដឹងលេង ដល់​ពេល​អ្នកម្ដាយ​ដេញ​គឺ​ទៅ​ហើយ អត់​នៅ​យូរទេ ព្រោះ​ខ្លាច​អត់​បានលេងទៀត។ 😀 នេះ​ជា​ល្បិច ហេហេហេហេ និពន្ធ​មក​ឲ្យ​ច្រើន​មក តែ​ដល់​ពេល​ចូល​រៀន​វិញឈប់ទៅ។ 🙂

      4. ញ៉ុមគ្មានម៉ាក់ឯណានៅជិតមើលថែរក្សាដូចជាវិចិត្រនោះទេ! រាល់ថ្ងៃផ្ទះតែឯងៗបងប្អូនព្រលប់ចូលព្រលឹមចេញបាត់ៗ អផ្សុកម៉ាថ្ងៃៗចង់ឆ្កួតទៅហើយ! តែចេះទៅភ្ជាប់អ៊ីនធឺណេតដាក់ផ្ទះគ្រាន់បំបាត់ភាព អផ្សុកនឹងបានខ្លះ!

      5. ញ៉ុម​ក៏ដឹង​ដែរ​ថា​វឌ្ឍនៈឯង​អត់​មាន​ម៉ាក់​នៅក្បែរ។ ហើយ​កុំចង់​ឆ្កួត ព្រោះ​ឆ្កួត​វា​មិនងាយនោះរ៉េ។ ចុះ​ញ៉ុម​មានឃាត់​មិន​ឲ្យ​និពន្ធ​ឯណា? ដោយ​សារ​ជាមិត្ត​ហើយ​បានខ្ញុំ​ចង់​ប្រាប់ថា ពេល​ចូល​រៀន​វិញ រៀនសិនទៅ។ កុំអាល​គិត​ពីរឿង​នឹងនោះ ព្រោះ​វា​មិន​មែន​ជា​កិច្ចការ​ដែល​យើង​ត្រូវ​ធ្វើ​ជា​ចាំបាច់​នោះទេ តែ​ធ្វើ​វា​នៅពេល​ទំនេរ។ ថ្ងៃ​១៧​មើលឈ្មោះ​ហើយ ទៅ​មាត់​ទន្លេទេ?

      6. ហេៗនេះណាញ៉ុមឆ្កួតយ៉ាងណាក៏មិនដល់ថ្នាក់ទៅលូតទឹកទន្លេនោះដែរ! មិនបាច់គួរសមនោះទេ!

        ហើយណាមួយញ៉ុមក៏មិនសូវចេះដើរលេងប៉ុន្មាននោះដែរ! ពីព្រោះមនុស្សដូចជាញ៉ុមមិនសូវ មានអ្នករាប់អានច្រើននោះទេ! មានតែអ្នកនៅក្នុងwordpressនេះឯងគ្រាន់បានកំសាន្តអារម្មណ៍ខ្លះ!

      7. បើ​ដឹងចឹង​ខ្ជិល​សួរ​បាត់។ ខ្ញុំ​ទៅ​លា​បំណន់​នឹងណា… បើ​ទៅ​ក៏ទៅៗ បើ​មិនទៅ​ក៏​ហីទៅ ខ្ញុំ​មិនខ្វល់ 😀 ។
        ញ៉ុម​ក៏អផ្សុក​ដែរ មិនដឹង​ធ្វើ​ម៉េចទេ។ ចេះ​តែចង់….ចង់….ចង់ ដេក​ម៉េច​មិនដឹង។ ថ្ងៃ​ណា​មួយ​រក​ហៅ​មិត្ត​នៅលើ​វើត​ប្រេស​ទៅ​ញ៉ាំ​បាយ​ក្ដាំង​នៅ​ផ្ទះ​ញ៉ុម​ម្ដង (អា​បាយ​ក្ដាំង​ហាល​ចោល​នៅលើ​ដំបូល ដុះ​ផ្សិត​ព៌ណ​ទឹកក្រូច​គួរ​ឲ្យ​ចង់ញ៉ាំ).

      8. អ៎រមុននឹងប្រលង មានទៅបន់ស្រន់ទៀតរឺ? ខ្ញុំមិនដែលធ្វើបែបនេះពីមុននោះទេ! ហើយចុះមានប្រសិទ្ធភាពប៉ុន្មានដងហើយចឹង? គំរោងដូចញ៉ុមម្លេះ!ដាំបាយសល់រាល់តែថ្ងៃ ស្តាយអើយស្តាយ! ល្អអញ្ចើញអ្នកភូមិយើងទៅមុនទៅចាំញ៉ុមអញ្ចើញតាមក្រោយណា!

  2. នៅចាំខ្ញុំអត់?
    នៅទីនេះ គេជជែកគ្នាឡើងបែកពពុះមាត់តើ!!! ចឹងសូមថែមម្នាក់ដើម្បីឲ្យពពុះឡើងថែមទៀត!!!
    នេះនឹកឃើញយ៉ាងម៉េចបានជាចង់សរសេររឿងដែរហ្នឹង? សង្ស័យតែបានមើលរឿងខ្ញុំហើយមើលទៅ!!!
    សូមសរសេរទៅ គ្មាននរណាថាអីឲ្យគេ មានតែពួកដែលស្អប់យើងទេ ដែលគេថាអីឲ្យ!!! កុំបារម្ភ!!!!
    ពេលនេះខ្ញុំអត់បានមើលទេ!!! ចាំ ខែ កញ្ញា បានខ្ញុំមកមើលវិញ!!!

    1. មិនអីទេតារា!ចូលមើលខែណាក៏បានដែរ!
      កុំអោយតែភ្លេច!បងរមាស់ដៃពេកក៏ចេះសរសេរលេងទៅ!
      បាត់មុខយូហើយយើងនៀក
      ខំចូលទៅលេងប្លក់ក៏មិនឃើញតប!
      ចង់ម៉េចនុងហ្អា?
      😉

ទំលាក់ មួយចំលើយតប ទៅ vathanakkhmer បោះ​បង់​ការ​ឆ្លើយ​តប