ដំ​​ណោះ​ស្រាយ​ចំ​ពោះ​មិត្ត​រួម​អា​ជីព​មិន​ចុះ​សំ​រុង​នឹង​អ្នក​

មាន​ចំ​នុច​មួយ​គួរ​កត់​សំ​គាល់​អំ​ពី​អ្វី​ដែល​អ្នក​គួរ​ចាប់​អា​រ​ម្មណ៍​ចំ​ពោះ​មិត្ត​រួម​អា​ជីព​រ​បស់​អ្នក​  នៅ​ក្នុង​អា​ជីព​រ​បស់​អ្នក​រាល់​ថ្ងៃ​ តែង​តែ​ត្រូវ​ប្រ​ឈម​មុខ​ជា​មួយនឹ​ង​មនុស្ស​ដែល​មាន​អត្តចរិក​ប្លែក​ៗ​ជា​ច្រើន​ ក្នុង​នោះ​ក៏​មាន​មនុស្ស​មួយ​ចំ​នួន​ដែល​ស្រលាញ់​ចូល​ចិត្ត​នឹង​យក​ចិត្ត​ទុក​ដាក់​ជា​មួយ​អ្នក​ តែ​ក៏​មានមួយចំនួនទៀតដែលមិនស្រលាញ់ចូលចិត្តនឹងមិនចង់យកចិត្តទុកដាក់ជាមួយអ្នកនោះដែរ ហើយ​ថែម​ទាំង​មាន​គំ​និត​ចង់​ឈ្នា​នីស​មិន​ចេះ​ចប់​។​ បញ្ហា​នេះ​ហើយ​ដែល​អ្នក​មើល​ឃើញ​ជា​រឿង​តូច​តាច​ តែ​បើ​ព្រ​ងើយ​ក​ន្តើយ​យូរៗ​ទៅ​ វា​នឹង​អាច​ជះ​អិ​ទ្ធិ​ពល​ដល់​អា​រម្មណ៍​បំ​ពេញ​ការ​ងារ​របស់​អ្នក​យ៉ាង​ខ្លាំង​។​ដូ​ច្នេះ​ល្មម​ដល់​ពេល​ដែល​អ្នក​ត្រូវ​ស្វែង​រក​វិ​ធី​ល្អ​ៗ​ ដើ​ម្បី​ប​ញ្ឈប់​រឿង​ឈឺ​ក្បាល​ទាំង​នេះ​ហើយ​។

ភាព​រួស​រាយ​គួរ​តែ​ចាប់​ផ្តើម​ពី​អ្នក

នៅ​ពេល​ដែល​អ្នក​ស​ង្កេត​ឃើញ​មិត្ត​រួម​ក្រុម​រ​បស់​អ្នក​ មួយ​ចំ​នួន​ស​ម្តែង​ភាព​ព្រ​ងើយ​ក​ន្តើយ​មិន​និ​យាយ​ស្តី​រក​អ្នក​ ប្រ​ហែល​ជា​អ្នក​តូច​ចិត្ត​នឹង​ យល់​ថា​ពួក​គេ​ឆ្មើង​ឆ្មៃ​ប៉ុន្តែ​អ្នក​គួរ​គិតថាបញ្ហានេះអាចមានចំនែកខុសពីខ្លួនអ្នកដែរ។

ជួន​កាល​ភាព​ម​មារ​ញឹក​នឹង​ទំ​នួល​ខុស​ត្រូវ​លើ​ការ​ងារ​ត​ម្រូវ​អោយអ្នកអង្គុយសំកុកពីមុខឯកសារការងាររបស់អ្នក

រាប់​ម៉ោង​រ​ហូត​គ្មាន​ឪ​កាស​និយាយ​ស្តី​ទំនាក់​ទំនង​ជា​មួយ​អ្នក​នៅ​ជំ​វិញ​ខ្លួន​ប៉ុ​ន្តែ​អ្នក​ក៏​គួរ​តែ​ដឹង​ថា​និ​ស្ស័យ​ជា​មនុស្ស

មាន​ការ​ប្រ​កាន់​ណាស់​។

ពេល​គេ​ឃើញ​អ្នក​ស​ម្តែង​តែទឹក​មុខ​ធុញ​ថប់​ នឹង​មិន​ព្យា​យាម​និ​យាយ​រាក់​ទាក់​រក​ពួក​គេ​សោះ​ ពួក​គេ​ប្រាកដ​ជា​យល់​ថា​ ​អ្នក​ជា​មនុស្ស​ប្រ​កាន់​ខ្លួន​មិន​ចង់​រាប់​អាន​ពួក​គេ​ទៅ​វិញ​ លុះ​យូរ​ៗ​ទៅ​ពួក​គេ​នឹង​ចាត់​ទុក​អ្នក

ជា​មនុស្ស​ក្រៅ​ក្រុម​តែ​ម្តង​។ ដូ​ច្នេះ​ ទោះ​បី​ជាប់​រ​វល់​ការ​ងារ​យ៉ាង​ណា​ក៏​ដោយ​ អ្នក​គួរ​តែ​ឆ្លៀត​ពេល​ខ្លះៗ​ប​ង្កើត​ភាព​ស្និទ្ធ​ស្នាល​​នឹង​​ពួក​គេ ដោយ​សាក​ល្បង​សំ​ណេះ​សំ​ណាល​លេង​ ភ្ជាប់​ជា​មួយ​ស្នាម​ញញឹម​រាក់​ទាក់​គួរ​ឲ​ចង់​រាប់​អាន​។​ដូច​គ្នា​នេះ​ដែរ​ អ្នក​គួរ​តែ​ទ​ម្លាប់​មក​ចូល​រួម​ក្រុម​(ធ្វើ​ការ​ជា​ដើម​)ឲ​បាន​មុន​ម៉ោង​ ដើម្បី​មាន​ពេល​ជ​ជែក​លេង​ឬ​ក៏​ពី​ភា​ក្សា​គ្នា​ជា​មួយ​មិត្ត​រួម​អា​ជីព​ដ​ទៃ​ ​ពី​រឿង​រ៉ាវ​ផ្សេងៗ​អោយ​បាន​ច្រើន​ ក្រៅ​ពី​ការ​ងារ​អ្វី​មួយ​។

(សូម​ចង​ចាំ​ថា​មនុស្ស​យើង​ចាំ​បាច់​ត្រូវ់​ការ​ មាន​ទំនាក់​ទំនង​ទៅវិញ​ទៅ​មក​ កុំ​ប​ណ្តោយ​អោយ​ ស​ម្ពាធ​ការ​ងារ​ ​ធ្វើ​អោយ​បាត់​បង់​សម្ព័ន្ធ​ភាព​ល្អៗ​អោយ​សោះ​។​)

Advertisements

4 comments

  1. ដូចអ្វីដែលលោកកំពុងនិយាយខាងលើ ខ្ញុំកំពុងតែកើតមាន ក្នុងសង្គមការងាររបស់ខ្ញុំ ។ ហើយឥឡូវនេះខ្ញុំតែងមាន​អាមរម្មណ៍តឹងតែងពេលមកដល់កន្លែងការងារ ។ ៥ ខែមុននេះគឺរីរាយខ្លាំងណាស់ តែឥឡូវមាន​មនុស្សថ្មីចូល​មក ជំនួសកន្លែងការងារមួយ គឺយើងតែងតែមិនចុះសម្រុងនឹងគ្នាក្នុងការសម្រេចធ្វើអ្វីមួយ ។ អូយឈឺក្បាលណាស់ ។

    1. បាទមែនហើយបងប្រុស វាពិបាកមែនក្នុងការសម្របខ្លួនទៅតាមចរិកលក្ខណរបស់
      មនុស្ស ថ្វីត្បិតតែប្អូនមិនទាន់បានចូលប្រលូកក្នុងប្រភពការងារក្តី! តែប្អូនធ្លាប់មាន
      បទពិសោធបែបនេះជាមួយហ្នឹងការសិក្សារបស់ខ្ញុំរាល់ថ្ងៃ! ហើយក៏មានគំនិតចង់
      ប្រៀបធៀបរឿងដែលខ្ញុំបានជួប ផ្សារភ្ជាប់ជាមួយនឹងការងារដែលបងៗបានធ្វើរាល់
      ថ្ងៃនេះគឺមិនជាខុសគ្នាប៉ន្មានទេ ! តែសង្ឃឹមថាអ្វីដែលប្អូនបានសរសេរនេះអាចជួយ
      សម្របចំពោះការងាររបស់បងបាន! អរគុណច្រើនផងដែរបង ដែលបានចូលមកលេង
      ប្លក់របស់ខ្ញុំ !

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s