(….បងស្រឡាញ់អូន….)

ក្មេងស្រីម្នាក់អង្គុយយំនៅក្នុងបន្ទប់គេងតែម្នាក់ឯង ទឹកភ្នែករយពាន់ដំនក់បានស្រក់ជោកជាំកូនតុក្កតាជាច្រើន

ក្នុងថ្ងៃបុណ្យសង្សារដល់គ្រាំគ្រា

បូណាគឺជាមនុស្សម្នាក់ដែលមានអត្តចរិកខុសពីមិត្តដទៃនៅក្នុងថ្នាក់ ហើយក៏មានក្មេងស្រីជាច្រើនបានចាប់អារម្មណ៍ នឹង អត្តចរិកប្លែកៗរបស់គេដែរ។

ថ្ងៃមួយពេលចេញពីសាលា…..

«បូណា! »ក្មេងស្រីម្នាក់បានឈរពាំងពីមុខបូណា          មើលទៅមុខរបស់នាងហាក់ដូចជាចង់ដឹងពីរឿងអ្វីមួយចេញពីមាត់របស់បូណាផ្ទាល់

«ថី……….?»

«អាចប្រាប់រឿងនោះដល់ខ្ញុំបានអត់?»

បូណាបានត្រឹមតែមើលទៅមុខក្មេងស្រីម្នាក់នោះដោយក្តីអាណិត ដៃរបស់គេប្រុងនឹងលូកយកក្រដាស់ជូតមាត់ ទៅផ្តិតទឹកភ្នែកដែលកំពុងតែស្រក់ តែ…….

«សុំទោសផងណា ខ្ញុំប្រញាប់….!»

គ្មានអ្វីឈឺចាប់ក្រៅពីឃើញមនុស្សដែលខ្លួនស្រឡាញ់ដើរគេចមុខចេញ

ដោយគ្មានចំលើយអ្វីមួយម៉ាត់នោះទេ.

……………………………………………

សំនួររាប់ពាន់សំបុត្រផ្ញើរជូនចំពោះបូណាតែបែរជាគ្មានចំលើយ

យប់នេះក្មេងស្រីគួរអោយអាណិតម្នាក់នេះមិនអាចលង់លក់ក្នុងដំនេកដោយមិនអាចបានលឺពាក្យ បីម៉ាត់ចេញពីមាត់មនុស្សដែលខ្លួនស្រលាញ់បានឡើយ……..

ក្រីង ក្រីង!!!!!!!!!!

«អាឡូ……..»

«អាចចេញមកជួបខ្ញុំនៅខាងក្រោមបន្តិចបានទេ…..?»

«អាឡូ….? អាឡូ….?»ទូរស័ព្ទពីខ្សែម្ខាងទៀតក៏បានបិទ នាងដឹងច្បាស់ណាស់ថា

ជាសំលេងរបស់នរណា តែពេលនេះមេឃដូចជាមិនប្រណីដល់អារម្មណ៍របស់នាងសោះ

ទោះជាយ៉ាងណាក៏ដោយ នេះគឺជាទំលាប់របស់នាងទៅហើយដែលត្រូវទៅជួបជាមួយ

នឹងមនុស្សដែលនាងស្រលាញ់.

«បូណា»នាងបានហៅឈ្មោះបូណាដោយសំលេងក្រៀមក្រំដូចរាល់ដង ហើយក៏អោន

មុខចុះមើលទៅតុក្កតាដែលបូណាកាន់ជាប់នឹងដៃ ព្រមទាំងនិយាយដោយសំលេងខ្សោះៗថា

«យកមកអោយអូនមែនអត់?»បូណាមើលទៅមុខ របស់នាងដោយទឹកមុខធុញទ្រាន់

«បងបានរាប់ចំនួយតុក្កតានេះរឺអត់ ? ថាវាមានចំនួយប៉ុន្មានហើយ?»បូណានៅតែធ្វើទឹកមុខមាំដដែល

«បានហើយ ចូលទៅគេងទៅ! នេះយប់ជ្រៅហើយណា! ខ្ញុំត្រូវទៅវិញហើយ»បូណាក៏ហុចកូនតុក្កតា

ទៅអោយនាង ព្រមទាំងបានដើរចេញទៅបាត់ទៅ .

«បូណា!»មើលទៅសំលេងស្រែករបស់នាងប្រហែលជាមិនជអាចបណ្តាលចិត្តមនុស្សដែលខ្លួន

ស្រលាញ់អោយយល់ចិត្តគេបាននោះទេ មានតែស៊ូខាំមាត់ព្រមទទួលនៅអ្វីដែលនាងហ៊ានទទួលតែប៉ុណ្ណោះ។

………………………………………………………………………………..

ពីរខែបានកន្លងផុតបាត់ទៅហើយ រដូវបុណ្យនៃក្តីស្រលាញ់បែរជាក្លាយទៅជាក្តីទុក្ខគ្មានថ្ងៃល្ហែរសំរាប់នាងទៅវិញ តើថ្ងៃណាទៅដែលព្រហ្មលិខិតអាចប្រណីដល់ទឹកភ្នែកដែលស្រក់គ្មានអ្នកជូតអោយសំរាប់នាងនោះ?

នាងបានសំរេចចិត្តថាយប់នេះគឺជាយប់ចុងក្រោយហើយសំរាប់ការទ្រាំចាំ ក្តីព្រួយរបស់នាង តែអារម្មណ៍មួយរបស់នាងគឺមិនចងអោយ់លឺសំលេងទូរស័ព្ទរបស់បូណានៅក្នុងពេលនេះនោះទេ នាងចង់ទុកពេលសំរាប់គិត ចង់ពន្យាពេលអោយយូរជាងនេះណាស់ តែនាឡិកាលើតុរបស់នាងក៏បានរោឡ៍ឡើង នេះហើយជាសញ្ញាមួយប្រាប់ថា ពេលវេលារបស់នាងគឺបានមកដល់ហើយ!

ទោះបីជាចិត្តមួយបានបង្ខំនាងយ៉ាងណាក៏ដោយ តែគំនិតរបស់នាងពេលនេះ គឺគ្រាន់តែចង់ប្រឆាំងនឹងព្រហ្មលិខិតដ៏អប្រិយ៍នេះប៉ុណ្ណោះ.

នាងនៅតែខំបន្ទោសបេះដូងខ្លួនឯងថា នៅគិតអ្វីទៀត ? ម៉េចក៏មិនព្យាយាមដើរអោយផុតពីព្រហ្មលិខិតគ្មានមេត្តានេះអោយឡើនទៅ?

………………………………………………

បេះដូងដែលធ្លាប់តែប្រេះស្រាំអស់មួយរយះកន្លងមកនេះ បែរជាគ្មានលំនឹង

«បូណាដឹងហើយមែនទេ……ថា..ថា……..»

យើងនឹងបែកគ្នាតើមែនទេ?» នៅពេលដែលបានលឺសំដីដែលគួរអោយស្លត់អារម្មណ៍របស់បូណាហើយ ទឹកភ្នែកដែលក្បត់នឹងមនសិការថានឹងលែងស្រក់ជាមួយនឹងមនុស្សដែលគ្មានបេះដូងដូចជាគេបែបនេះ

បែរជាត្រូវធ្លាក់ចុះមក នាងបានត្រឹមតែងក់ក្បាលព្រមទទួលតបនៅសំនួររបស់បូណាប៉ុណ្ណោះ តែរឿងមួយដែលនាងសឹងនឹកស្មានមិន បានអោយនាងឃើញជាក់នឹងភ្នែកនៅតំនក់ទឹកភ្នែកដែលមុតថ្លាដូចពេជ្យរបស់បូណា ពេលនេះនាងបានឈរភ្លឹកជាមួយនឹងអន្លង់ទឹកភ្នែកដំបូងដែលនាងទើបតែបានស្គាល់ តែ………អ្វីដែលនាងមិនចង់ជួបនៅពេលនេះបានមកដល់(ហេតុអ្វីបានជាបងដាច់ចិត្តម្លេះ?)

«នេះគឺជារបស់ចុងក្រោយដែលបងចង់ជូនអូន សង្ឃឹមថាអូននឹងទទួលយកវា បងត្រូវទៅហើយ….»

ពេលនេះនាងមិនអាចធ្វើអ្វីបានទៀតឡើយ ក្រៅពីឈរអោបតុក្កាតាដែលបូណាជូនជាលើកចុងក្រោយនោះទេ

ហើយក៏ជាលើកចុងក្រោយដែរ  ដែលនាងបានសំរេចចិត្តថានឹងបំភ្លេចរូបគេ នាងក៏បានក្រវែងវត្ថុចុងក្រោយរបស់បូណាចូលទៅក្នុងគុម្ពស្មៅមួយដ៏ក្រាស់ ហើយក៏រត់ឡើងទៅលើបន្ទុបគេងវិញ តែ………..

«បងស្រលាញ់អូន! បងស្រលាញ់អូន!បង……………..»

សំលេងចំលែកនេះស្រាប់តែបានបង្អាក់ដំនើររបស់នាងអោយនៅស្ងៀមមួយរំពេច ! នាងមានអាម្មណ៍ចំលែកខ្លាំងណាស់

ចំពោះអ្វីដែលនាងបានលឺ នាងបានដើរបោះជំហានលបៗទៅកាន់តែជិតសំលេងនោះពេលណាទឹកភ្នែករបស់នាងក៏

កាន់តែស្រក់ចុះ« តើហេតុអ្វីទៅ ហេតុអីទៅ……បូណា…បង!»

នាងមិនអាចធ្វើអ្វីបានក្រៅពីអង្គុយអោបតុក្កាតាផ្ទៀងស្តាប់សំលេងដែលនាងធ្លាប់តែប៉ងចង់ស្តាប់យូរណាស់មកហើយនោះ

តែអីឡូវនេះបែរជាអស់ន័យអ្វីទៅវិញ តើអោយនាងធ្វើយ៉ាងណា!

បន្ទាប់ពីនោះមកនាងក៏ស្រាប់តែនឹកឃើញដល់របស់ជាច្រើនដែលបូណាធ្លាប់ប្រគល់ជូននាងកន្លងមកនោះ

………………………………………………………………………..

ពេលដែលឈានជើងចូលមកដល់ក្នុងបន្ទប់ភ្លាម នាងក៏លុតចង្គុងចុះ ស្រវ៉ាចាប់យកកូនតុក្កតាមកក្រលុកមើលគំរប់ចំនួន

មួយរយដប់ប្រាំបីតុក្កាតា ធ្វើអោយអារម្មណ៍នៃការឈឺចាប់ ភាពស្តាយក្រោយរបស់នាងមានកាន់តែទ្វេដងឡើង…….

តែអ្វីៗគឺបានហួសពេលបាត់អស់ទៅហើយ………តើអោយនាងធ្វើអ្វីដើម្បីស្នេហ៍នាងជាបន្តទៀតទៅ…?

ចំលើយគឺស្ថិតនៅលើអ្នកហើយ……./

នេះគឺជាការទទូលយកនៅអារម្មណ៍ថ្មីមួយសំរាប់អ្នកហើយមើលទៅ ទោះបីជាការនិពន្ធរបស់ខ្ញុំមិនសូវបានក្បោះក្បាយដូចជាអ្នកជំនាញក៏ដោយចុះ តែនេះគឺជាអ្វីដែលថ្មីមួយដែលខ្ញុំចង់ចែកមលែកដល់អ្នក គ្រាន់ជាការកំសាន្ត នឹងទទួលនៅអ្វីដែលប្លែក៕

សូមអរគុណចំពោះការអានរបស់អ្នក

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s