តែដល់ថ្ងៃសយពិតជាសយមែនខ្ញុំ..!

ថ្ងៃនេះទើបតែនឹកឃើញពីព្រលឹមថានឹងរៀបចំខ្លួនទៅធ្វើ ប៉ាស្ព័រ ជាមួយបងប្រុស រៀបចំខ្លួនឡើងចង់កន្លះម៉ោង

ស្រាប់តែបងប្រុសខ្ញុំហៅអោយទៅឈរមុខកញ្ចក់ ហើយលុតម៉ារយៗថា សក់វែងចឹងរកទៅធ្វើ ប៉ាស្ព័រ ចំពេលគេហៅទៅ

សំភាសន៍គ្រាន់តែគេឃើញរូប នឹងដឹងតែធ្លាក់បាត់ទៅហើយ! ញ៉ុមចប់និយាយប៉ាដោយ! សុខចិត្តទៅពន្យាថ្ងៃវិញ!

ដល់ពេលជិះដល់លោកអើយ កន្លែងគេសុទ្ធតាប៉ូលីស! ឡើងពេញ ឈរចាំឡើងយូរ ទម្រាំតែគេប្រជុំចប់ទើបបានចូល

ដល់ពេលចេញមកវិញ មិនដឹងថានឹងទៅណាជាបន្តក៏បបួលបងថាទៅទិញខោអាវនៅបឹងកេងកង លោកអើយចេះតែឆ្ងល់ថា ចុមម៉េចថ្ងៃនេះមានឡានម៉ូតូជិះប្រច្រាស់ផ្លូវច្រើនម្លេះ? ដល់តាទៅដល់ជិតភ្លើងស្តុបម៉ែអើយ

ប៉ូលីសចាប់ផាកអស់3$ស្តាយចង់ងាប់!បើគិតទៅស្មើរនឹងលុយទិញខោខ្លីបានមួយឯណ្ណោះ!

ចឹងបានថាពេលជិះម៉ូតូកុំមើលតែផ្លូវអី មើលផ្លាកផង កុំអោយទាល់តែពេលប៉ូលីសផាកអស់លុយ បានដឹងថា

អ៎! ផ្លូវហ្នឹងជិះអត់កើតទេប៉ូលីសផាក ចប់ប៉ាដោយ 😉

Advertisements

24 comments

  1. ធ្វើប៉ាស្ព័ររកទៅណា?
    អេវេបសាយរបស់គាត់នេះល្បីហើយមើលទៅមួយថ្ងៃមានអ្នកចូលមើលមួយរយនាក់។អេអ្នកទាំងអស់គ្នាកុំភ្លេចចូលមើលវេបសាយខ្ញុំផង។ព្រោះវេបសាយខ្ញុំដាក់ប្រកាសជារៀងរាល់ថ្ងៃហើយមានរឿងប្លែកៗទៀតផង។
    ហាហា​ បញ្ចេញវាចារហើយឆ្លៀតផ្សាយពាណិជ្ជកម្មទៀត:)

  2. ស្លាប់ហើយខៅខ្លីអីក៏ថ្លៃមេស ឡើងទៅ ៣ ដុល្ាលនោះ ? ណោះហើយ មិនបាច់ស្លៀករ៉េ កាតមុងធ្វើខោទៅប្រសើរជាង ! 😀 ជំរាប សួរ ខ្ញុំបាទ ហនុមាន សូមជូលលេង ផង ! អរគុណដែលបានទៅលេងផ្ទះ ខ្ញុំ !

    1. ៣ដុល្លានុងវាថាតិចពេកទៅហើយគេទាដល់ទៅ១៥ដុល្លាឯណ្ណោះណាបង!
      ប៉ុន្តែបងខ្ញុំមិនអោយ!នៅឆ្លៀតសំលត់ទៀតន៎!
      បាទបងហនុមាន!រីករាយខ្លាំងណាស់ដែលបានបងចូលមកលេង!
      ផ្ទះញ៉ុមចាំទទួលជានិច្ចណាបង!តែវាមិនមានអ្វីដែលមានប្រយោជន៍ច្រើននោះទេ!
      កុំប្រកាន់អីណាបង!
      🙂

      1. អរគុណ ! បងអត់យរ៉េ បងមានហើយ បងស្លៀកតែខោកាត់ពីមុង បានវាមានខ្យល់ចេញចូល វា​មិនហប់ដល់ប្អូនរបស់បង ! 😀 បាទ ខ្ញុំមិនចង់បានអីរ៉េ មានតែបាយ នឹង ប្រហុកក៏បានដែរ មិនសូវចេះរើសរ៉េ ខ្ញុំនោះ !

      2. ហេ ហេ!ស្តាយណាស់របស់ដែលបងចង់បានផ្ទះញ៉ុមក្រប្រហុកខ្លាំងណាស់! ពីព្រោះអត់មាននរណាមួយចំនូរនោះទេ! តែបើបងចង់បានកម្ម៉ងទៅចុះចាំញ៉ុមធ្វើអោយ!​ អោយតែឈ្នួលមកបានហើយ!ធានាម៉ាខ្ចប់ទៅផ្ទះវិញ! 😉

      3. អរគុណហើយ ប្រហុកនៅស្រុកខ្ញុំថ្លៃពេក ជួនកាលខ្ញុំគ្រាន់ដើរជិតឆ្កិះម៉ាចង្អុលលិត ហើយដាក់វិញ ហើយដើរចេញទៅ ! 😀

      4. ស្លាប់បណ្តោយ!បងហនុមាននេះប៉ុនរកកន្លែងចំនេញមែន!
        ប្អូនសុំសរសើរ! ហា ហា ហា
        តែកុំអោយតែឆ្កិះញឹកញាប់ពេកណាបង!ប្រយ័ត្ន……….. 😉

      1. has has! អានុងតាមទម្លាប់របស់កុមារឃ្វាលក្របីដូចជាបងតើ!
        ដើរបន្តើរខ្យល់បក់ផើយផាត់បន្តើរធ្វើអោយមានអារម្មណ៍ពិចនិចម្យ៉ាង
        តែដល់តែខ្ញុំមិនសូវចេះរ៉េ! ខ្យល់ល្ហើយៗនោះ!ត្រជាក់ៗលិចផ្លឹប រកលែង
        ឃើញប៉ាដោយ! ហេ​ហេ!ថាលេងទេណាបង! 😉
        ពេលទំនេររកខ្ចីក្របីបណ្តាក់ញីប្អូនបន្តិចបានអត់?
        😉

      2. he he! បាទបងរឿងខ្ចីគង់តែខ្ចីទេ!តែទាល់ត៎ាចាំមីញីញ៉ុមកូនចោលម៉ាសំបុកមុននេះសិន! មិនអាចបង្ខំបានទេមើលទៅ!ខ្លាចដល់ពេលចេញមកលើសជើងលើសដៃ! 😉 ពីបាកលៃកាប់ខ្វៃផ្អើលពេញភូមិ! ហា ហា ហាស់

      3. មានអីបងបានត៎ា!តែរកទៅសំលេសក្របីឃ្លាចបងឯងចោលមុនសិន!
        រាប់សឹបឆ្នាំហើយ!ល្មមចូលឆ្នាំស៊ុបម្តងហើយ! រឺក៏ទុកសន្សំលុយការពីងពុង? (និយាយដូចមើលឃើញ)
        😉 😉

      4. he he he!អាឡៃតែដើរលេងផ្ទះគេហ្នុងហើយ!
        ញ៉ុមឃើញណាគេអើតឡឺមៗនក់តិចគេយកក្របីបាត់រ៉ូវ!
        មកពីឃើញក្របីបងឯងនុងគឺវាចំនាស់ពេក 🙂 ល្មមបរិច្ចាកអោយ
        អ្នកភូមិម្តងហើយ! 🙂

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s