ចាប់ផ្តើមចូលពិភពអ៊ីនធើណេតចាប់ផ្តើមអភិវឌ្ឍន៍ខ្លួនឯង

ចាប់​តាំង​ពី​ក្មេង​​ដែល​មាន​ចរិក​មិន​ល្អ​ មិន​ចេះ​ចុះ​ចូល​ទៅ​ក្នុង​សង្គម​ ​នឹង​គេ​សោះ​ ទៅ​ជា​ក្មេង​ដែល​មាន​ភាព​កក់​ក្តៅ​ពី​សំ​ណាក់​បង​ប្អូន​មិត្ត​ភក្តិ​ ដែល​មាន​បទ​ពិ​សោធ​ល្អ​ៗ​ ចេះ​ជួយ​ចែក​រំ​លែក​ ជួយ​ផ្តល់​គំ​និត​ល្អ​ៗ​ បូក​រួម​ទាំង​ការ​កំសាន្ត​ស​ប្បាយ​តាម​ពាក្យពេចន៍​ រាយ​រ៉ាប់​តាម​រយះ​អក្សរ​ការ​ ​chat​​ នឹង​ការ​ ជួប​ជុំ​គ្នា​ផ្ទាល់​ ត្រឹម​តែ​រ​យះ​ពេល​ ​៣​ ខែ​តែ​ប៉ុ​ណ្ណោះ​ ធ្វើអោយខ្ញុំ​មាន​អារម្មណ៍ថា​ ​ភ្ញាក់​ផ្អើល​ចំ​ពោះ​ខ្លួន​ឯង​ណាស់​ ដែល​បាន​ផ្លាស់​ប្តូរ​ទម្លាប់​ច្រើន​ គឺ​មាន​គំ​និត​មួយ​ថា​ នឹង​អាច​ធ្វើ​អោយ​បាន​ដូច​គេ​ ​ហើយ​ចង់​ប្រ​កាន់​នៅ​ចំ​ហរ​មួយ​ថា;

គេ​អាច​ធ្វើ​បាន​ខ្ញុំ​ក៏​អាច​ធ្វើ​បាន​ដូច​ជា​គេ​អឹញ្ចឹង​ដែរ

ចំ​ហរ​មួយ​នេះ​ធ្វើ​អោយ​ខ្ញុំ​លែង​ខ្ជិល​​ច្រ​​​អូស​​ចំ​ពោះ​ការ​សិ​ក្សា​ដូច​កាល​ពី​មុន​ច្រើន​ ខ្ញុំ​ចង់​សំ​លឹង​មើល​ទៅ​អ​នា​គត់​ដល់​វែង​ឆ្ងាយ​របស់​ខ្ញុំ​ ចង់​សួរ​ថា​តើ​អាច​នឹង​មាន​វាសនា​បាន​ ​ដូច​បំ​ណង​ដែល​ខ្ញុំ​ប៉ង​ដែរ​រឺ​ទេ​?​ អ្វី​ដែល​ខ្ញុំ​ចង់​សុំ​បង​ប្អូន​ទាំង​អស់​នៅ​ពេល​នេះ​ ​គឺ​ចង់​អោយ​អ្នក​រាល់​គ្នា​ បន្ត​ចូល​រួម​ក​សាង​ វប្ប​ធម៍​នៃ​ការ​ចែរំលែក ដ៏​មិន​ចេះ​រីក​ស្ងួត​នេះ​ត​ទៅ​ទៀត​ ដើ​ម្បី​ជា​ប្រ​យោជន៍​ សំ​រាប់​កូន​ខ្មែរ​ ​ជំ​នាន់​ក្រោយ​ៗ​ទៀត​ដូច​ជា​ខ្ញុំ​………. 😉

😀 ពេល​ខ្លះ​ខ្លួន​ខ្ញុំ​ផ្ទាល់​ក៏​មាន​ការ​ស្តាយ​ក្រោយ​មួយ​ចំ​នួន​ធំ​ដែរ​ ចំ​ពោះ​ការ​ធ្វេស​ប្រ​ហែស​បាត់​​បង់​នៅ​ពេល​វេ​លា​ដ៏​មាន​ប្រ​យោជន៍​ នា​ពេល​កន្លង​មក​នោះ​ចោល​ទទេៗ​ 🙂

តែសង្ឃឹមថាអ្វីដែលខ្ញុំខិតខំ ក្រេបជញ្ជក់នៅពេលនេះនឹងអាចជួយស្តាចំនេះដឹងរបស់ខ្ញុំឡើងវិញ

ជាចុងក្រោយខ្ញុំក៏សុំអរគុណចំពោះអ្វីៗ ​ជា​ច្រើន​ដែល​អ្នក​ទាំង​អស់​គ្នា​បាន​ចែក​រំលែក​បទពិ​សោធ​គ្នា​ទៅ​វិញទៅ​មក​ជារៀងរាល់ថ្ងៃនេះផងដែរ………

ខ្ញុំរីករាយណាស់ដែលបានមកចូលរួមក្នុងប្លក់ខ្មែរដ៏មានប្រយោជន៍មិនចេះរីងស្ងួតនេះ…..:)

Advertisements

35 comments

  1. ស្តាប់​អ្វី​ដែល វឌ្ឍនៈ បាន​និយាយ​វា​បាន​​បំផុសចិត្ត​​អ្នក​អាន​អោយ​មាន​​ចិត្ត​ស្នេហា​ជាតិ​មាតុភូមិ ស្នេហា​ការ​រៀន​សូត្រ ស្នេហា​អំពើ​ល្អខ្លាំង​ណាស់។ សេចក្តី​ភ្ញាក់​រលឹក​ជា​ពាន​រង្វាន់​ដ៏​មហា​សែន​មាន​តំលៃ​ដែល​យើង​ផ្តល់​អោយ​ខ្លួន​យើង។ សូម​មនុស្ស​អាក្រក់​ទាំង​ឡាយ​ប្រែ​ក្លាយ​ចិត្ត​ទៅ​ជា​ល្អ​ ដូច​រូប​ខ្ញុំ​ និង វឌ្ឍនៈ និង អ្នក​ភ្ញាក់​រលឹក​ផ្សេង​ទៀត ចាប់​ផ្តើម​ពីម្នាក់​ទៅ​ពីរ​នាក់ ​បី​នាក់​ មួយ​រយ​នាក់​ ​មួយ​ម៉ឺន មួយ​សែន​ មួយ​លាន និង ទាំង​ដប់​បួន​លាន​នាក់​ ដូច្នេះ​ប្រទេស​យើង​នឹង​មាន​សុទ្ធ​តែ​មនុស្ស​ល្អ ហើយ​យើង​​​នឹង​លែង​លឺ​សំលេងប្រជាជន​ខ្មែរ​យើង​ស្រែក​ថ្ងួច​ថ្ងូរ​ត​ទៅ​ទៀត​។

    1. បាទមែនហើយបងប្រុស! ខ្ញុំពេញចិត្តណាស់នូវទង្វើរល្អៗរបស់បងៗនៅក្នុងភូមិជាមួយនឹងមិត្តភក្តិដទៃ ដែលមានចិត្ត
      គំនិតចូលរួមគ្នាអភិវឌ្ឍន៍និស័យសហគមន៍ អោយមានការរីកចំរើនមួយកំរិតទៀត ទោះបីជាយើងទាំងអស់គ្នាមិនបាន
      ជួយចេញមុខនៅក្នុងសង្គម មែន តែក៏បានចូលរួមចំនែក ផ្តល់ចំនេះដឹងមួយផ្នែកធំសំរាប់កូនខ្មែរជាន់ក្រោយអោយ
      បានយល់ដឹងច្រើន……ប្អួនសង្ឃឹមថាកូនខ្មែរគ្រប់រូបនឹងអាចផ្លាស់ប្តូរគំនិតដូចដែលបងបានលើកមកនិយាយ
      ខាងលើនេះអឹញ្ចឹងដែរ…….អរគុណសំរាប់ការមកលេងដល់ផ្ទះណាបងប្រុស!

  2. យ៉ូៗៗៗ ល្អៗ ល្អៗ ពួក​ម៉ាក​ខ្ញុំ​គឺ​ចឹង។ សង្ឃឹម​ថា​ឯង​នឹង​ធ្វើ​អ្វី​អោយ​បាន​តាម​បំណង របស់​ឯង​ចុះ។ អរគុណ​សម្រាប់​ការ​ចែក​រំលែក​នូវ​អត្ថបទ​នេះ​ផង​ដែរ។

      1. បងក្មេងពាលម៉េច? ចង់ដាក់អីគេដែរហ្អា? រឺក៏ចង់ចូលរួមភារវកម្មកំទេចផ្ទះញ៉ុមជាមួយអង្គរក្សតូចដែរ! ហេហេហ
        អត់បានរ៉េ! ប្រាប់អោយហើយទៅ!

    1. អ៊េហេ! បង្កើនខាងញ៉ែផ្សេងពីគេផ្សេងពីឯង! ហាហា អាហ្នឹងចាំតិចទៀតចាំយាយ!
      តែខាងនេះបង្កើនចំណេះដឹងសិន! ហេហេហហេ តែបើត្រូវការថ្ងៃណា ចាំអោយបងផ្កាយជួយរកអោយហើយ! ហាហាហហាហា

      1. ល្អណាស់អូនម្លាញ់ បង្កើនចំណេះដឹងណា ។ តែអេ បងមិនមែនម៉ែយ៉ែមហេ មកឲ្យបងរកឲ្យចាអី? បងពុងដើររកប្រុសក្មេងដែរណឹង ហេហេ

      2. ងាប់ហើយ នេះឪយ៉ែមនៅនេះតើ ហេហេ​ អរគុណច្រើនអូនម្លាញ់ ប្រឹងតែបង្កើនចំណេះហូវ មិនបាច់ប្រឹងទាក់ ម៉ូយឲ្យបងហេ បងចាស់ទុំហើយ មិនសូវចូលចិត្តរឿងចឹងហេ តែបើទៅក្លឹបអី អត់បដិសេដសោះ ហេហេ

      3. តំណរភ្ជាប់ចាអីគេអូន? បងអត់មានផ្ទះហេ អត់មានសមត្ថភាពសង់ផ្ទះហេ បានតែត្រាច់ចរនៅផ្ទះគេ ណឹងហើយ

  3. សួស្ដី វឌ្ឍនះ ខាង​ជួប​មុខ​យូរ​ហើយ ចេះ​តែ​បាត់​ទៅៗ មិន​ដឹង​ជារវល់​អី? តាំង​ពី​បង​បាន​ជួប​ចុង​ក្រោយ​មកគឺ​ខាង​និយាយ​គ្នា​លេង​យូរ​ហើយ អាឡុវ​ឃើញ​ថា វឌ្ឍនះ​ចេះ​គិត​គូរ​ច្រើន​ជាង​មុន ដូច​ ផ្កាយ​ដុះ​កន្ទុយ​ថា​ចឹង​គឺ​ ចាស់​ចិត្ត​ចាស់​គំនិត​ហើយ! ល្អ ពិត​ជា​ត្រូវ​ការ​យុវវ័យ​ដែល​ចេះ​គិត​ដូច​ប្អូនឯង​ចឹង! ជួប​គ្នា​ង៉ៃ​ក្រោយ។

    1. បាទជំរាបសួរបងពិសិទ្ធ! ហេហេ មិនអីទេបង អាទិត្រហ្នឹងឃើញហើយ!
      តែបើអត់ឃើញមានតែអត់បានជួប! ហេហេ
      អរគុណណាស់បងដែលបានសួរសុខទុក្ខ មិនជាសូវអីច្រើននោះទេបងអើយ!
      តែជាទំលាប់សំរាប់ក្មេងដែលចេះកែប្រែ ហេហេហ 🙂 (អួត)

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s