ព្រលឹងខ្មោចពីក្នុងកំព្យូទ័រ……

រា​ត្រី​នេះ​ជា​រា​ត្រី​មួយ​ដល់​ធុញ​ធប់​ជាង​គេ​ក្នុង​ឆាក​ជី​វិត​ដល់​គួរ​អោយ​អា​ណិត​រ​បស់​ខ្ញុំ​  ខ្ញុំ​គ្មាន​គិត​អ្វី​ចេញ​ក្រៅ​ពី​អង្គុយ​សញ្ជុក​សញ្ចឹង​គិត​ចុះ​គិត​ឡើង​នៅ​ ចំ​ពី​មុខ​អេ​ក្រង់​កុំ​ព្យូ​ទ័រ​ក្នុង​ប​ន្ទប់​ដល់​ង​ងឹត​សូន​សុង​គ្មាន​ពន្លឺ​ អ្វី​ក្រៅ​ពី​ពន្លឺ​ដែល​ជះ​ចេញ​ពី​អេ​ក្រង់​កុំ​ព្យូ​ទ័រ​តូច​របស់​ខ្ញុំ​ បាន​កំ​ដរ​បរិយា​កាស​ ដល់​សែន​អួរ​អាប់​ បង្កប់​ទៅ​ដោយ​ទុក្ខ​សោក​ គ្មាន​វិ​នាទី​ស្រាក​ស្រាន្ត​សោះ​នោះ​ឡើ​យ​ ឪ​ព្រហ្ម​លិខិត​អើយ​…ម្តេច​ក៏​អ្នក​មក​កំ​ណត់​វា​ស​នា​របស់​ខ្ញុំ​ អោយ​​ចេះ​តែ​មាន​រឿង​សោក​សៅ​បែប​នេះ​ទៅ​វិញ​ ខ្ញុំ​មិន​ដឹង​ជា​ត្រូវ​ធ្វើ​អ្វី​ជា​បន្ត​ទៀត​នោះ​ទេ​ ចេះ​តែ​ទាញ​ម៉ៅ​ ចុះ​ឡើងៗ​ដូច​ជា​គូរ​គំនូរ​ រ​វើរ​រវាយ​មួយ​ផ្តាំង​អញ្ចឹង​ តែ​មួយ​ស​ន្ទះ​ក្រោយ​មក​ស្រាប់​តែ​អេ​ក្រង់​កុំ​ព្យូ​ទ័រ​របស់​ខ្ញុំ​ លោត​​ចេញ​ផ្តាំង

yahoo ​messenger​មក​យ៉ាង​ចំ​លែក​ ដែល​មិន​ដឹង​ថា​បាន​បើក​វា​ តាំង​តែ​ពី​កាល​ណា​មក​ទេ​ ខ្ញុំ​ក៏​មិន​បាន​ចាប់​អា​រម្មណ៍​ជា​មួយ​នឹង​វា​ដែរ​ ក្រៅ​ពី​ឃើញ​ រូប​ម​នុស្ស​ស្រី​ម្នាក់​សក់​បំាង​មុខ​មួយ​ចំ​ហៀង​ ហើយ​ក៏​បាន​ប​ន្លេច​ ចេញ​ជា​អក្សរ​ខ្មែរ​ របៀប​ជា​អ​គ្គ​លី​លេខ​មួយ​ឃ្លា​ថា

«ជំរាបសួរ» ខ្ញុំក៏មានអារម្មណ៍ថាកាន់តែចំលែកទៅទៀតហើយ! ព្រោះ​ខ្ញុំ​ដូច​ជា​មិន​ដែល​បាន​ជ្រើស​រើស​យក​ហ្វុន​ជា​ខ្មែរ​អគ្គលី​លេខ​​ មកដាក់ក្នុង​កុំ​ព្យូទ័រ​នោះ​ទេ​ ទោះបី​ជា​កុំ​ព្យូទ័រ​នេះ​ជា​របស់​មួយ​តឹក​ហើយ​ក៏​ដោយ​!​ ក៏​មុន​នឹង​ខ្ញុំ​ជ្រើស​រើស​វា​យក​មក​ប្រើ​ ក៏​បាន​ពិនិត្រ​វា​យ៉ាង​ម៉ត់​ចត់​ដែរ​!

មិន​ទុក​ពេល​វេ​លា​គិត​យូរ​​ ខ្ញុំ​ក៏​ប្រញាប់​ឆ្លើយ​តប​ទៅ​វិញ​រ​បៀប​ជា​សំ​ដី​គួរ​សម

Ksollm: បាទជំរាបសួរ

………..: កុសល មែនទេ?

Ksollm: បាទមែនហើយ ណាគេដែរហ្នឹង?

…………:ខ្ញុំគឺជាម្ចាស់កុំព្យូទ័រនេះ! . ពាក្យមួយឃ្លានេះធ្វើអោយខ្ញុំមានអារម្មណ៍ចំលែក នឹង នឹកឆ្ងល់មួយរំពេច ថាហេតុអីបានជានាងមកនិយាយវាចាចំលែកបែបនេះ?

Ksollm:​ ហើយចុះនាងជានរណាដែរ?

………..: សូមលោកកុំឆ្ងល់នឹងរឿងនេះច្រើនពេកអី ខ្ញុំគ្រាន់តែចង់បានអ្វីដែលជារបស់ខ្ញុំមកវិញតែប៉ុណ្ណោះ!

វា​ដូចជាកំប្លែងខ្លំាងណាស់ នៅពេលដែលបានឃើញអ្វីដែលនាងសរសេរមក ខ្ញុំ​ក៏​ក្រ​លេក​មើល​ទៅ​នា​ឡិ​កា​ប៉ោល​បុរាណ​មួយ​ដែល​នៅ​ក្បែ​រក្បាល​ដំ​នេករបស់ខ្ញុំ ឃើញថាម៉ោងជាង ១ អាធ្រាតបាត់ទៅហើយ មិត្ត​ភក្តិ​ដែល​នៅ​ក្នុង​online​ទាំង​ប៉ុន្មានក៏បានបិទអស់ដែរ នៅសល់តែនារីចំលែកម្នាក់នេះទេ ដែលខ្ញុំមិនដែលទាំងស្គាល់ផងនោះ បែរ​ជា​មក និយាយពាក្យអត់ក្បាលអត់កន្ទុយបែបនេះជាមួយនឹងខ្ញុំ

Ksollm:បានហើយណា! ខ្ញុំក៏មិនដែលស្គាល់នាងដែរ! ហើយក៏មិនដឹងថានាងចង់

និយាយពីអ្វីនាងដែរកំពុងតែនិយាយនេះដែរ ខ្ញុំសុំលាហើយណាប៉ុណ្ណឹងសិនចុះ

Ksollm: រាត្រីសួស្តី ៕ ខ្ញុំបានរំកិលម៉ៅដើម្បី sing out yahoo យ៉ាងឆាប់ជាទីបំផុតតាមអ្វីដែលអាចធ្វើបាន តែ………………….

………..: មិនជាអ្វីទេបើសិនជាលោកមិនយល់ព្រមប្រគល់របស់ខ្ញុំ មកអោយខ្ញុំទេនោះ យប់នេះខ្ញុំនឹងទៅរកលោក!

ខ្ញុំ​ភ្ញាក់​ពីការងងុយគេងនេះឡើងវិញមួយរំពេចនៅពេលដែលនាងវាចាគួរអោយព្រឺរោមនោះមក

ហើយ​​ក៏ចំលែកពីអ្វីដែលខ្ញុំបាន sing out yahoo រួចរាល់អស់បាត់ទៅហើយ ហេតុ​អី​ក៏​វា​នៅ​តែ​បន្ត​ឆាត​ត​ទៅ​ទៀត​បែប​នេះ​? អារម្មណ៍ភ័យៗព្រឺៗក៏បានចូលមកគ្រប់ដណ្តប់ជុំជិតកាយរបស់ខ្ញុំ ព្រម​ទាំង​សំលេង​វាំង​នន​ដែល​កំពុង​តែ​កកិត​ប៉ះ​មាត់​បង្អួច​ លឺ​សូរ​តែ​សំ​លេង​ច្រវ៉ាក់​ រោក​ៗ​ មិន​ដាច់​សូរ ខ្ញុំអាចទទួលដឹងបានថា កំពុង​តែ​មាន​អ្វី​វិល​វល់​នៅ​ពី​ក្រោយ​ខ្នង​របស់​ខ្ញុំ​ ខ្ញុំមិនយល់ពីអ្វីដែលបានកើតឡើង អំបាញ់មិញទាល់តែសោះ? គ្រាន់​តែ​ជា​ការ​លេង​សើច​ទេ​ក៏​មិន​ដឹង?

តែ​នេះគឺជាលើកទីមួយហើយដែលខ្ញុំមានអារម្មណ៍ចំលែកបែបនេះ  កំលាំង​ចិត្ត​ដែល​កំពុង​តែ​ទទួល​សំពាធ​យ៉ាង​ធំ​បែប​នេះ​ធ្វើអោយ​ ខ្ញុំងើបខ្លួនចេញពីកៅអីផ្អែកមួយរំពេច រូតរះបោះជំហានវែងៗតំរង់ទៅរកទ្វារ ដោយ​មិន​គិត​ពី​ស្ថាន​ភាព​នៅ​ក្នុងបន្ទប់ដែលរញ៉េររញ៉ៃប៉ុណ្ណាទេ

_អ៊ូយ!  ពេល​នេះ​ភាពភ័យខ្លាចរបស់ខ្ញុំស្រាប់តែបានកកើនឡើងថែមមួយកំរិតថ្វេរឡើងថែមទៀត បេះដូង​ដែល​ធ្លាប់​តែ​ខូច​ចិត្តពីរឿងស្នេហា អីឡូវប្រែក្លាយជាមកលោតខុសប្រក្រតី ចំពោះ​ភាព​ភ័យ​ខ្លាច​គ្មាន​ហេតុ​ផល​បែប​នេះ​ទៅ​វិញ​……

តែ​ក៏​នៅ​តែ​បន្ត​យក​ដៃ​ទាំងពីរមកស្រវេរស្រវ៉ាហាក់ដូចជាបន្ទប់នេះងងឹតសូន្យសុងណាស់អឹញ្ចឹង ទេ! ទេ! ទេ?????????????​ សញ្ញារ​ សួរ​ ជាច្រើនកំពុងតែរត់ពោរពេញនៅលើក្បាលរបស់ខ្ញុំ ខ្ញុំ​មិន​ចង់​នៅ​ក្នុង​ពិភព​ដល់​ងងឹត​បែប​នេះ​ទៀត​នោះ​ទេ​! តើខ្ញុំកំពុងតែមានរឿងអ្វីអោយប្រាកដទៅ?

ខ្ញុំក៏ប្រញាប់ប្រញាលងើបឡើងមកទាំងមមីញមមាំង ទាំងបើកភ្នែកមិនចង់រួច ដោយសារតែអទ្ធិពលនៃ អាចន៍ភ្នែកបានស្អិតជាប់ នឹងរោមភ្នែក ហាក់ដូចជា កាវ៥២០ អ៎រគឺ ២៥០ ហ្ហើយញ៉ុមដូចជាអត់ដឹងទៀតទេ! ដឹងត្រឹមតែយប់មិញនេះខ្ញុំយល់សប្តិ ចំលែកខ្លាំងណាស់

នេះប្រហែលជាខ្ញុំលេង អ៊ីនធើណេតច្រើនពេកហើយក៏មិនដឹង? ជួយខ្ញុំផង…………………!

វឌ្ឍនៈខ្មែរ ខែកញ្ញា 5, 2010 ម៉ោង 10:27 ព្រឹក
Advertisements

57 comments

  1. នេះគឺជាស្នាដៃមុនដំបូងបំផុតរបស់ខ្ញុំ ដែលទើបតែនិពន្ធបានក្តៅៗ ថ្មីៗ តែសុំសំនូមពរថាពេលអានសូមដាក់អារម្មណ៍
    ផងណា! ដើម្បីអោយរឿងដំបូងរបស់ខ្ញុំមួយនេះកាន់តែមានភាពទាក់ទាញ! ហេហេហេហ បាទសុំអរគុណចំពោះការយក
    ចិត្តទុកដាក់ក្នុងការអានវា! ហេហេ 🙂

  2. ព្យាយាមដាក់អារម្មណ៍ហើយ តែដាក់វាមិនចូល!… ហា ហា!… យាយលេងទេ!…​
    មានអី!ល្អតើ! ចុងក្រោយបែជាដូចរឿងកាប្លែងមេចមិនដឹងទេ!…

  3. ដូចជារន្ធត់មែនទែនត្រង់សំដី “មិនជាអ្វីទេបើសិនជាលោកមិនយល់ព្រមប្រគល់របស់ខ្ញុំ មកអោយខ្ញុំទេនោះ យប់នេះខ្ញុំនឹងទៅរកលោក! ” បងអានហើយចង់ព្រឺរោម , ចាប់ពីយប់នេះបែបលែងហ៊ាននៅយប់ជ្រៅទៀតហើយ 🙂
    សូមនិយាយតាមត្រង់ អត្ថបទនេះល្អមែន តែប្អូនឆាប់បញ្ចប់ពេក បើយល់សប្តិឲ្យបានយូរតិចទៀតច្បាស់ជាបន្ថែមបានច្រើន តែមិនដឹងថាបានសរសេរចេញមកឲ្យបានអានរឺទេ ព្រោះ ហេសហេហ៎ ម្ចាស់កុំព្យូទ័រច្បាស់ជាយក៎ទៅវិញហើយ 😀

    1. បាទបង! យល់សប្តិលើកនេះពិតជាមានប្រយោជន៍មែន! ហេហេ ព្រោះកុំអោយ
      ញ៉ុមពូកែលេងអ៊ីនធើណេតច្រើនពេក!​ខ្លាចដូចក្នុងរឿង! ហាហហា 🙂
      អរគុណណាស់បងសំរាប់ការអាន!

  4. សរសេរ​ខុស​ច្រើនណាស់​កូន​ក្មេង!​ ​កំណែ​​(ត្រួស) បង​ផ្ញើតាម​​អ៊ីម៉ែល​ឲ្យ​!
    រឿង​ល្អ​អាន​ តែសរសេរ​ខុស​អក្ខរ៉ាវិរុទ្ធ​ច្រើន​បន្តិច ។

    1. យល់ស្រប! ខុសអក្ខរាវិរុទ្ធច្រើនមែន :mrgreen: តែចាត់ទុកថាល្អ អាចទទួលយកបាន តែបើអាច គួរថែមពាក្យដែលគួរឲ្យខ្លាចច្រើនបន្តិច ទើបសាច់រឿងមើលទៅដូចពិតៗ។
      ប្រឹងប្រែងថែមណា ខ្ញុំគាំទ្រ ^_^

  5. «…គ្មាន​ពន្លឺ​ អ្វី​ក្រៅ​ពី​ពន្លឺ​ដែល​ជះ​ចេញ​ពី​អេ​ក្រង់​កុំ​ព្យូ​ទ័រ​តូច​របស់​ខ្ញុំ​ បាន​កំ​ដរ​បរិយា​កាស​ ដល់​សែន​អួរ​អាប់​ បង្កប់​ទៅ​ដោយ​ទុក្ខ​សោក​ គ្មាន​វិ​នាទី​ស្រាក​ស្រាន្ត​សោះ​នោះ​ឡើ​យ​ ឪ​ព្រហ្ម​លិខិត​អើយ​…ម្តេច​ក៏​អ្នក​មក​កំ​ណត់​វា​ស​នា​របស់​ខ្ញុំ​ អោយ​​ចេះ​តែ​មាន​រឿង​សោក​សៅ​បែប​នេះ​ទៅ​វិញ…» អានត្រង់ហ្នឹងហើយ ចង់សើចម៉េចមិនដឹងទេ :mrgreen: កុំប្រកាន់អីណា 😆

  6. ងាប់​ហើយ​ ខំ​ត្រៀម​ចិត្ត​ត្រៀម​កាយ​ថា​ចុង​ក្រោយ​ច្បាស់​ជា​គួរ​ឲ្យ​ខ្លាច​ណាស់​ហើយ​មើល​ទៅ​! មាន​អី​កំប្លែង​សោះ​!!! ខំ​តែ​ភ័យ​ 🙂 តែ​ឃើញ​ថា​គួរ​ឲ្យ​ជក់​ចិត្ត​ណាស់​ :))

    1. បាទកាល់ពិតទៅ ញ៉ុមអត់ចង់អោយមានខុសអក្ខរាវារុទ្ធច្រើនចឹងទេ! ព្រោះពេលវេលាមិនអំណោយផលសំរាប់ញ៉ុម! ហេហេហ ហើយម្យ៉ាងរឿងទើបតែ
      កើតឡើងពីយប់មិញទេ!គឺប្អូននឹកឃើញភ្លាម ប្រយុទ្ធភ្លាម! ហេហេហេ តែក៏អរគុណបងព្រមទាំងអ្នកទាំងអស់គ្នាដែរ ដែលជួយមានគំនិតស្ថាបនាលើកំហុស
      របស់ញ៉ុម! ហេហហេ

  7. យ៉ាស់! ពួកម៉ាក​ខ្ញុំ​អាលូវ​ឡូយណាស់, ពិត​ជា​រឿង​ល្អ​មែន បើ​បាន​វែង មាន​ភាគ​តតតតតតតតតតតតតត ពិត​ជា​ប្រសើរ។ តែ​នេះ​ជា​ការ​និពន្ធ​មុន​ដំបូង គឺ​មិន​ជា​រ្វី 😀 បាន​ប៉ុណ្ណឹង​ល្អ​ហើយ 😉

  8. យ៉ាស់! ពួកម៉ាក​ខ្ញុំ​អាលូវ​ឡូយណាស់, ពិត​ជា​រឿង​ល្អ​មែន បើ​បាន​វែង មាន​ភាគ​តតតតតតតតតតតតតត ពិត​ជា​ប្រសើរ។ តែ​នេះ​ជា​ការ​និពន្ធ​មុន​ដំបូង គឺ​មិន​ជា​រ្វី 😀 បាន​ប៉ុណ្ណឹង​ល្អ​ហើយ 😉

  9. ខំតែអានម៉ាព្រឹក! មានរឿដូចយល់សប្តិសោះហ្នឹង! ហ៊ើយវឌ្ឍនះឯងនេះ​ចេះបោកក្មេងពាលទៅកើតហើ្យនៀក! ខំតែអាននឹងស្លុងអារម្មណ៏! ភ័យផង! រៀងខ្លាចតិចៗផង! ចុងបញ្ចាប់បែរជារឿងកំប្លែងទៅវិញ!

  10. ជួយផង!! ខ្មោចលងពិត!!!! ជួយផង!! ខ្មោចទាញពូក!!!! ជួយផង!! ព្រលឹងខ្មោចពីក្នុងកំព្យូទ័រ រំលងម៉ោង ១អាធ្រាតទៅហើយ នៅលេងកុំព្យូទ័រទៀត!!! ភ្នែកឡើងខ្មៅហើយ តូឯកក្នុ្ងងរឿងអើយ!!!!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s