ជីវិតលើទីផ្ទះទឹក(១)

គឺ​ជា​ស្នា​ដៃ​ថ្មី​រ​បស់​ខ្ញុំ​ 🙂 ​ដែល​នឹង​នាំ​អា​រម្មណ៍​រ​បស់​បង​ប្អូន​ទាំង​អស់​គ្នា​ទៅ​លេង​នៅ​ទី​កំ​សាន្ត​មួយ​ក​ន្លែង​ ដែល​ស្ថិត​នៅ​ក្នុង​ស្រុក​ ​កំ​ពង់​លួង​ ​ខេត្ត​ពោ​ធិ៍​សាត់​ ​ក្នុង​រឿង​នេះ​នឹង​និ​យាយ​អី​ពី​ជី​វ​ភាព​រស់​នៅ​រ​បស់​បង​ប្អូន​ដែល​រ​ស់​នៅ​ទី​នោះ​ផ្ទាល់​​ បើ​​សិន​​ជា​​បង​ប្អូន​ចង់​ដឹង​សូម​អញ្ចើញ​តាម​ដាន​ទាំង​អស់​គ្នា​ណា ហើយក៏សូមផ្តល់ជាមតិស្ថាបនាផងដែរ

🙂 😀 🙂

មាន​​អា​រម្មណ៍​​ថា​​ស្រាល​​ខ្លួន​​នៅ​​ពេល​​ដែល​​ទើប​​តែ​​ចេញ​​ពី​​ទឹក​​មក ​​ទាំង​​ខ្លួន​​ទ​ទឹក​​ជោក​​ ​ដូច​​ជា​​ក​ណ្តុរ​​ធ្លាក់​​​ទឹក​​ពាង​​ ហិ​ហិ​^-9​ ក៏​​ប៉ុ​ន្តែ​​នេះ​​គឺ​​ជា​​ទឹក​​បឹង​​ដែល​​អ្នក​​ភូមិ​​​រ​បស់​​ខ្ញុំ​​នាំ​​គ្នា​​​ធ្វើ​​អា​ជិវ​​កម្ម​​ជា​​រៀង​រាល់​ថ្ងៃ​តាំង​​តែ​ពី​​ដូន​​តា​​មក​​ម្លេះ​​ ​រី​​ឯ​​ជី​វិត​​រ​បស់​​ខ្ញុំ​​វិញ​ ​មើល​ទៅ​ហាក់​ដូច​ជា​​មិន​​ដែល​​មាន​ឪ​កាស​​បាន​​ឈាន​​ជើង​​ជាន់​​​​​ទី​​​ទួល​​នឹង​​គេ​​ទេ​​មើល​​ទៅ​​​​​ ​មាន​​តែ​​ទឹក​​ទ​ន្លេ​​ស្រោច​​ស្រព​​ ​ព​រ​ពេស​​ដាប​​​ជើង​​​​មេឃ​​​​ ​ដាច់​​ក​ន្ទុយ​ភ្នែក​​ ​ពណ៍​មាស​ នា​ថេរ​វេលា​នៃ​រាត្រី​កាល​ដែល​ទាប​នឹង​ខិតចូល​មក​ដល់ សល់​ត្រឹម​តែ​សំ​លេងខ្យល់​បក់រ​សៀក​ នឹង​សំ​លេងសត្វទុង​ស្រែកយំ ទ​ទះ​ស្លាបរកគូរវា  បែរ​មក​ឯ​ខ្ញុំ​កំ​ព្រា​ ឯកោក​ណ្តាល​ផ្ទៃ​បឹង​​​ទ​ន្លេ​សាប​ដ៏​សែន​ស្ងប់​ស្ងាត់​ទៅ​វិញ

ជា​រៀង​រាល់​ព្រឹក​ ​មាន​ទូក​នេ​សាទ​ជា​ច្រើន​បាន​បរ​ ​កាត់​ផ្ទះ​របស់​ខ្ញុំ​​ ហ្អាក​!​ ​មិន​ដែល​មាន​!​ មិន​ដែល​ទូក​ឯ​ណា​មក​បើក​កាត់​មុខ​ផ្ទះ​ម៉េច​ទេ​លោក​អើយ​​!​ ​ហិ​ហិ​ហិ​ ​អ្នក​នឹង​ឆ្ងល់​!​ ព្រោះ​នេះ​ជា​ទំ​នៀម​ទំ​លាប់​រ​បស់​អ្នក​ភូមិ​បែប​នេះ​ ពី​បុ​រាណ​មក​ហើយ​!​ សំ​រាប់​គ្រួ​សារ​ដែល​មាន​អា​ជីវ​កម្ម​ជា​អ្នក​នេ​សាទ​ដូច​ជា​ខ្ញុំ​ តែង​តែ​មានផ្ទះ​ទឹក​ប្រ​ចាំ​គ្រួ​សារ​នី​មួយ​ៗ

ខ្ញុំ​​រស់​នៅ​ក្នុង​គ្រួ​សារ​ខ្មែរ​មិន​ចំ​ខ្មែរ​ វៀត​ណាម​មិន​ចំ​យួន​!​ ​ព្រោះ​ឪ​ពុក​របស់​ខ្ញុំ​គាត់​ជា​ជន​ជាតិ​ខ្មែរ​សុទ្ធ​សាត​ ​តែ​ចំ​នែក​ខាង​ម្តាយ​វិញ​គឺ​ជា​ជន​ជាតិ​ វៀត​ណាម​ចំ​តួ​!​ ​វា​ធ្វើ​អោយ​ខ្ញុំ​កាត់​មិន​ត្រូវ​ ​ក្រោយ​ពី​ខ្ញុំ​អា​យុ​បាន​ប្រ​មា​ណ​៨​ឆ្នាំ​ ម្តាយ​របស់​ខ្ញុំ​ក៏​មក​រស់​នៅ​ជា​មួយ​នឹង​លោក​យាយ​ដែល​ជា​អ្នក​នេ​សាទ​នៅ​លើ​ទឹក​នេះ​ ធ្វើ​អោយ​ជី​វិត​ខ្ញុំ​ក្លាយ​ទៅ​ជា​ខ្មោច​ទឹក​!​ ហិ​ហិ​ហិ​ ​តែ​ក៏​ថា​មិន​ត្រូវ​ដែរ​ ព្រោះ​អី​ឡូវ​ខ្ញុំ​ពេញ​កំ​លោះ​បាន​២​ឆ្នាំ​ហើយ​!​ ក៏​បាន​ចេញ​មក​ជួយ​រក​ស៊ី​ជំ​នួស​លោក​ពុក​ដែល​កំ​ពុង​តែ​ឈឺ​ធ្ងន់​ ​នៅ​ឯ​ម​ន្ទីរ​ពេទ្យ

ពុក​មាន​សំ​ណាង​ជាង​ខ្ញុំ​ ​ព្រោះ​គាត់​បាន​ឡើង​គោក​ជាប់​មក​រ​ហូត​ ​តែ​ចៃ​ដន្យ​អី​ជួប​គ្រោះ​អា​ក្រក់​ គឺ​គាត់​ត្រូវ​គោ​យន្ត​ធន់​តូច​មួយ​គ្រឿង​រ៉េ​ចង្កូត​មក​បុក​គាត់​ពី​ក្រោយ​នៅ​ពេល​ដែល​គាត់​កំ​ពុង​ជិះ​កង់​ទៅ​យក​គ្រឿង​ម៉ា​ស៊ីន​មក​ដាក់​ក្បាល​ទូក​ដែល​ខូច​ ព្រោះ​គ្រួ​សារ​របស់​ខ្ញុំ​រស់​បាន​សព្វ​ថ្ងៃ​ក៏​ដោយ​សារ​តែ​ទូក​ទេស​ចរណ៍​តូច​មួយ​នេះ​ដែរ​ ​តែ​អី​ឡូវ​គាត់​ប្រ​ហែល​ជា​បាន​ធូរ​ស្បើយ​ជាង​មុន​​ហើយ​មើល​ទៅ​ ព្រោះ​មាន​ម៉ែ​នៅ​ជួយ​មើល​ថែ​ជាប់​ជា​រ​ហូត​មក​!

ខ្ញុំ​បាន​ងើប​ចេញ​ពី​ទឹក​មក​ សំ​យុង​ដៃ​ទៅ​កាន់​ប​ង្កាន់​ដៃ​ជ​ន្តើរ​ ទាញ​យក​ក្រ​មារ​មក​ជូត​មុខ​មាត់​នឹង​សក់​រួច​ដើរ​ងើន​ៗ​តំ​រង់​ចូល​ទៅ​ក្នុង​ផ្ទះ​ (​ផ្ទះ​នេះ​តូច​ហើយ​ទាប​ទៀត​ កំ​ពស់​រ​បស់​ខ្ញុំ​មិន​អាច​ធន់​នឹង​កំ​ពស់​ផ្ទះ​នេះ​បាន​ទេ​ ចឹង​តើ​បាន​ជា​ក្បាល​របស់​អ្នក​ភូមិ​នេះ​មួយ​ៗ​ឡើង​ច​ង់​ទំ​ពេក​អស់​គ្រប់​គ្នា​!​ហិ​ហិ​)

ម្ហូប​ប្រ​ចាំ​ត្រ​កូល​របស់​អ្នក​ភូមិ​នៅ​ទី​នេះ​គ្មាន​អី​ក្រៅ​ពី​ផ្អក​កំ​ពិស​ ​នឹង​ ​ត្រី​ប្រា​ហើម​នោះ​ទេ​!

ក្រោយ​ពី​បាន​សំ​អាត​ខ្លូន​បាន​ស្រួល​បួល​ហើយ​ សំ​លេង​ពោះ​របស់​ខ្ញុំស្រា​ប់​តែ​ថ្ងូរ​ឡើង​ហាក់​ដូច​ជា​ចង់​ស៊ី​ពោះ​វៀន​ពោះ​តាំង​ខ្ញុំ​ទាំង​រស់​អឹ​ញ្ចឹង​ តែ​ធ្វើ​ម៉េច​បើ​នេះ​​ជា​សារ​ជាតិ​រ​បស់​ម​នុស្ស​ទៅ​ហើយ​ ពេល​បើក​គំ​រប​គ្រប​ម្ហូប​ភ្លាម​ក៏​កើត​អា​រម្មណ៍​មួយ​ថា​នឹក​ដល់​ឪ​ពុក​ដែល​កំ​ពុង​សំ​រាន្ត​នៅ​ឯ​ពេទ្យ​មិន​ដឹង​ជា​យ៉ាង​ម៉េច​យ៉ាង​ម៉ា​ហើយ​ទេ​ ​ខ្ញុំ​​មិន​គួរ​បាន​ឆ្ងាញ់​មាត់​តែ​ឯង​ភ្លេច​គុណ​របស់​លោក​នោះ​ទេ​ ប្រយោគ​មួយ​ឃ្លា​នេះ​ធ្វើ​អោយ​ខ្ញុំ​បាយ​លែង​ចូល​​ហុត​ទឹក​សំ​លរ​លែង​កើត​ ហើយ​ក៏​ស្ទះ​វឹង​សំ​ដៅ​ទៅ​កំ​ពង់​ចង​ទូក​ដែល​នៅ​ខាង​ក្រោយ​ផ្ទះ​ ចាប់​ស្រាយ​ចំ​នង​ទូក​ដែល​នៅ​ជាប់​នឹង​បង្កាន់​ដៃ​ជ​ន្តើ​រ​ ​ទាញ​ខ្សែ​ម៉ា​ស៊ិន​បើក​ទៅ​យ៉ាង​លឿន[……………..]

អរគុណចំពោះការអាន

សូមតាមដានវគ្គបន្ត…. 🙂

Advertisements

10 comments

  1. ក្រោមផ្ទៃមេឃពណ៌ក្រហមព្រៀងៗ ជួយរៀបរៀងទេសភាពមួយដ៏ប្រណិត
    មានអារម្មណ៍ថាក្នុងចិត្តហាក់ត្រដែតក្រសែតពេញផ្ទៃទឹក
    ធ្វើឲ្យចិត្តនឹករលឹកដ័ភូមិឋានឯស្រុកកំណើត
    ដែលបានបង្កើតទស្សនីយភាពឥតខ្ចោះដល់ខ្ញុំ។
    ការរៀបរាប់ខាងលើហាក់ដូចជាកំពុងស្ថិតក្នុងហេតុការណ័
    នៃខេត្រនោះអញ្ចឹង!!!បើគិតទៅម្យ៉ាងដែរសរសេររៀបរាប់ានល្អ
    ឲ្យមេជើងមួយ!!!!!

  2. ពេល​សរសេរ​រឿង​គួ​រៀប​គំរោង​រឿង​អោយ​ហើយ​សិន ចា​ទុក​នូវ​វគ្គ​ណាត្រូវ​អធិប្បាយ​បន្ថែម​ឬ​សិក្សា​បន្ថែម តើ​ខ្សែ​រឿង​ចាប់​អារម្មណ៍​លើ​ចំនុច​អ្វី​ជា​ចំបង តើ​ជីវិត​ពិត​របស់​នណាគួយក​មក​បញ្ចូល​ក្នុង​សាច់​រឿង។ បើ​គិត​បាន​បន្តិច​សរសេរ​បន្តិ​ធ្វើ​ឲ្យ​រឿង​មិន​ស៊ី​ចង្វាក់​គ្នា​ហើយ​មិន​បាន​ក្បោះ​ក្បាយ​ទៀត។ ឧទាហរណ៍ ដូច​ជា​ឃ្លា​មួយ៖ ​​​ធ្វើ​​អា​ជិវ​​កម្ម​​ជា​​រៀង​រាល់​ថ្ងៃ​តាំង​​តែ​ពី​​ដូន​​តា​​មក​​ម្លេះ។ គួ​តែ​រៀប​រាប់​មុខ​របផ្លែកៗ​​និមួយៗ​អោយ​អ្នក​អាន​បាន​ដឹង។

    ហើយ​ចំនុច​មួយ​ទៀត​នោះ​គឺ ឪពុក​ឈឺ​ដេក​ពេទ្យ​ហើយ​មាន​ម្តាយ​នៅ​មើល​ថែ។ តែ​ដល់​កូន​មក​ពី​រក​ត្រី​វិញ​បែ​ជា​មាន​ម្ហូប​គ្រប​ទុក​ស្រាប់។​ សាច់​រឿង​ពី​ដើម​មក​មិន​បាន​និយាយ​ថា​មាន​នណា​ម្នាក់​នៅ​ធ្វើ​បាយ​អោយ​ផង។

    សង្ឍឹម​ថា​ការ​រិះគន់​ទាំង​នេះ​មិន​ដូច​យក​ជើង​ទៅ​រា​ទឹក​ទេ។ ខំ​ប្រឹង​ថែម​ទៀត ហើយ​ស្វែក​រក​យោបល់​ពីអ្នក​និពន្ធ​ដែទៃៗ​ទៀត​ ហើយ​ព្យាយាម​អាន​អោយ​បាន​ច្រើន។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s