ជីវិតលើទីផ្ទះទឹក(២)

[……] (​​អ្នក​​បែប​​គិត​​ថា​​ខ្ញុំ​​​ជា​​កូន​​ក​​ត្ត​​ញ្ញូ​​ហើយ​មើល​ទៅ​​​ ​តែ​ទោះ​បី​ជា​​ក​​ត្ត​​ញ្ញូ​​យ៉ាង​​ណា​​ ​ក៏​​ជី​​វិត​​ខ្ញុំ​​​​នៅ​តែ​​មិន​​អាច​​ឈាន​​ជើង​​ចេញ​​ពី​​ទី​​ទឹក​​នេះ​​ដ​ដែលបាន​​​ត្រឹម​​តែ​​ព្យា​​យាម​​ស្វែង​​រក​​លុយ​​ ​​ពី​​ការ​​ដឹក​​ភ្ញៀវ​​ទេស​​ចរណ៍​​កំ​​សាន្ត​​នៅ​​តាម​​ផ្ទៃ​​​ទឹក​​បឹង​​ទ​​ន្លេ​​សាប​​នេះ​​តែ​​ប៉ុ​​ណ្ណោះ​​ (​​ស​​ង្ឃឹម​​ថា​​អ្វី​​ដែល​​កូន​​ខំ​​ប្រឹង​​ប្រែង​​ នឹង​​អាច​​ជួយ​​អោយ​​ពុក​​ម៉ែ​​រស់​​នៅ​​ដោយ​​មាន​​សេច​​ក្តី​​សុខ​​ក្នុង​​រង្វង់​​គ្រួ​​សារ​​ដែល​​​​​មាន​​ភាព​​កក់​​ក្តៅ​​ទៅ​​ចុះ​​)

ខែ​នេះ​គឺ​ជា​ខែ​ប្រាំង​ ​ភ្ញៀវ​ទេស​ចរ​ដែល​តែង​តែ​មក​កំ​សាន្ត​នៅ​ទី​នេះ​ ​គឺ​គ្រាន់​តែ​ចង់់​មក​មើល​ជី​វ​ភាព​រស់​នៅ​រ​បស់​ប្រ​ជា​ជន​ ផ្ទះ​ទឺក ការ​នេ​សាទ​​ ​នឹង​កំ​សាន្ត​មើល​សត្វ​ព្រៃ​តាម​បឹង​តែ​ប៉ុ​ណ្ណោះ​ ​​ ​នេះ​ហើយ​ដែល​ជា​ម​ធ្យោ​បាយ​ស្វែង​រក​កំ​រៃ​ដ៏​ល្អ​បំ​ផុត​ ដែល​ប្រ​ជា​ជន​នៅ​ទី​នេះ​ធ្វើ​បាន​ក្រៅ​ពី​ការ​ធ្វើ​អា​ជី​វ​កម្ម​នេ​សាទ​​ ​នៅ​លើ​ផ្ទៃ​ទឹក​ ​ដែល​ខ្ញុំ​ប្រាប់​ថា​គឺ​ជា​ផ្ទះ​ទឺក​នោះ មិន​នយ​នោះ​ទេ​ សឹង​តែ​មាន​អ្វី​ៗ​គ្រប់សព្ធ​​​បែប​យ៉ាង​ទាំង​អស់​មិន​ចាញ់​នៅ​លើ​គោក​ប៉ុ​ន្មាន​ដែរ​ ^-0ហិ​ហិ​ បើ​មើល​ទៅ​ចំ​ពី​មុខ​ផ្ទះ​របស់​ខ្ញុំ​គឺ​មាន​ក​ន្លែង​មួយ​ដែល​ជា​ព្រះ​វិ​ហារ​របស់​អ្នក​កាន់​គ្រិះ​សា​ស​នា​បាន​អ​ណ្តែត​ត្រ​ឆឹង​ប​ង្អួត​រាង​នៅ​លើ​ទឹក សម​ជា​មួយ​នឹង​កំ​ពូល​ស្រួច​ខ្ពស់​ មាន​រូប​ឈើ​ឆ្កាង​នៅ​ឯ​ចុង​​ បញ្ចក់​អោយ​ឃើញ​ថា​ នេះ​ហើយ​ គឺ​ជា​ព្រះ​វិហារ​សាសនា​របស់​ពួក​គេ​​ ​ចំ​នែក​វត្ត​អា​រាម​វិញ​ដូច​ជា​មិន​ទាន់​ឃើញ​មាន​នៅ​​ឡើយ​​​ទេ​មើល​ទៅ​ ​មាន​តែ​ត្រូវ​ឆ្លង​ទូក​ឡើង​ទៅ​ទី​គោកហើយ​មើល​ទៅ​​!ហិហិ (ដូច​ជា​មិន​អស់​ចិត្ត​សោះ! )​ នៅ​ពេល​ដែល​មាន​បុណ្យ​ជាតិ​ម្តង​ៗ​ ​តែ​អ្វី​ដែល​ចំ​លែក​នោះ​ ​គឺ​មាន​ហាង​ទំ​និញ​ស្ទើរ​គ្រប់​មុខ​ ​ហាង​លក់​ទូ​រ​ស័ព្ទ​ ​ដែល​មាន​ដាក់​ផ្លាក​ក្រុម​ហ៊ុន​មួយ​ចំ​នួន​ដូច​ជា​ ប៊ី​ឡាញ​ ​អឹម​ហ្វូន​ ​អី​ណា​!​ ​ហិហិ^^​​ ​ខ្ញុំ​លឺ​ចាស់​ៗ​គាត់​និ​យាយ​ប្រាប់​ថា​​ ​កាល​ពី​មុន​មិន​មែន​មាន​តែ​ប៉ុ​ណ្នឹង​នោះ​ទេ​ ​សូ​ម្បី​តែ​ ​បារ​ ​ផ្ទះ​បន​ កា​រ៉ា​អូ​ខេ​ ​នឹង​អ្វី​ផ្សេង​ទៀត​ក៏​មាន​ដែរ​ ​ក៏​ប៉ុ​ន្តែ​ដោយ​សារ​តែ​ ​កើត​មាន​អំ​ពើ​ហឹ​ង្សា​រ​ក្នុង​គ្រួ​សារ​ច្រើន​ពេក​ទើប​បាន​ជា​រាជ​រ​ដ្ធា​ភិ​បាល​ មិន​អ​នុ​ញ្ញាត​អោយ​បើក​អា​ជីវ​កម្ម​បែប​នេះ​ជា​បន្ត​ទៀត​!​ ​តែ​ប៉ុ​ណ្ណឹង​ឯង​ រ​វល់​តែ​និ​យាយ​ភ្លេច​គិត​ដល់​វគ្គ​ដែល​ឪ​ពុក​ខ្ញុំ​គាត់​ដេក​ឈឺ​នៅ​ឯ​ម​ន្ទិ​រ​ពេទ្យ​មិន​ដឹង​ថា​យ៉ាង​ម៉េច​ហើយ​ទេ​^​^​??????

សំ​លេង​ក្បាល​ម៉ា​ស៊ីន​ទូក​ចេះ​តែ​លាន់​លឺ​មិន​ដាច់​សូរ​ ​តែ​មិន​បាន​ប៉ុ​ន្មាន​ ខ្ញុំ​ក៏​បរ​មក​ដល់​កំ​ពង់​ចត​ទូក​ដែល​នៅ​ជាប់​នឹង​មាត់​ច្រាំង​ដែល​មាន​ផ្ទះ​ ​ ​មាន​ទំ​ហំ​តូច​ៗ​ ជា​ច្រើន​ ហើយចំ​ពោះ​​ផ្ទះ​នេះ​អ្នក​ដែល​មិន​ដឹង​ច្បាស់​ជា​មិន​ជ្រាប​ពី​ល​ក្ខ​ណៈ​ពិ​សេស​រ​បស់​វា​នោះ​ទេ​ គឺ​នៅ​ពេល​ដែល​មាន​ទឹក​ជំ​នន់​រឺ​ក៏​ពេល​ទឹក​នៀច​មក​ដល់​ម្តង​ៗ​ ​អ្នក​ស្រុក​អ្នក​ភូមិ​តែង​តែ​នាំ​គ្នា​លើក​ផ្ទះ​នោះ​រត់​ដេញ​តាម​ល្បើន​ទឹក​គ្រប់​ៗ​គ្នា​!​​ហិ​ហិ​ មើល​ទៅ​វា​ជា​ចំ​នុច​មួយ​ដែល​គួរ​អោយ​ចាប់​អារម្មណ៍​សំ​រាប់​ភ្ញៀវ​ទេស​ចរណ៍​ជា​ខ្លាំង​ដែលនិយម​មក​កំ​សាន្ត​ គិត​ថា​វា​គួរ​​អោយ​​ស​​ប្បាយ​​ម្យ៉ាង​ដែរ​ តែ​ចំពោះ​​​​អ្នក​ភូមិ​នៅ​ទី​នេះ​ ​គឺ​ជា​រឿង​សុំ​ញុំា​រ​បស់​ពួក​គេ​អស់​ទៅ​ហើយ​ ​ដែល​ត្រូវ​ធ្វើ​បែប​នេះ​ជា​ប្រ​ចាំ​៕   […………..]

អរគុណចំពោះការអាន

សូមតាមដាននៅវគ្គបន្តទៀត……

Advertisements

7 comments

  1. វគ្គទី២រៀបរាប់អំពីទេសភាពលើទឹក រំលឹកដល់អនុស្សាពេលជិះទូកនេសាទជាមួយលោកឪពុក
    មិនដឹងស្មានេសលោកសុខទុកយ៉ាងណាទេ លឺដំណឹងតែតាមគេចង់ឃើញច្បាស់មើលថែពុក
    ពេលថ្ងៃទន់ទេរពុកឲ្យកូនរៀបចំជង្រុក រៀបចំដាក់ទុកសំណាញ់ទាំងឡាយ
    មកដល់ផ្ទះវិញម៉ែចាំហូបបាយ មិនចង់ឲ្យលោកខ្វល់ខ្វាយរឿងមិនសប្បាយទាំងអស់។
    វឌ្ឍនះវគ្គនេះអត់សូវរៀបរាប់ពីគ្រួសារទេតែរៀបរាប់អំពីអត្ថប្រយោជន៍ភូមិស្រុក។
    ល្ធតើ!!!

  2. ហើយនៅម៉ានភាគទៀតបានចប់នឹង? មើលទៅការរស់នៅលើទឹកចឹងក៏គួរឲ្យចាប់អារម្មណ៍ម្យ៉ាងដែរ។​ បើមានឱកាសខ្ញុំអាចទៅលេងផ្ទះវឌ្ឍនៈបានហេ? ចង់ជិះផ្ទះទឹក 🙂

    1. ហិហិហិហិ ប្អូននៅមិនដឹងទេបងអើយ! ហិហិ តែប្រហែលជាច្រើនភាគទៀតទើបចប់
      បាទអរគុណណាស់ចំពោះការអានណាបង! ហិហិ ចំពោះញ៉ូមវិញគិតថាវាជាទសនីយ​ភាព​មួយ​ដល់​ល្អ​ណាស់​បង​ពេល​គិត​ដល់​វា​ហិហិ ប្អូនអត់​មាន​ផ្ទះ​នៅ​ទី​នោះ​ទេ​បង​!គ្រាន់​តែ​ឋិត​ក្នុង​ខេត្ត​តែ​មួយ​! ហិហិ

      1. បាទបង ញ៉ុមទើបតែងាយុ១៥ឆ្នាំទេ ហិហិ ញ៉ុមមិនសូវចេះដឹងអីនោះទេបង ពេលខ្លះ​តែងតែ​គិត​ថាខ្លួនឯងមិនស្មើរនឹងគេ ពេលដែលបានមកជួបជាមួយអ្នកដែលមានសម្ថភាព
        ខ្ពស់ៗជាងប្អូននៅក្នុងអ៊ីនធើណេត តែដោយសារតែមានការ ផ្តល់កំលាំងចិត្តពីពួកគាត់ដែរ ហើយក៏បានទទួលបទពិសោធល្អ ពីពួកគាត់! កាលពិតទៅការចូលក្នុងពីភពអ៊ីនធើណេតគឺមិនអត់ប្រយោជន័នោះទេបង!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s