មួយរាត្រីភ័យបាស់សក់!!!!!!!

ថ្ងៃ​នេះ​សា​លា​មិន​រៀន​ទេ​ ​មិត្ត​ភក្តិ​ខ្ញុំ​ម្នាក់​ទើប​តែ​call​មក​ប្រាប់​អំ​ប្បាញ់​មិញ​ ​ទើប​បាន​ជា​មាន​ពេល​ទំ​នេរ​ មាន​អារ​ម្មណ៍​មក​ចុច​កំ​ព្យូ​ទ័រ​លេង​ឆាត​ក្នុង​ហ្វេស​បុក​ ​លេង​មួយ​ម៉ោង​ជាង​បាត់​ទៅ​ហើយ​ តែ​គ្មាន​មាន​ស្រ​មោល​អ្នក​ណា​តប​ខម​មិន​ឆ្លើយ​មក​វិញ​សោះ​  ​និ​យាយ​ទៅ​ខ្ញុំ​ទើប​តែ​ចេះ​ប្រើ​អ៊ីន​ធើ​ណេត​ថ្មីៗ​នេះ​ទេ​ ទើប​មិន​ជា​សូវ​មាន​មិត្ត​ភក្តិ​ច្រើន​ក្នុង​ណេត​នឹង​គេ​ មាន​ត្រឹម​តែ​មិត្ត​ភក្តិ​មួយ​ចំ​នួន​ដែល​រៀន​នៅ​ក្នុងវិ​​ទ្យា​ល័យ​ជា​មួយ​គ្នា​តែ​ប៉ុ​ណ្ណោះ

ខ្ញុំ​​មិន​​ដឹង​​ថា​​ត្រូវ​​ធ្វើ​អី​ជា​បន្ត​ក៏ចេះ​តែ​ឆែក​មើល​ពត៍មាន​ផ្សេងៗ ដែល​ប្លែក​ៗ តែ​ដូច​ជា​គ្មាន​មាន​អី្វ​គួរ​អោយ​ចាប់​អារម្មណ៍​ផង ក៏​ប្រ​ទះ​ឃើញ​មាន​តំនរ​ភ្ជាប់​ច្រើន​ ហើយ​ប្លែក​ៗក៏ចុច​យក​មួយ​ដើម្បី​មើល​ (វ៉ាវ….​! មាន​រឿង​អី​ច្រើន​មែន​ទែន ប្រ​ហែល​ជា​ប្លក់​អ្នក​និពន្ធ​ហើយ​មើលទៅ​ រឿង​នេះ​ទំ​នង​ជា​រឿង​ស្នេហា​ ត្រូវ​ចិត្ត​ខ្ញុំ​ម៉ាច់​តាម្ម៉ង​ ហិហិហិ ក៏​ចុច​មួយ​សាក​មើល​….

ដៃ​មួយ​​ក្តាប់​របស់​ខ្ញុំ​កំ​ពុង​តែកាន់​គ្រាប់​ស្វាយ​ចន្ទី មួយ​ថង់​យ៉ា​ងទំ​នង ចំនែក​ឯ​ភ្នែក​វិញ​ខំ​សំ​លឹង​មើល​ចំ​នង​​ជើង​​រឿង​យ៉ាង​ជក់​ចិត្ត​ មួយ​ថ្ងៃ​ក្នុង​ក្តី​ចងចាំ ហូ!!!! មិនណយ​ទេ​បើកមើលសិន

[…………………] កុំប៉ះខ្ញុំ ពេលនេះ​អា​រម្មណ៍​ខ្ញុំ​កំពុង​តែ​អណ្តែត​អណ្តូង​ហើយ​!!!!

« មើល!!!! ម៉ាក់!

ម៉ាក់!!!!!!!!!!!

« បងចនហ្អា៎…………ចេញទៅលេងក្រៅបានអត់? ខ្ញុំ​មិន​ខ្វល់​ ហើយ​យក​គ្រាប់​ស្វាយ​ចន្ទី​​ក្តោប​ចូល​ទៅ​ក្នុង​ពោះ

« អត់!!!!!

« ញុំាស្ករដូងបាន​អត់​?

« អត់ទេ ទុកចាំក្រោកពីគេងចាំញុំា

« អាឆ្កួត………………………. អុញ 0-o ហាហា ស្ពឹកមុខ!

បន្តិចក្រោយមក……. បន្ទាប់ពីខ្ញុំទ្រាំមិនបានចំពោះ សម្រែកជំទាលរបស់ នាងតូចនឹងមិនបាន ខ្ញុំក៏សម្រេចចាប់ផ្តើមវិធានការជាប្រចំារបស់ខ្ញុំ រាល់ពេលម៉ាក់មិននៅ! ហិហិ (នៅក្នុងទូនឹងហើយ) កឹកឹកឹកឹកឹ

« នៅក្នុងនឹងហើយ ចាំម៉ាក់មកវិញ ចាំចេញ! ហាហាហហាហាហា សំលេងសើច​ យ៉ាងខ្លាំងរបស់ញ៉ុម​ធ្វើ​អោយ​ ស្រី​តូច​របស់​ម៉ាក់ដែ​លនៅ​ក្នុង​ទូ​ខោអាវ កាន់​តែ​បន្ថែម​ សម្រែក​ជេរ​កាន់​តែ​ខ្លាំ​ង​ឡើង​ថែម​ទៀត​ ! (អា​…………………………………………………កួត)ហាហហាហាហា

ខ្ញុំក៏សំរេចចិត្តថា​ឈប់​ខ្វល់​ ហើយ​ដើរ​ចេញ​ពី​បន្ទប់​គេង​របស់​ម៉ាក់​ ទៅ​លេង​ណេត​ជា​បន្ត

មួយ​សន្ទុស​ក្រោយ​មក………

ខ្ញុំរត់​យ៉ា​ង​លឿន​នៅ​ពេល​ដែល​លឺ​សំលេង​ថង់​បន្លែ​ រីក​រោក់ៗ នៅ​ឯ​ខាង​ក្រោយ​ផ្ទះ ដឹប​​​ ដឹប​ ដឹប នេះ​ហើយ​ជា​សំ​លេងជើងរបស់ខ្ញុំ ប្រវត្តិសាស្រ្តហើយ នរណាក៏ប៉ាចោអោយឡើងសុំា ដែររាល់តែថ្ងៃនឹង ^o^”

« ឯណាអូន ហ្អរ? ម៉ាក់កាន់ថង់​​ស្បែក​ជើង​មួយ​សំ​រាប់​ មើល​ទៅ​ប្រ​ហែល​ជា​របស់​ស្រី​តូច​របស់​គាត់​ហើយ​មើល​ទៅ​ “0”

ខ្ញុំ​​ស្រាប់​តែ​មាន​អារម្មណ៍​ថា ភ្ញាក់​ផ្អើលមួយ​រំ​ពេច​ លាយ​ឡំ​នឹង​ភាព​ភិត​ភ័យ​ចំពោះ​សំ​នួរ​របស់​ម៉ាក់​  ម៉ាក់​បាន​សំលឹង​មើល​ភ្នែក​របស់​ខ្ញុំ​ ហាក់​ដូច​ជា​យល់​នៅ​អ្វី​មួយ​ដែល​មាន​នៅ​ក្នុង​កែវ​ភ្នែក​របស់​ខ្ញុំ

« ប្អូន​នៅ​ឯណា?  ម៉ាក់សំលត់ខ្ញុំ​ធ្វើ​អោយ​ទឹក​ភ្នែក​របស់​ខ្ញុំ​ចាប់​ផ្តើម​ស្រក់​ចុះ​មក​ តក់​តក់

ខ្ញុំ​ក៏​ប្រ​ញាប់​រត់​ចូល​ទៅ​ក្នុង​បន្ទប់​របស់​ម៉ាក់​ ទាំង​មាន​ម៉ាក់​នៅ​ពី​ក្រោយ​ សភាព​នៅ​ក្នុង​បន្ទប់​ស្ងប់​ឈឹង​ គ្មាន​មាន​សំ​លេង​រំ​ងឹក​អ្វី​បន្តិចសោះឡើយ ធ្វើអោយ​អារម្មណ៍​របស់​ខ្ញុំ​កាន់​តែ​ភ័យ​រន្ធត់​ថ្វេរ​ដង

ខ្ញុំ​​បាន​លត់​ជង្គង់​ចុះ​នៅ​នឹង​មុខ​ទូ​ខោអាវ​ដ៏ធំ​មួយ រួច​ចាប់​កាច់​សោរ​ ​យ៉ាង​អស់កំលាំង​​ពីដៃ

ស្រីតូច​បាន​បាត់​ខ្លួ​ន​ពី​ក្នុង​ទូ​ សភាព​នៅ​ក្នុង​ទូ​ ស្រាប់​តែ​ទទេរ​ស្អាត​ គ្មាន​សល់​អ្វី​សូម្បី​តែ​សំលៀក​បំ​ពាក់​របស់​ម៉ាក់

ខ្ញុំភ័យ​! ខ្ញុំ​ខ្លាច! ខ្លាច​បាត់​បង់​ រឿង​ដែល​មក​ពី​ខ្ញុំ ដែល​ធ្វើ​អោយ​ខ្ញុំ​ មិន​អាច​អត់​អោន​អោយ​ខ្លួន​ឯងបាន​ ម៉ាក់​​កូន​ពិត​ជា​ខ្លាច​មែន​យប់​មិញ​នោះ! កូន​បាន​រត់​មក​មើល​ម៉ាក់​នឹង​មីអូន​ទាំង​មមើ​ ទាំង​ភាព​ភ័យ​ស្លុត​អស់​ពី អា​រម្មណ៍​ កូន​មិន​ចង់​អោយ​មាន​រឿង​ចឹង​កើត​ឡើង​មែន​នោះ​ទេ​ ម៉ាក់! កូន​ភ័យ​ណាស់​ចំ​ពោះ​ហេតុ​ការណ៍​យប់​មិញ​  វាអាច​កើតឡើង​មែន​ទេ?​ កូន​ភ័យណាស់?

ម៉ាក់​បាន​អង្អែល​ក្បាល់​ខ្ញុំ​ថ្នម​ៗ ដោយភាព​កក់​ក្តៅ ហើយ​ប្រាប់​មក​ខ្ញុំ​វិញថា

« វានឹង​កើត​ឡើង​នៅ​ពេល​នេះ! ភ្នែក​ម៉ាក់ស្រាប់​តែ​ឡើង​ក្រហម​មួយ​រំពេច​ហើយ​ ឈាម​ពណ៍​ក្រហម​ឆ្អឹន​ក៏​បាន​ស្រាក់​ចុះ​មក លើថ្ពាល់​ខាង​ឆ្វេង​របស់​ខ្ញុំ​  ខ្ញុំ​មិនអាច​ធ្វើ​អ្វី​បាន​ទេ បើ​ពេល​នេះ​ខ្ញុំ​កំពង់​តែ​ស្ថិតនៅ​​ក្នុង​​រង្វង់​ដៃ​ម៉ាក់​បាត់​ទៅ​ហើយ​នោះ​! ង៉ា………………….ម៉ាក់…………………!!!!!!!!!!!!!!!!!!!!!

គ្មាន​អ្នក​ណា​ដឹង​នោះ​ទេ​ ​ក្រៅ​ពី​ខ្ញុំ​ក៏​មិ​ន​បាន​ដឹង​ខ្លួន​ឯង​ដែរ​ថា​ អ្នក​ដែល​ផ្តល់​ភាព​កក់​ក្តៅ​ដល់​ខ្ញុំ​បាន​ខ្លាច​ជា​បែប​នេះ​ ​ម៉ាក់​បាន​ស្លាប់​បាត់​បង់​ជី​វិត​យូ​មក​ហើយ​ ​តែ​យប់នេះ​ខ្ញុំ​បែរ​ជា​ យល់​សប្តិ​ឃើញ​គាត់​ទាំង​ស្រស់​ ​ហើយ​ដក់ភាពភ័យខ្លាចយ៉ាងខ្លាំងដល់អារម្មណ៍របស់ខ្ញុំ ម៉ាក់…….!

វឌ្ឍនៈខ្មែរ

ថ្ងៃទី១៦ ខែ តុលា​ ២០១១

Advertisements

14 comments

  1. ស្នាដៃ​មាន​ការ​វិវឌ្ឍន៍​ប្រសើរជាងមុន សាច់​រឿង​កាន់តែគួរ​ឲ្យ​តាម​ដាន​ច្រើន​ជាងមុ​នដែរ…. តែនៅមាន​កំហុស​អក្ខរាវិរុទ្ធខ្លះ… ប្រឹង​ថែម​ទៀត! បង​នឹង​រង់ចាំអាន​រឿង​ក្រោយ​ៗទៀត!

  2. ថ្វី​ដៃ​សរសេរ​បាន​ល្អ​ច្រើន​ជាង​មុន​ ធ្វើ​អោយ​អ្នក​អាន​មាន​ការ​ចាប់​អារម្មណ៏​ចង់​តាម​ដាន។ គួ​ព្យាយាម​កុំ​យកភាសា​បរទេស​មក​និយាយ​លាយ​ជា​មួយ​ភាសា​ខ្មែរ។ បើ​ត្រូវ​និយាយ​ភាសា​បរទេស​ និយាយ​អោយ​ពេញ​មួយ​ឃ្លា ឬ​អោយ​ពេញ​សេចក្តី។

    ពេល​សរសេរ​​អត្ថបទ​ព្យាយាម​បង្កប់​នូវវិធី​អប់​រំ​ឬ​ប្រាប់​អ្នក​អាន​អោយ​ចេះ​ធ្វើ​អ្វី​មួយ​អោយបាន​ត្រឹម​ត្រូវ។ ឧទាហរណ៍ វគ្គ​ប្រើ​​​អ៊ិន​ធឺ​ណិត គួនឹក​រក​រឿង​អ្វីដែល​អប់រំ​អ្នក​ប្រើ​អោយ​ចេះ​ប្រយត្ន័កុំ​អោយ​ចាញ់​បោក​​គេ​ជា​ដើម។ បើ​សិន​ជា​មិន​ចេះ​ទេ ត្រូវ​សិក្សា​ស្វែង​យល់​អោយ​បាន​ច្រើន​ជា​មុន។ គន្លឹះ​យ៉ាង​នេះ​ទើប​អ្នក​អាន​កោត​សរសើរ ហើយ​ចង់​អាន​រឿង​របស់​យើង​ទៀត។

      1. ខ្ញុំមិនមែនឈ្មោះតារាទេ បង!! និយាយគ្នាឲ្យចង់បែកពពុះមាត់នៅ facebook រាប់លានដងហើយ នៅមិនស្គាល់​ឈ្មោះគេទៀត!! ( ខ្ញុំឈ្មោះ សៀវហេង ) !!!

        រឿងនេះ ពេលអាន ដូចនិយាយឆ្លើយឆ្លង ភ័យកន្ត្រាក់ៗ និយាយបែបស្រែកជំទាលយ៉ាងម៉េចមិនដឹងទេ! 😀

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s