មឈ្ឈុសទឹក​ភ្នែក​

បានស្តាប់​អ្នក​គ្រូ​ប្រ​វត្តិ​ខ្ញុំ​និ​យាយ​រឿង​កាល​ពី សាម​សិប​ផ្លាយ​ឆ្នាំ​មុន​ ពិត​ជា​ធ្វើ​អោយ​អារ​ម្មណ៍​ខ្ញុំ​ទួញ​សោក​ទៅ​តាម​ពាក្យ​ពេចន៍​ខ្លោច​ផ្សារ​របស់​អ្នក​ដែល​បាន​បាត់​បង់​ជី​វិត​ព្រម​ទាំង​ជន​ព​លី​ជី​វិត​ជូន​ជាតិ​មាតុ​ភូមិ​ទាំង​នោះ​ ខ្ញុំ​បាន​ចង់​ចាំ​នូវ​រឿង​រ៉ាវ​ខ្លះ​របស់​គាត់​ដែល​បាន​និ​យាយ​ប្រាប់​ដល់​កូន​សិស្ស​ក្នុង​ថ្នាក់​ខ្ញុំ​ថា​

គាត់​មាន​បង​ប្រុស​នឹង​បង​ស្រី​ព្រម​ទាំ​ងម្តាយ​របស់​គាត់​ដែល​បាន​រស់​នៅ​ស៊ូ​ទ្រាំ​បៀម​ទុក្ខ​ទោស​នៅ​ក្នុង​សម័យ​ពល​ប៉ត​ដ៏​សែង​ឈឺ​ផ្សា​រ​នោះ​ដែរ​ ដោយ​ការ​ចង់​បាន​ជី​វិត​តរស់​នៅ​ត​ទៅ​មុខ​ទៀត​ បង​ប្រុស​របស់​អ្នក​គ្រូ​បាន​ស្មគ្រ​ចិត្ត​ធ្វើ​ការ​បំ​រើរ​នឹង​យក​ចិត្ត​ដល់​ពល​ពត​ទាំង​នោះ  ពេល​ខ្លះ​គាត់​ទៅ​ធ្វើ​សរសៃរ​យក​ចិត្ត​ពួក​វា​ លូន​ក្រាប​ដូច​សត្វ​ ដោយ​សារ​តែ​រោគ​អត់​ចំ​នី​គ្រប់​គ្រាន់​គាត់​ក៏​ចាប់​ផ្តើម​ធ្លាក់​ខ្លួន​ឈឺ​ ហើម​ខ្លួន​ដូច​សព្ធ​ ពេល​ដែល​ពល​ប៉ុត​ទាំង​នោះ​យល់​ថា​ប្រើ​ការ​លែង​បាន​ក៏​យក​គាត់​ទៅ​ដាក់​ចោល​ក្រោម​ដើម​ស្លែង​មួយ​ដែល​នៅ​មាត់​ព្រៃ​ ទម្រាំ​តែ​គ្រូ​របស់​ខ្ញុំ​បាន​ដឹង​ក៏​ទៅ ទទួល​ទាំង​កែវ​ភ្នែក​នៅ​ជាប់​ឆ្កឹង​សំ​លឹង​មើ​លទៅ​បង​ប្រុស​ដែល​ ដេក​បើក​ភ្នែក​ភ្លឺសៗ​សំ​លឹង​មើល​មក​មុខ​គាត់​ ហាក់​ចង់​អោយ​គាត់​ជួយ​ ​សភាព​ហើម​ស្ពីង​ ទាំង​មាន​សត្វ​អង្គ្រង​ ស្រ​មោច​វា​ពាស​ពេញ​កាយ​ គាត់​ឈរ​មើ​លស​ភាព​ទាំង​នេះ​មិន​បាន​ក៏​ខំ​ក្រៀ​កាយ​បង​ប្រុស​យក​ទៅ​ខ្ទម​ មិន​បាន​ពិរ​ថ្ងៃ​ផង​បង​គាត់​ក៏​ត្រូវ​បាន​ស្លាប់​បាត់​ទៅ​ រឿង​ដែល​ចាំ​មិន​ភ្លេច​នៅ​ក្នុង​អា​រម្ម​ណ៍​គាត់​គឺ​មាន​មិន​ចេះ​ចប់​ គេ​បង្ខំ​អោយ​គាត់​ច្រូត​ស្រូវ​ទាំង​ហាល​ភ្លៀង​ គាត់បាន​នៅ​ក្រ​សោប​ក្នុង​ដៃ​ម្តាយ​គាត់កណ្តាល​វាល​ស្រែ​ ​រហូត​ដល់​រាំង​ភ្លៀង​ទើប​ពួក​នោះ​អោយ​ធ្វើ​ការ​បន្ត​ទៀត​គ្មាន​ឈប់​​ ចំ​នែក​ឯ​បង​ស្រី​របស់​គាត់​វីញ​ត្រូវ​បានពួក​វា​ចាប់​ចង​​រទេះ​សេះ​អូស​តាម​ភូមិ​ (ហើយ​វា​បាន​បស់​សំ​ដី​មក​ថា​ អោយ​មើល​មុខ​ពួក​អា​ចោរ​ក្បត់​)​ ដោ​យ​សារ​តែ​គាត់​បាន​រើស​យក​កំ​ទេច​ដំ​ឡូង​ដែល​វា​​បាន​បស់​ចោល​នៅ​ក្នុង​ភ្នក់​ចំ​បើង​ នេះគឺ​ជា​រឿង​សង្ខេប​ខ្លី​របស់​គាត់​ដែល​បាន​ចែក​ចាយ​មក​អោយ​កូន​ខ្មែរ​ជំ​នាន់​ក្រោយ​បាន​យល់​ដឹង​នៅ​ភាព​ឈឺ​ផ្សារ​កន្លងដែល​បាន​កើត​មាន​មក​លើ​កូន​ខ្មែរ​ជាង​សាម​សិប​ផ្លាយ​ឆ្នាំ​កន្លង​មក​នេះ​ ភាព​ក្តុក​ក្តួល​ទាំង​នេះ​សង្ឃឹម​ថា​កូន​ខ្មែរ​ទាំង​អស់​នឹង​ចង់​ចាំ​ថា​វា​គឺ​ជា​ថ្ងៃ​កំ​ណើត​ទី​២​របស់​ពួក​យើង​ចុះ​……………………..

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s