ទៅ​មើល​រថយន្ត​អង្គរ​ជា​មួយ​មិត្ត​ភក្តិ​ថ្ងៃ​មិញ​.(លក្ខណៈ​ពិសេស​របស់​រថយន្ត​)​

ដក ទូ រស័ ព្ទ កញ្ចាស់ មួយ ថត យ៉ាង ហ៊ំ ហាន ! ហាហា

.

លឺថា​កម្ពុ​ជា​ចូល​ហ៊ុន​ជាមួយ​នឹង​ ហុង​កុង​ ហើយ​ចំ​ពោះ ប្រដាប់​គ្រឿង​ភាគ​ច្រើន​នាំ​ចូល​ នៅ​មិន​ទាន់​បង្កើត​ក្នុង​ប្រទេស​នៅ​ឡើយ​ទេ ។ តែ​ក៏​​ជា​កិតិ្ត​យស​សំ​រាប់​ស្នា​ដៃ​ខ្មែរ​យើង​ផង​ដែរ​ អនា​គត់​ច្បាស់​ជា​អភិ​វឌ្ឍន៍​លើស​នេះ​ទៅ​ទៀត​ ,,

ក្នុង​នាម​ខ្ញុំ​ជា​កូន​ខ្មែរ​ទំ​ពាំង​ស្នង​ឬ​ស្សី​ម្នាក់​ដែរ​ ញ៉ុម​ប្តេ​ជ្ញា​ថា​នឹង​រង​ចាំ​ជិះ​ >_O រថ​យន្ត​របស់​ខ្ញុំ​បាន​បង្កើត​ឡើង​ 🙂

លក្ខណៈ​ពិ​សេស​

លក្ខណៈ​អាគុយ​

  1. រថយន្ត​ពីរ​កៅ​អី​អាច​រថ​ក្នុង​ល្បឿន​ 80 គីឡូ​ម៉ែត​ក្នុ​ង១​ម៉ោង​
  2. រថយន្ថ​បួន​កៅ​អី​អាច​រត់​បាន​ក្នុង​ល្បឿន​១២០គី​ឡូ​ម៉ែត​ក្នុ​ង​១​ម៉ោង​
  3. គុណ​ភាព​អា​គុយ​បញ្ចូល​ភ្លើង​បាន​ ១៥០០​ដង​ ទៅ  ២០០០​ដង​។
  4. បញ្ចូល​អគ្គីសនី​អា​គុយ​ ត្រូវ​រយៈ​ពេល​ពី ៣​ ម៉ោង​ រថយន្ត​អាច​រត់​បាន​ចំ​ងាយ​ ៣០០គី​ឡូ​ម៉ែត​។ បើ​បញ្ចូល​អស់​ភ្លើង​ ៤០ គី​ឡូ​វ៉ាត់​ម៉ោង​ រថ​យន្ត​អាច​រត់​បាន​ចម្ងាយ​ ៦០០​ គី​ឡូ​ម៉ែត​។
  5. ក្រុម​ហ៊ុន​មាន​គ្រឿង​បន្លាស់​គ្រប់​គ្រាន់​សំ​រាប់​ផ្គត់​ផ្គង់​ និង​ផ្លាស់​ប្តូរ​។
  6. រថយន្ត​អង្គរ​ ប្រើ​ថាម​ពល​អគ្គី​សនី​នឹង​ឆ្លង​កាត់​អង្គ​ភាព​ត្រួត​ពិ​និត្យ​សុ​វត្តិ​ភាព​ស្តង់​ដា​ ISO ។
  7. រថយន្ត​អង្គរ​ មាន​តម្លៃ​ប្រ​មាណ​ពី​ ៥ ០០០​ដុល្លា​ឡើង​ទៅ​។

លក្ខណៈ​ខាងក្នុង​

  1. មាន​លេខ​កូដ​សម្ងាត់​សំ​រាប់​ស្កេន​ក្រ​យៅ​ដៃ​បាន​ចំ​នួន​៥០​ និង​មិន​ប្រើ​កូន​សោរ​។
  2. មាន​កុង​ទ័រ​ប្រាប់​ពី​ភាគ​រយ​ថាមពល​អា​គុយ​ នុង​មាន​កុង​ទ័រ​ប្រាប់​ពី​ចម្ងាយ​ផ្លូវ​សម្រាប់​ថាម​ពល​ដែល​នៅ​សល់​។
  3. មាន​បំ​ពាក់​ប្រ​ព័ន្ធ​អេ​ឡិច​ត្រូ​និច​ ដោយ​ប្រើ​ថាម​ពល​ពី​ ១២V  – ២៤V  និង​ ២០០​V  ៤០០​V  តម្រូវ​ទៅ​តាម​ប្រ​ភេទ​រថយន្ត​។
រថយន្ត​អង្គរ​ ប្រើ​ប្រាស់​ថាមពល​អគ្តី​សនី​ អាច​ជួយ​កាត់​បន្ថយ​ការ​ចំ​ណាយ​ទៅ​លើ​ប្រេង​ឥន្ធនៈ​ បាន​ចំ​នួយ​៨០​ភាគ​រយ​
(​ជា​ពិសេស​ជួយ​កាត់​បន្ថយ​ការ​បំ​ពុល​បរិ​ស្ថាន​)​
អត្ថបទ​ខ្លះ​ៗ​មក​ពី​ខិត្ត​ប័ណ្ណ​ផ្សព្វ​ផ្សាយ​

 

7 comments

    1. ចួល​រួម​សោក​ស្តាយ​ផង​ណាបង​ឌី! ហាហហា ខ្ញុំ​អត់​ទាន់​ទិញ​ទេ​ តែ​ពេល​អនា​គត់​ច្បាស់​ជា​បាន​ជិះ​ហើយ​ ជា​មួយ​គេ​ក៏​បាន​ដែរ​តែ​បាន​ជិះ! >,O

      1. នៅឆ្នាំ ២០១៥ តម្លៃ​របស់​រថយន្ត​ម៉ាក​ អង្គរប្រហែលជា​អាច​មាន​តម្លៃ​ថោក​សមរម្យ​សម្រាប់​ប្រជាជន​ខ្មែរ ពេល​នេះរថយន្តមួយ​តម្លៃ ៥០០០ដុល្លា (គ្រឿង និងវត្ថុធាតុមួយចំនួន​ធំនាំចូលពីបរទេស) ។
        លឺថានៅឆ្នាំ ២០១៥ខាងមុខនេះ ខាងក្រុមហ៊ុន និងផលិតគ្រឿង និងវត្ថុធាតុដោយផ្ទាល់នៅក្នុងស្រុក មិនចាំបាច់​នាំចូលពីបរទេស​ទៀតឡើយ (តម្លៃអាចប្រែប្រួល តែមិនដឹងប្រែប្រួល ទៅជាថ្លៃជាងមុន ឬក៏ថោកជាងមុននោះទេ 😀 ) ៕

បញ្ចេញមតិ