បាត់​ខ្លួន​

វា​គឺ​ជា​ល្អាង​ឃុំ​ព្រ​លឹងមនុស្សរស់……

ពី​កម្ម​វិ​ធី វិ​ទ្យុ​មួយ​ដែល​កំ​ពុង​តែ​មាន​ការ​ពេញ​និ​យម​ពី​ស្រ​ទាប់​មិត្ត​យុ​វវ័យ​……

នរណា​មិន​ខ្លាច​ខ្មោច​? កម្ម​វិ​ធី​វិ​ទ្យុ​មួយ​នេះ​វា​បាន​ល្បី​ពេញ​ទំ​ហឹង​ នៅ​ក្នុង​ផ្ទៃ​ប្រ​ទេស​នេះ​ពេញ​ទាំង​មូល​ ហើយ​ក៏ បាន​ក្រប​ដណ្តប់​ពេញ​ទំ​ហឹង​ទៅ​លើ​ស្រ​ទាប់​​យុ​វវ័យ​ មួយ​ចំ​នួន​ធំ​ដែល​ តែង​តែ​នឹក​ឆ្ងល់​ នឹ​ងគិត​ថា​ តើ​ពិ​ភព​លោក​ដ៏​អស្ចារ្យ​មួយ​នេះ​ ពិត​ជា​មាន​ព្រលឹ​ង​ នឹង​វិ​ញ្ញាណ​ខ្មោច​តែល​តោល​មែន​ដែរ​ រឺ​អត់​” នេះ​គឺ​ជា​សំ​ដី​របស់​ក្មេង​ស្រី​ម្នាក់​ ដែល​មាន​អា​យុ​មិន​ទាន់​១៨​ឆ្នាំ​ស្រួល​បួល​ផង​ ហើយ​កម្ម​វិ​ធី បន្ទាប់​នៃ​វេ​លា​យប់​នេះ​ ជួប​ជា​មួយ​នឹង​ក្រុម​​សិ​ស្ស​សាលា​ អនុ​វិ​ទ្យា​ល័យ​មួយ​ក្រុម​ ដែល​ស្មាគ្រ​ចិត្ត​ ចង់​ដឹង​នឹង​ចង់​ឃើញ​ នៅ​អ្វី​ដែល​ពួក​គេ​ប្រ​ថុយ​​ព្រ​លឹង​​ដើ​ម្បី​នឹង​ទៅ​ជួប​ នៅ​ពេល​មិន​បាន​ប៉ុន្មាន​វិ​នា​ទី​ខាង​មុខ​នេះ​….

          នៅ​ទី​នេះ​គឺ​ជា​វាល​មួយ​ ដែល​មាន​តែ​ស្មៅ​ដុះ​ពាស​វាល​ពាស​កាល​ ក្រុម​អ្នក​ចាត់​ការ​ពី​នាក់​ បាន​ដើរ​កាន់​កា​មេ​រ៉ា​ នឹង​ម៉ា​ស៊ីន​ស្រូប​សំលេង​ដើរ​មក​តាម​ពួក​យើង​ នឹង​មាន​គ្រូ​ខ្មោច​ម្នាក់​ ដើរ​បាច​ ក្រ​ដាស​ស នាំ​មុខ​ផង​ដែរ​ នៅ​ពេល​ដែល​អា​ចារ្យ​ជ​រា​ម្នាក់​បាន​និ​យាយ​ពី​ដំ​ណើរ​ដើម​ទង​ដែល​ទាក់​ទង​ជា​មួយ​នឹង​វាល​ដ៏​ធំ​ល្វឹង​ល្វើយ​មួយ​នេះ​ប្រាប់​ពួក​យើង​ គឺ​ធ្វើ​អោយ​ម្នាក់​ៗបាស់​រោម​ខ្ញាក នឹង​សឹង​តែ​មិន​ចង់​ចូល​រួម​កម្ម​វិ​ធី​នេះ​ជា​បន្ត​ ក៏​ប៉ុន្តែ​ដោយ​សារ​តែ​អ្នក​ចាត់​ចែង​កម្ម​វិ​ធី​បាន​ត​វ៉ា​ យ៉ាង​ដាច់​អា​ហាំង​ការថា​ មិន​អាច​បញ្ឈប់​ត្រឹម​នេះ​បាន​ទេ​ ព្រោះ​អ្វី​ៗ​ពួក​យើង​សុទ្ធ​តែ​ជា​អ្នក​រៀប​ចំ​​នឹង​ចង់​ចូល​រួមដោយ​ខ្លួន​ឯង​​ “កាល​ពី​ឆ្នាំ​១៧៦៣ វាល​នេះ​គឺ​ជា​កន្លែង​ កំ​សាន្ត​ដ៏​ធំ​មួយ​ ដែល​មាន​ប្រ​ជា​ជន​មក​ពី​គ្រប់​ទិស​ទី​ តែង​តែ​មក​ដល់​ទី​នេះ​ ដើម្បី​សប្បាយ​រីក​រាយ​ ហើយ​អ្វី​ដែល​ យើង​រាល់​គ្នា​កំ​ពង់​តែ​ឈរ​នៅ​ទី​នេះ​ នោះគឺគេ​ហៅ​ថា​កន្លែង​ ល្អាងដាក់​សាក​សព្វ” នៅ​ពេល​ដែល​លឺ​សំ​ដី​ដ៏​ព្រឺ​ព្រួច​មួយ​នេះ​ហើយ​ ម្នាក់​ៗ​ក៏​បាន​នាំ​គ្នា​ឆ្ងល់​ ហើយ​ក៏​មាន​ក្មេង​ប្រុស​​ម្នាក់​បាន​និ​យាយ​ចេញ​មក​ដោយ​សំ​ដី​កោង​កាង​ “ចង្រៃ​យ៎រ​! ឆ្កួត​វា​ទេ​អី! វាល​អោយ​ល្វឹង​ល្វើយ​! តើ​មាន​ល្អាង​ម៉ោ​ពី​ណា​ទៅ​វើយ​!!” នៅ​ពេល​ដែល​លឺ​ក្មេង​ប្រុស​ម្នាក់​នោះ​និ​យាយ​ចប់​ហើយ​ តា​អា​ចារ្យ​ក៏​ធ្វើ​មុខ​ដូច​ជា​ចង់​ស៊ី​ក្មេង​ម្នាក់​នោះ​ទាំង​រស់​អឹ​ញ្ចឹង​ ហើ​យក៏​បន្ត​និ​ទាន​ទៅ​ទៀត​ដោយ​ភាព​មិន​ចាប់​អា​រម្មណ៍​ ដែល​ធ្វើ​អោយ​ក្មេង​បុ្រស​ម្នាក់​នោះ​ សឹង​តែ​ហក់​ទៅ​វាយ​តំ​យ៉ាង​កំ​រោល​ តែ​ក៏​ត្រូវ​បាន​ក្មេង​ស្រី​ពីរ​បី​នាក់​ទៀត​ចូល​ទៅ​ឃាត់​ “ ថ្វី​ត្បិត​តែ​កន្លែង​នេះ​គឺ​ជា​ទី​កំ​សាន្ត​ដ៏​មាន​ប្រ​ជា​ប្រិយ៍​ភាព​ក៏​ពិត​មែន​ តែ​ក៏​តែង​តែ​កើត​នូវ​រឿង​ចំ​លែក​ៗ


មិន​គួរ​នឹក​ស្មាន​​​ដល់​ មនុស្ស​ក្មេង​ចាស់​ ប្រុស​ស្រី​ តែង​តែ​ដើរ​ចូល​មក​ក្នុង​ល្អាង​មួយ​នេះ​ដោយ​ខ្លួន​ឯង​ ហើយ​ក៏​មិន​ដែល​មាន​អ្នក​ណា​ម្នាក់​បាន​ចេញ​ទៅ​វិញ​នោះ​ដែរ ទើប​អ្នក​ដែល​មិន​បាន​ដឹង​លឺ​ពី​អាថ​កំ​បាំង​របស់​វា​នោះ គ្មាន​អ្នក​ណា​ចាប់​អា​រម្មណ៍​ទាល់​តែ​សោះ​”​ ពេល​នេះ​សិស្ស​សាលា​ទាំង​ប្រុស​ទាំង​ស្រី​បាន​នាំ​គ្នា​ផ្តុំ​គ្នា​យ៉ាង​ស្វិត​រមួត​ជា​មួយ​គ្នា​ ដោយ​សារ​តែ​ភាព​ភ័យ​ខ្លាច​ រួម​ជា​មួយ​នឹង​ស្ថាន​ភាព​ដែល​នៅ​ជុំ​វិញ​ខ្លួន​​ ងងឺត​ស្លុប​មានតែ​ភ្លើង​កា​មេ​រ៉ា​ ដែល​បាញ់​មក​មុខ​ពួក​យើង​ ហើយ​តា​អា​ចារ្យ​ក៏​បាន​និ​យាយ​បន្ត​ទៀត​ថា​ “ ក្រោយ​ពី​បាន​បញ្ចប់​សង្រ្គាម​ដែល​បាន​កើត​មាន​ជា​ច្រើន​លើក​ច្រើន​សារ​ចំ​ពោះ​ទី​កន្លែង​នេះ​ ក្រោយ​មក​ក៏​មាន​ការ​រុស​រើ​ ទី​កន្លែង​នេះ​ចោល​ដោយ​យក​ទី​កន្លែង​នេះ​ធ្វើ​ជា​ទី​កន្លែងដាំ​ដំ​នាំ​ នឹង​ជា​វាល​កប់​ខ្មោច​ សាក​សព្វ​​រាប់​ពាន់​រាប់​ម៊ឺន​នាក់​នៅ​ទី​នេះ​ ហើយ​ក៏​មិន​បាន​ដឹង​ពី​ចំ​នួន​អ្នក​ដែរ ជា​ប្រ​ជាជន​ដែល​ត្រូវ​បាន​គេ​នាំ​មក​រុស​រើ​ កន្លែង​កំ​សាន្ត​នៅ​ទី​នេះ​ផង​ដែរ​ គឺ​ចេះ​តែ​បន្ត​​បាត់​ខ្លួន​ជា​បន្ត​បន្តាប់​ដោយ​គ្មាន​មូល​ហេតុ​ គ្រប់​អ្វី​ៗ​​ដែល​បាន​លឺ​បាន​ប្រែ​ក្លាយ​ទៅ​ជា​សំ​នួរ​ដ៏​​ចំ​លែក​ឡើង​ៗ​ ពី​សំ​ណាក់​សិស្ស​សា​លា​ដ៏​ទៃ​ទៀ​ត​ មិន​មែន​ត្រឹម​តែ​ខ្ញុំ​នោះ​ទេ​ដែល​ឆ្ងល់​ លើក​នេះ​ខ្ញុំ​បាន​លើក​ដៃ​របស់​ខ្ញុំឡើង​ដើ​ម្បី​សួរ​ទៅ​កាន់​​ អា​ចារ្យ​ជ​រា​ម្នាក់​នោះ​ថា​ “បើ​ទី​នេះ​គឺ​ជា​កន្លែង​ដែល​មាន​អ្នក​បាត់​ខ្លួន​រាប់​មិន​អស់​ នោះ​ ហើយ​ចុះ​ម៉េច​ក៏​លោក​តា​នាំ​ពួក​ខ្ញុំ​មក​ទី​កន្លែង​នេះ​ បែប​នេះ​អឹ​ញ្ចឹង​? “ តា​អា​ចារ្យ​ម្នាក់​នោះ​ គ្មាន​និ​យាយ​ស្តី​អ្វី​ហើយ​ក៏​បាន​បន្ត​ដំ​ណើរ​ទៅ​ខាង​មុខ​បី​ជំ​ហាន​ ក៏​ត្រលប់​មក​និ​យាយ​ដាក់​ខ្ញុំ​វិញ ដោយ​ស្នាម​ញញឹម​ហាក់​ដូច​ជា​បង្កប់​អាថ​កំ​បាំង “ គឺមក​ពី​ពួក​ឯង​ ក៏​ក្លាយ​ទៅ​ជា​អ្នក​ដែល​បាត់​ខ្លួន​ក្នុង​ចំ​ណោ​មនុស្ស​ទាំង​អស់​នោះ​ដែរ​!!!!!” អ្វី​ៗ​ដែល​បាន​លឺ​ពី មាត់​របស់​តា​អា​ចារ្យ​ជំ​នាស់​ ម្នាក់​នោះ ហើយ​ បាន​ធ្វើ​អោយ​សិស្ស​ស្រីៗ​ ទាំង​អស់​គ្នា​បន្លឺ​សំលេង​ស្រែក​យ៉ាង​ខ្លាំង​ កង​រំ​ព​ងពេញ​វាល​ ពេល​នេះ​គ្រប់​អ្វី​ៗ ដែល​នៅ​ជុំ​វិញ​ខ្លួន​យើង​ បាន​ប្រែ​ក្លាយ​ពី​ភាព​ស្ងាត់​ជ្រ​ងំ​ទៅ​ជា​សំ​លេង​រញ៉េ​រញ៉ៃ​ វិញ​មួយ​រំ​ពេច​ មនុស្ស​ចាស់​ ក្មេង​ ប្រុស​ស្រី​ គ្រប់​វ័យ​ មាន​ស្លៀក​សំលៀក​បំ​ពាក់​ សឹង​គ្រប់​សម័យ​កាល​ មាន​ទាំងឧប​ករណ៍​លេង​គ្រប់​សព្វ​បែប​យ៉ាង​ គ្រប់​គ្នា​មាន​ភាព​ងើង​ឆ្ងល់​ នឹង​អ្វី​ៗ​ដែល​បាន​ឃើញ​ គឺពួក​យ៉ាង​កំ​ពុង​តែ​នៅ​ក្នុងមាត់​​ល្អាង​ដ៏​ធំ​មួយ​ ដោយ​មិន​ដឹង​ខ្លួន​ ហើយ​​អ្វី​ដែល​ពួក​យើង​បាន​ឃើញ​មុន​គេ​នោះ​គឺ​ ជា​សិ​លា​ចរិក​មួយ​ផ្ទាំង​បាន​សរ​សេរថា​ ស្វា​គមន៍​មក​កាល់​ល្អាង​​ឃុំ​ព្រ​លឹង​មនុស្ស​រស់​​ ពួក​សិស្ស​ទាំង​នោះ​សឹង​តែ​គ្មាន​ព្រលឹង​អ្វី​ដែល​នៅ​ជាប់​នឹង​ខ្លួន​ទៀត​នោះ​ទេ​ សិស្ស​ស្រី​មួយ​ចំ​នួន​ បាន​នាំ​គ្នា​សន្លប់​ដោ​យមិន​ដឹង​ខ្លួន​ ដោយ​សារ​ភាព​ភិត​ភ័យ​ខ្លាំង​ពេក​ ពួក​យើង​បានបន្ត​ដំ​ណើរ​ ចូល​ទៅ​ខាង​ក្នុង​ដែល​តាម​ជញ្ជាំង​មាន​សុទ្ធតែ​អក្សរ​បុ​រាណ​លាយ​ឡំ​នឹង​សម័យ​ ដែល​បាន​សរសេរ​ថា​ “គ្មាន​ផ្លូវ​ចេញទៅ​វិញ​នោះ​ទេ” អ្នក​ដែល​បាន​ជាប់នៅ​​ក្នុង​នេះ​​សុទ្ធ​តែ​មាន​សភាព​ស្គម​ស្លេក​ស្លាំង​​ពេញ​ខ្លួន​ដោយ​សារ​តែ​នាំ​គ្នា​ខំ ប្រឹង​យក​ដុំ​ថ្ម​ដើ​ម្បី​កោស​រួស​ជ​ញ្ធាំង​ល្អាង​ថ្ម​ ដ៏​ធំ​ៗ​ទាំង​នោះរក​ផ្លូវ​ចេញ​​ សំ​លេង​សំ​រែក​ នឹង​ទឹក​ភ្នែក​បាន​ស្រែក​យំ​ឡើង​ពី​សំ​ណាក់​សិស្ស​សា​លា​ដែល​បាន​មក​ដល់​ទីនេះ​ ​ខ្ញុំ​បាន​ទន់​ជ​ង្គង់​ចុះ​ទៅ​នឹង​ដី​ដោយ​សារ​តែ​ភាព​អស់​សង្ឃឹម​ ដោយ​មិន​នឹក​ស្មានសោះ​ថា​ពួក​យើង​ក៏​ជា​ចំ​នែក​នៃ​អ្នក​ស្លាប់​នឹង​បាត់​ខ្លួន​នៅ​ទី​នេះ​​ដែរ​ បែប​នេះ​ទាល់​តែ​សោះ​………………………………….!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!

ល្អាង​ឃុំ​ព្រ​លឹង​មនុស្ស​រស់​ សូម​កុំ​ចង់ដឹង​​នឹង​អ្វី​ដែល​យើង​មិន​គួរ​ចង់​ដឹង​…

ដោយ​វឌ្ឍនៈ​

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s