ខ្ញុំមិនដឹងថាត្រូវប្រើកម្មវិធីអ្វីដើម្បីអោយសមតាមស្តង់ដាក្នុងការគូររូបបែបនេះនោះទេ ទើបជ្រើសរើសកម្មវិធី អ៊ីឡាស់ យកមកប្រើសាកមើល ព្រោះអីវាគឺជាកម្មវិធីកំពូលពេញនិយមបាត់ទៅហើយ! ::):):.។
ចំពោះអត្ថន័យរបស់រូបភាពនោះ ខ្ញុំមិនទាន់មានគំនិតនឹងបញ្ចេញអ្វីនោះទេ ព្រោះជាការសាកល្បង មានអ្នកខ្លះក្នុងហ្វេសបុកសួរថា ក្នុងសាច់រឿងអ្វី ខ្ញុំប្រាប់ថា ឈុតសៀមវៃជាមួយខ្មែរ ក្នុងរឿងព្រះបាទជ័យវរ័្មនទី ៧ ព្រោះសំលៀកបំពាក់បង្ហាញពីទិដ្ធភាពរបស់ជនជាតិនោះស្រដៀងមែន ហហេហេ អរគុណបងប្អូនដែលបានចូលមកលេង ព្រោះខ្ញុំរាល់ថ្ងៃបានតែដើរលេងផ្ទះគេ ផ្ទះខ្លួនឯងខ្ញុំមិនសូវបានមកអាប់ដេតអ្វីនោះទេ ។