វាគឺជាល្អាងឃុំព្រលឹងមនុស្សរស់……
ពីកម្មវិធី វិទ្យុមួយដែលកំពុងតែមានការពេញនិយមពីស្រទាប់មិត្តយុវវ័យ……

នរណាមិនខ្លាចខ្មោច? កម្មវិធីវិទ្យុមួយនេះវាបានល្បីពេញទំហឹង នៅក្នុងផ្ទៃប្រទេសនេះពេញទាំងមូល ហើយក៏ បានក្របដណ្តប់ពេញទំហឹងទៅលើស្រទាប់យុវវ័យ មួយចំនួនធំដែល តែងតែនឹកឆ្ងល់ នឹងគិតថា តើពិភពលោកដ៏អស្ចារ្យមួយនេះ ពិតជាមានព្រលឹង នឹងវិញ្ញាណខ្មោចតែលតោលមែនដែរ រឺអត់” នេះគឺជាសំដីរបស់ក្មេងស្រីម្នាក់ ដែលមានអាយុមិនទាន់១៨ឆ្នាំស្រួលបួលផង ហើយកម្មវិធី បន្ទាប់នៃវេលាយប់នេះ ជួបជាមួយនឹងក្រុមសិស្សសាលា អនុវិទ្យាល័យមួយក្រុម ដែលស្មាគ្រចិត្ត ចង់ដឹងនឹងចង់ឃើញ នៅអ្វីដែលពួកគេប្រថុយព្រលឹងដើម្បីនឹងទៅជួប នៅពេលមិនបានប៉ុន្មានវិនាទីខាងមុខនេះ….
នៅទីនេះគឺជាវាលមួយ ដែលមានតែស្មៅដុះពាសវាលពាសកាល ក្រុមអ្នកចាត់ការពីនាក់ បានដើរកាន់កាមេរ៉ា នឹងម៉ាស៊ីនស្រូបសំលេងដើរមកតាមពួកយើង នឹងមានគ្រូខ្មោចម្នាក់ ដើរបាច ក្រដាសស នាំមុខផងដែរ នៅពេលដែលអាចារ្យជរាម្នាក់បាននិយាយពីដំណើរដើមទងដែលទាក់ទងជាមួយនឹងវាលដ៏ធំល្វឹងល្វើយមួយនេះប្រាប់ពួកយើង គឺធ្វើអោយម្នាក់ៗបាស់រោមខ្ញាក នឹងសឹងតែមិនចង់ចូលរួមកម្មវិធីនេះជាបន្ត ក៏ប៉ុន្តែដោយសារតែអ្នកចាត់ចែងកម្មវិធីបានតវ៉ា យ៉ាងដាច់អាហាំងការថា មិនអាចបញ្ឈប់ត្រឹមនេះបានទេ ព្រោះអ្វីៗពួកយើងសុទ្ធតែជាអ្នករៀបចំនឹងចង់ចូលរួមដោយខ្លួនឯង “កាលពីឆ្នាំ១៧៦៣ វាលនេះគឺជាកន្លែង កំសាន្តដ៏ធំមួយ ដែលមានប្រជាជនមកពីគ្រប់ទិសទី តែងតែមកដល់ទីនេះ ដើម្បីសប្បាយរីករាយ ហើយអ្វីដែល យើងរាល់គ្នាកំពង់តែឈរនៅទីនេះ នោះគឺគេហៅថាកន្លែង ល្អាងដាក់សាកសព្វ” នៅពេលដែលលឺសំដីដ៏ព្រឺព្រួចមួយនេះហើយ ម្នាក់ៗក៏បាននាំគ្នាឆ្ងល់ ហើយក៏មានក្មេងប្រុសម្នាក់បាននិយាយចេញមកដោយសំដីកោងកាង “ចង្រៃយ៎រ! ឆ្កួតវាទេអី! វាលអោយល្វឹងល្វើយ! តើមានល្អាងម៉ោពីណាទៅវើយ!!” នៅពេលដែលលឺក្មេងប្រុសម្នាក់នោះនិយាយចប់ហើយ តាអាចារ្យក៏ធ្វើមុខដូចជាចង់ស៊ីក្មេងម្នាក់នោះទាំងរស់អឹញ្ចឹង ហើយក៏បន្តនិទានទៅទៀតដោយភាពមិនចាប់អារម្មណ៍ ដែលធ្វើអោយក្មេងបុ្រសម្នាក់នោះ សឹងតែហក់ទៅវាយតំយ៉ាងកំរោល តែក៏ត្រូវបានក្មេងស្រីពីរបីនាក់ទៀតចូលទៅឃាត់ “ ថ្វីត្បិតតែកន្លែងនេះគឺជាទីកំសាន្តដ៏មានប្រជាប្រិយ៍ភាពក៏ពិតមែន តែក៏តែងតែកើតនូវរឿងចំលែកៗ