Uncategorized

ប្រវត្តិខ្លះៗពីចាស់ស្រុកនៅត្រើយម្ខាងជ្រោយចង្វារ

ថ្ងៃពុធ ទី២០ ខែមករា ឆ្នាំ២០១៦

IMG_0977នេះគឺជាការស្រាវជ្រាវតូចតាចមួយដែលពាក់ព័ន្ធនឹងតំបន់ភូមិសាស្ត្រដែលខ្ញុំនឹងមិត្តភក្តិបានធ្វើឡើង សំរាប់គម្រោងសិក្សាប្លង់សារៈមន្ទីថ្មីមួយ ដែលពួកខ្ញុំបានរើសទីតាំងនៅត្រង់ចំនុចត្រើយម្ខាង ទល់មុខនឹងសណ្ឋាគារសុខាសព្វថ្ងៃនេះ។ ពេលយើងធ្វើដំណើរតាមបណ្តោយសួនច្បារនៃសណ្ឋាគារសុខា យើងនឹងប្រទះឃើញនូវ យុទ្ធការ ដ៏ធំមួយដែលគួរជាទីចាប់អារម្មណ៍សំរាប់ខ្ញុំនិងក្រុមស្រាវជ្រាវក្នុងគម្រោងនេះ ហើយបើសិនជាអ្នកធ្វើដំណើរតទៅមុខបន្តិចទៀត យើងនឹងប្រទះឃើញវត្តមួយដែលមានឈ្មោះថា វត្ត ប្រជុំសាគរ ដែលជាទីតាំងតម្កល់នូវ យុទ្ធការដែលមានទំហំតូចជាងបន្តិច ដែលតាមសំដីចាស់ស្រុកបាននិយាយថា (វាគឺជាយុទ្ធការ ភេទ ញី និង ឈ្មោល) ស្លេសត្រឹមនេះ ខ្ញុំបានធ្វើដំណើរចេញពីវត្តនេះទៅទីសក្ការៈបូជាមួយទៀត ដែលកាន់តែមានរឿងហេតុប្រវត្តិនៃអតីតកាលកាន់តែគួរឲ្យចាប់អារម្មណ៍ជាង យុទ្ធការនេះទៅទៀត គឺ ទីសក្ការៈបូជាសំពៅព្រះត្រ័យលក្ខណ៍។ បើចង់ជ្រៀបច្បាស់ខ្ញុំនិងធ្វើការរៀបរាប់តាមអ្វីដែលខ្ញុំបានធ្វើការសើបសួរដូចខាងក្រោមនេះ៖

ប្រវត្តិខ្លះៗពីយុទ្ធការ ញី ឈ្មោល ពីវត្តប្រជុំសាគរ

តាមការរៀបរាប់របស់ចាស់ស្រុកម្នាក់ដែលកំពុងអង្គុយជជែកគ្នាជាមួយនឹងព្រះសង្ឃដែលរៀបចំមន្តចេញធ្វើបិណ្ឌបាត្របានមានប្រសាសន៍ត្រួសៗថា៖ យុទ្ធការទាំងគូរនេះបានរកឃើញតាមរយៈការយល់សប្តិរបស់បុរសម្នាក់ កាលពីប្រមាណជា ២ ទៅ ៣ ឆ្នាំមុននេះទេ ហើយក៏បានឲ្យឈ្មោះថាជាយុទ្ធការ ញី ឈ្មោល ដោយសព្វថ្ងៃបានយកទៅដាក់តាំងនៅសួនច្បារតាមបណ្តោយសណ្ឋារគារសុខា (យុទ្ធការឈ្មោល) នឹងមួយទៀតស្ថិតនៅក្នុងវត្តនេះដូចដើម។ ស្តាប់ទៅវាពិតជាមានចង្ងល់ និងគួរឲ្យចង់ដឹងបន្តទៅទៀតណាស់ តែដោយសារការសាកសួររបស់ខ្ញុំបានតែត្រឹមប៉ុណ្ណេះខ្ញុំក៏បន្តទៅទីសក្ការៈមួយទៀតដែលនៅមិនឆ្ងាយពីវត្តនេះប៉ុន្មានទេ។

ខ្លះៗអំពីទីសក្ការៈបូជាសំពៅព្រះត្រ័យលក្ខណ៍

កំពុងតែធ្វើការជូនដំណើរភ្ញៀវទេសចរជIMG_0974នជាតិបរទេសមួយរូបក្រោយពីការ រៀបរាប់អំពីប្រវត្តិនៃទីកន្លែងបូជានេះដែរ ពួកខ្ញុំក៏បានចូលខ្លួនទៅជំរាបសួរនឹងធ្វើការអុជធូប ចងអំបោះក្រហមដើម្បីសុំក្តីសុខពីកន្លែងសក្ការៈបូជានេះ មុននឹងធ្វើការសាកសួរអំពីប្រវត្តិនៃទីកន្លែងនេះផងដែរ។ លោកយាយបានលើកឡើងថា គឺទើបតែនឹងមករស់នៅទីនេះ ដូចនេះការរៀបរាប់ក៏មិនសូវបានក្បោះក្បាយប៉ុន្មានដែរ។ កាលពីដើមឡើយទីនេះគឺគ្មានកោះអ្វីឡើយ ដោយការជាប់គាំងនូវសំពៅមួយដ៏ធំដែលមានឈ្មោះថា សំពៅព្រះត្រ័យលក្ខណ៍ នេះឡើងទើបមានការកកើតឡើងជាទីទួលមួយមកទល់នឹងសព្វថ្ងៃនេះ ហើយប្រជាជនក៏បានធ្វើការគោរពបូជាទីសក្ការៈនេះមកទល់នឹងសព្វថ្ងៃ ដោយបានសាងសង់ជាទីសក្ការៈនេះឡើង ដោយពីមុនឡើយគឺជាសំណង់ធ្វើអំពីឈើ តែដោយសារតែការវិវឌ្ឍន៍នៃអាយុកាលបានជម្រុញឲ្យមានការផ្លាស់ប្តូរមកជាសំណង់បេតុង ដែលរចនាឡើងជារូបរាងនៃសំពៅនោះទៅវិញ…។

 

ព្រឹកនេះ

សប្បាយរហូត!​​ ខ្ចិលនឹងកើតទុក្ខ

សប្បាយរហូត!​​ ខ្ចិលនឹងកើតទុក្ខ

តាំងតែពីចូលរៀនសកលវិទ្យាល័យមក អ្វីៗត្រូវផ្លាស់ប្តូរខុសឆ្ងាយពីមុន ដើមឡើយទោះមានលុយក៏ត្រូវនៅផ្ទះធ្វើអ្វីផ្សេង តែដល់ពេលនេះបីដូចជាមានស្លាបអាចហោះហើរគ្រប់ទីកន្លែង។ គិតច្រើន លេងច្រើន ហើយចំណាយពេលតែជាមួយនឹងអ្វីដែលថ្មី សំរាប់ថ្ងៃឈប់សំរាក។ សំរាប់និសិត្សឆ្នាំទី១ដូចខ្ញុំបែរជាត្រូវយកការងារមកឡូកឡំជាមួយនឹងការសិក្សា ធ្វើឲ្យរស់នៅរបស់ខ្ញុំកាន់តែខុសឆ្ងាយពីមិត្តភក្តិ។ មើលទៅពួកគេអាចប្រើប្រាស់ពេលវេលារបស់ពួកគេ ដើរលេងសប្បាយ សុីចុកបានគ្រប់គ្រាន់ មានអ្វីៗ ហើយមិនបាច់ខ្វល់រឿងលុយស្អីសោះ!​។ តែបើគិតមកមើលខ្លួនឯងក៏កាន់តែឆ្ងាយពីពួកគេទៅវិញ មានអ្នកខ្លះគេច្រនែននឹងខ្ញុំ ដែលរៀនបណ្តើរមានការងារធ្វើបណ្តើរ មិនហត់សុំលុយម៉ែ” ខ្ញុំលឺពាក្យទាំងនេះម្តងៗ ចូលចិត្តដកដង្ហើមធំហើយដើរចេញ ទៅរអ៊ូម្នាក់ឯង ពីនេះពីនោះហើយក៏ត្រឡប់មកផ្ទះវិញ។

មួយព្រឹកសំរាប់ការងារនៅសាលា ងាកប្លង់ ងាកគំនូរ ងាកAssignment ងាកបាតកថា ចប់ស្រេចកាលណាត្រឡប់មកផ្ទះធ្វើម្ហូបហូបជាមួយប្អូនស្រី ឲ្យលុយប្អូនទៅសាលា រួចស្លៀកពាក់ខោអាវទៅធ្វើការ។ ជារៀងរាល់ថ្ងៃខ្ញុំក្លាយទៅជាមនុស្សតែលតោលដូចខ្មោច ដោយសារតែមកពីសាលាហត់ហើយ ត្រូវមកអង្គុយធ្វើការក្នុង Office តែម្នាក់ឯងមុនមេ គ្មាននរណានិយាយជាមួយ ហើយត្រូវអង្គុយស្តាប់មេស្តីឲ្យបុគ្គលិកផ្នែកផ្សេងៗដែលមកជួប ពេលខ្លះស្តាប់មេដកដង្ហើមធំ ថែមទៀតល្វីងមុខជាមួយការងារប្រញាប់ប្រញាលសំរាប់ពេលខ្លះ។ តែមិនដឹងឡើយថា តាំងតែពីចូលធ្វើការមក មេមិនដែលស្តីឲ្យឡើយ ហើយថែមទាំងជួយនែនាំបង្រៀនបានច្រើនទៀត បែបនេះហើយដែលធ្វើឲ្យខ្ញុំមិនទាន់ដាក់ពាក្យឈប់ធ្វើការឆាប់ៗ ស៊ូនៅរហូតដល់ចូលឆ្នាំទី២សឹមឈប់។ បើគិតមើលអ្វីដែលបានជួបរៀងរាល់ថ្ងៃនេះ ពិតជាហត់ខ្លាំងដែរ ដែលត្រូវអង្គុយមើលនាឡិកា នឹងអាលបានទៅឲ្យទាន់ម៉ោងរៀនអង់គ្លេស ហើយត្រូវបន្តរៀនកុំព្យូទ័របន្ថែមទៀត ព្រោះបើមិនឆ្លៀតទេរៀនសកលមិនទាន់គេឡើយ។

ទម្លាប់អាក្រក់គឺតម្រូវឲ្យខ្ញុំចូលដេកឲ្យបាន៧ម៉ោងក្នុងមួយថ្ងៃ ព្រោះទុកកំលាំងរៀននឹងធ្វើការឲ្យបានល្អ ចឹងហើយទើបខ្ញុំរៀនមិនសូវពូកែ​ ព្រោះតែមិនសូវមានពេលមើលមេរៀនច្រើនដូចគេ។ មិនទំនេរឡើយ ថ្មីៗនេះមានរបររកស៊ីថ្មីគឺរចនាអាវយឺតខ្លួនឯងលក់យកលុយបន្ថែមបង់ថ្លៃទឹកភ្លើងនឹងដើរលេង។ សង្ឃឹមថាមួយចំនួនធ្លាប់ឃើញអាវរបស់ខ្ញុំ។ ថ្មីៗនេះគម្រោងចុះជួយក្មេងកំព្រា Run For Social ត្រូវបានសំរេចយ៉ាងជោគជ័យ (មិនយកទុក្ខដាក់ខ្លួនទេ ដែលរវល់ហើយនៅមិនសុខរកអីធ្វើបន្ថែមទៀត) តែត្រូវតែធ្វើឲ្យបានល្អ ព្រោះខ្ញុំលក់អាវដើម្បីជួយដល់ក្មេងៗដែលកំពុងបាត់បង់ការសិក្សា។

សំរាប់ព្រឹកនេះត្រូវរក មេផ្តាំឲ្យរកConcept ថ្មីសំរាប់ការងារបន្ទាប់ តែក៏នឹកឃើញបើកប្លក់មើលថាមានអត្ថបទអីខ្លះអាន ហើយក៏អាប់ដេតអីថ្មីមួយសំរាប់ជាការរំសាយអារម្មណ៍ កុំថាខ្ញុំមិនដែលចូលមកលេង ដល់ពេលចូលមកម្តងក៏រអ៊ូតែពីរឿងខ្លួនឯងអី។

សាក​ប្រើ​ Pan pad គូរ​រូប​លេង​

ខ្ញុំ​មិន​ដឹង​ថា​ត្រូវ​ប្រើ​កម្ម​វិ​ធី​អ្វី​ដើ​ម្បី​អោយ​សម​តាម​ស្តង់​ដា​ក្នុង​ការ​គូរ​រូប​បែប​នេះ​នោះ​ទេ​ ទើប​ជ្រើស​រើស​កម្ម​វិ​ធី​ អ៊ី​ឡាស់​ យក​មក​ប្រើ​សាក​មើល​ ព្រោះ​អី​វា​គឺ​ជា​កម្ម​វិ​ធី​កំ​ពូល​ពេញនិ​យម​បាត់​ទៅ​ហើយ​! ::):):.។
ចំ​ពោះ​អត្ថ​ន័យ​របស់​រូប​ភាព​នោះ​ ខ្ញុំ​មិន​ទាន់​មាន​គំ​និត​នឹង​បញ្ចេញ​អ្វី​នោះទេ​ ព្រោះ​ជា​ការ​សាក​ល្បង​ មាន​អ្នក​ខ្លះ​ក្នុង​ហ្វេស​បុក​សួរ​ថា​ ក្នុង​សាច់​រឿង​អ្វី​ ខ្ញុំ​ប្រាប់​ថា​ ឈុត​សៀម​វៃ​ជា​មួយ​ខ្មែរ​ ក្នុង​រឿង​ព្រះ​បាទ​ជ័យ​វរ័្មន​ទី​ ៧​ ព្រោះ​សំ​លៀក​បំ​ពាក់​បង្ហាញ​ពី​ទិដ្ធ​ភាព​របស់​ជន​ជាតិ​នោះ​ស្រ​ដៀង​មែន​ ហហេហេ អរ​គុណ​បង​ប្អូន​ដែល​បាន​ចូល​មក​លេង​ ព្រោះ​ខ្ញុំ​រាល់​ថ្ងៃ​បាន​តែ​ដើរ​លេង​ផ្ទះ​គេ​ ផ្ទះ​ខ្លួន​ឯង​ខ្ញុំ​មិន​សូវ​បាន​មក​អាប់​ដេត​អ្វី​នោះ​ទេ ។

រឿង​.តុក្ក​តា​របស់​ក្មេង​ស្រី​តូច​ម្នាក់​

ថ្ងៃ​នេះ​មេឃ​ភ្លៀង​ ខ្ញុំ​នឹង​មិត្ត​ភក្តិ​ ពីរ​បី​នាក់​បា​ន​នាំគ្នា​រត់​ចេញ​ពីសា​លា​បឋម​សិ​ក្សា​​មក​ ដោយ​យក​កា​តាប​មក​ធ្វើ​ជា​ឆ័ត្រ​គ្រាន់​ទន្ទូល​ ដើរជិត​​ដល់​ផ្លូវ​បែក​ជា​ពីរ​នៃ​​សា​លា​ពួក​យើង​ក៏​បាន​បែក​ពី​គ្នា​ទៅ​ផ្ទះ​រៀង​ៗ​ខ្លួន​ ខ្ញុំ​ក៏​បាន​បន្តរ​ដំណើរ​ទៅមុខ​​ទៀត​កាត់​តាមផ្លូវ​តូច​មួយ​កៀន​សាលា​តំរង់​ទៅ​ផ្ទះ​តែ​ម្នាក់​ឯង​ តែ​ចំលែក​ត្រង់​ពេល​មេឃ​ភ្លៀង​មិន​ចេះ​រាំង​ ស្រាប់​តែ​មាន​សំ​លេង​ក្មេង​ស្រី​ម្នាក់​​អង្គុយ​យំ​ដៃ​អោប​កូន​តុ​ក្ក​តា​ដែល​​ដាច់​ដៃ​ដាច់​ជើង​​អស់​ ខ្ញុំ​ក៏​បាន​ដើរ​ចូល​ទៅ​ជិត​នាង​ រួច​យក​កា​តាប​ទៅ​បាំង​ភ្លៀង​អោយ​ក្នេង​ស្រី​នោះ​ បន្ទាប់​មក​សួរ​នាង​ថា​ ម៉េចបាន​យំ​? ខ្ញុំ​បាន​សំ​លឹង​មើល​ទៅ​កាន់​កូន​តុ​ក្ក​តា​ខ្លា​ឃ្មុំ​ពណ៍​ត្មោត​ចាស់​មួយ​ដែល​ដាច់​រហែក​រញ៉េរ​រញ៉ៃ​អស់​ទៅ​ហើយ​នោះ​ រួច​និ​យាយ​ទៅ​កាន់​នាង​ថា​ “តុ​ក្ក​តា​ខូច​មែន​ទេ​?​” ក្មេង​ស្រីមើល​មក​មុខ​របស់​ខ្ញុំ​ ហើយ​មិន​និ​យាយ​អ្វី​ទាំង​អស់​​ នាង​ក៏​ងោក​​​ក្បាល​បង្ហាញ​ពី​ចំ​លើយ​ “​អោយ​ខ្ញុំ​សុំ​មើល​បន្តិច​ តើ​បាន​ទេ​? “  ក្មេង​ស្រី​នៅ​តែ មិន​និ​យាយ​អ្វីទាំង​អស់​​ តែ​បាន​ហុចកូន​​តុ​ក្ក​តា​ដែល​ទទឹក​ជោគ​ទៅ​ដោយ​ទឹក​ភ្លៀង​ដែល​ស្រក់​មក​យ៉ាង​ខ្លាំង​ ខ្ញុំ​ក៏​បាន​លា​ដៃ​ទទួល​កូន​តុ​ក្ក​តា​ពី​នាង​ ហើយ​មើល​ទៅ​កាន់​វា​ យ៉ាង​មាន​កូន​ចិត្តតូច​​មួយ​ដ៏​ចំ​លែក​ មិន​យូរ​ប៉ុ​ន្មាន​ក៏​ហាក់​ដូច​ជា​មាន​សំរឹប​ជើង​បូក​រួម​នឹង​សំលេង​ដែល​បែក​ខ្ជាយ​ពី​ថ្លុក​ទឹក​តូច​ៗ​ដែល​ដក់​ជាប់​នៅ​នឹងដង​​ផ្លូវ​ បាន​​បន្លឺ​ឡើង​មក​​​កាន់​តែ​ជិត​ខ្ញុំ​នឹង​ក្មេង​ស្រី​ម្នាក់​នោះ​​ បុ​រស​វ័យ​ចំណាស់​ម្នាក់​ក៏​បាន​លេច​មុខ​ឡើង​មក​ ធ្វើ​អោយ​អា​រម្មណ៍​ខ្ញុំ​ហាក់​ភិត​ភ័យ​ នឹង​មុខ​មាត់​ដ៏​កាច​សា​ហាវ​របស់​គាត់​ ក្នុង​កាយ​វិ​ការ​ប្រ​ញាប់​ប្រ​ញាល​ ហើយ​ក៏​បាន​ទាញ​ដៃ​ក្មេង​ស្រី​ដែល​កំពុង​តែ​អង្គុយ​អោប​ក្បាល​ជង្គង់​នៅ​ទល់​មុខ​ជំ​ហរ​ខ្លួន​របស់​ខ្ញុំ​អោយ​ងើប​ឡើង​ រួច​និ​យាយ​ទៅ​កាន់​នាង​ទាំង​សំ​លត់​ទៀត​ថា​ “​មក​ធ្វើ​ស្អី​នៅ​ទី​ណ្ណឺង​? ម៉ោ​! ឆាប់​ទៅ​នៅ​ជា​មួយ​នឹង​យើង​​! ”​កំ​លាំង​ទាញ​របស់​បុ​រស​នោះ​ធ្វើ​អោយ​ខ្ញុំ​មាន​អា​រម្មណ៍​ថា​ដូច​ជា​មិន​ល្អ​នៅ​ក្នុង​ចិត្ត​សោះ​ នាង​បាន​កញ្ឆក់​កូន​តុ​ក្ក​តា​នាង​ពិ​ខ្ញុំ​ទៅ​វិញ​ដោយ​ម្រាម​ដៃ​ចុង​ក្រោយ​ តែ​ក៏​បាន​ធ្វើ​អោយ​កូន​តុ​ក្ក​តា​របស់​នាង​កាន់​តែ​ដាច់​រហែក​កាន់​តែ​ខ្លាំង​ ធ្វើ​អោយ​ដៃ​របស់​វា​ ដាច់​ចេញ​បាត់​ទៅ​ដោយ​ដៃ​របស់​ក្មេង​ស្រី​ម្នាក់​នោះ​ ដែល​បន្សល់​ទុក​នូវ​ដង​ខ្លួន​របស់​វា​នៅ​នឹង​ខ្ញុំ​ កែវ​ភ្នែក​ចុង​ក្រោយ​របស់​នាង​ដែល​បណ្តោយ​ទៅ​តាម​ការ​អូស​ទាញ​របស់​បុរស​ចំ​ណាស់​ម្នាក់​នោះ​ បាន​ធ្វើ​អោយ​ខ្ញុំ​មាន​ភាព​អា​ណិត​នឹង​ចិត្ត​ក្តុក​ក្តួលយ៉ាង​​ខ្លាំង​ទៅ​លើ​នាង​ ហាក់​ដូច​ជា​ត្រូវ​ការ​ ការ​ស​ង្គ្រោះ​ពិ​ខ្ញុំ​ តែ​ពេល​នេះ​ខ្ញុំ​មិន​ដឹង​ថា​ខ្លួន​ឯង​អាច​ធ្វើ​អ្វី​បាន​នោះ​ទេ​ …………..
ខ្សែរ​អាប់​នៃ​ផ្សែង​ទឹក​ភ្លៀង​បាន​ធ្វើ​អោយ​អ្វី​ៗ​ក្លាយ​ទៅ​ជា​ពណ៍​សរ​ពាស​ពេញ​មេឃ​ ដែល​ធ្វើ​អោ​យភ្នែក​ខ្ញុំ​ស្រ​វាំង​មើល​អ្វី​សឹ​ងតែ​មិន​ឃើញ​ នាង​បាន​ចាក​ចេញ​ពី​ខ្ញុំ​បាត់​ទៅ​ហើយ​ ការ​ស្គាល់​គ្នា​គ្រា​ដំ​បូង​មួយគ្រា​​នេះ​ហាក់​ដូច​ជា​បាន​ដក់​ជាប់​នឹង​កូន​ក្រ​អៅ​នៃ​អា​រម្មណ៍​របស់​ខ្ញុំ​ជា​និច្ច​ ទាំ​ងដែល​ពួក​យើង​មិន​បាន​ស្គាល់​ឈ្មោះ​នឹ​ងស្វែង​យល់​ពិ​គ្នា​បាន​ល្អ​ជាង​នេះ​ តែ​អ្វី​ដែល​មាន​នៅ​ក្នុង​ដៃ របស់​ខ្ញុំ​នោះ​​គឺ កូន​តុ​ក្ក​តា​តូច​មួយ​ ដែល​នៅ​សល់​តែ​ចំ​នែក​ដែល​ត្រូវ​ស្វែង​រក​ម្ចាស់​មក​ផ្គុប​ចូល​គ្នា​វិញតែ​ប៉ុ​ណ្ណោះ​…​
៩​ឆ្នាំ​កន្លង​​ផុត​ទៅ​ខ្ញុំ​​បាន​រៀន​ចប់​ថ្នាក់​វិ​ទ្យា​ល័យ​ ហើយ​ក៏បាន​មក​បន្ត​ការ​សិ​ក្សា​ថ្មី​មួយ​ទៀត​ ដោយ​ផ្លាស់​ប្តូរ​ទាំង​ទម្លាប់​រស់​នៅ​ ទី​កន្លែង​ទឹក​ដី​ ភាព​កក់​ក្តៅ​ពី​ឪ​ពុក​ម្តាយ​ មក​រស់​នៅ​តែ​ម្នាក់​​ឯង​ក្នុង​ស​ហរ​ដ្ធ​អា​មេ​រិច​ ក្នុង​ទី​ក្រុង​តូច​មួយ​​ដែល​មាន​ប្រ​ជា​ជន​ខ្មែរ​រស់​នៅ​ច្រើន​ ថែម​ទាំង​អាច​ពឹង​ពាក់​អា​ស្រ័យ​គ្នា​បាន​យ៉ាង​ល្អ​ទៀត​ផង​ ការ​រៀន​រស់​នៅ​ក្នុង​ទី​កន្លែង​ថ្មី​ បាន​ផ្លាស់​ប្តូរ​ជី​វិត​របស់​ខ្ញុំ​ ហាក់​បី​ដូច​ជា​បាន​បំ​ភ្លេច​​នូវ​រឿង​អ​តី​ត​កាល​ដែល​បាន​កើត​ឡើង​កន្លង​មក​​អ​ញ្ចឹង​ដែរ​ តែ​ចំពោះ​រឿង​មួយ​ដែល​ខ្ញុំ​មិន​អាច​បំ​ភ្លេច​បា​នគឺ​នៅ​តែ​ជា​ស្រ​មោល​ចិត្ត​ដែល​តែង​តែ​មក​អ​ន្ទោល​តាម​គំ​និត​របស់​ខ្ញុំ​ជាប់​មក​ជា​និច្ច​
នៅក្នុង​សា​លា​រៀន​មួយ​ដែរ​ខ្ញុំ​បាន​រៀន​នៅទី​នេះ​ គឺ​មាន​មិត្ត​ភក្តិ​ជា​ច្រើន​ដែល​សឹង​តែ​មក​ពី​គ្រប់​ដំ​បន់​ជាតិ​សា​សន៍​​ បែរ​ជា​មិន​សូវ​មា​នកូន​ខ្មែរ​មក​រៀន​នៅ​ទី​នេះ​ទៅ​វិញ​ តែ​ចំ​នួន​នៃ​អ្នក​រស់​នៅ​បែរ​ជា​មាន​ច្រើន​​
សិ​ស្ស​ស្រី​ដែល​ខ្ញុំ​បាន​ស្គាល់​គឺ សុទ្ធ​តែ​មាន​ភាព​រួស​រាយ​រាក់​ទាក់​ដាក់​ខ្ញុំ​ តែ​ចំ​លែក​តែ​ក្មេង​ស្រី​ម្នាក់​ដែល​អង្គុយ​ឆ្ងាយ​ពី​តុ​ខ្ញុំ​បំ​ផុត​ដែល​មិន​ចេះ​មាត់​ក ថ្ងៃ​មួយ​ខ្ញុំ​នឹង​នាង​​ត្រូវ​បាន​គ្រូ​ទទួល​បន្ទុក​ថ្នាក់​ចាត់ អោយ​ធ្វើ​កិច្ច​ការ​សង្គម​មួយ​ជា​មួយ​នឹង​គ្នា​ តែ​នាង​ក៏​បែរ​ជា​មិន​ចេះ​មាត់​ក​អ្វី​នឹង​ខ្ញុំ​សូ​ម្បី​តែ​បន្តិច​សោះ​ហើយ​ តែ​ចំ​ពោះ​មនុស្ស​ដែល​​នៅ​ជុំ​វិញ​ខ្លួន​នាង​ដែល​​ជា​អ្វី​ដែល​គ្រូ​មាន​កំ​ហិត​អោយ​ធ្វើ​នោះ​ នាង​បែរ​ជា​រាក់​ទាក់​និ​យាយ​ផ្សព្វ​ផ្សាយ​​​ទៅ​កាន់​ពួក​គេ​យ៉ាង​មាន​ភាព​ស្ទាត់​ជំ​នាញ​ជា​ទី​បំ​ផុត​ ទាំង​នេះ​ហើយ​គឺ​ជា​អ្វី​ដែល​ធ្វើ​អោយ​ខ្ញុំ​មាន​ការ​ចាប់​អា​រម្មណ៍​ទៅ លើ​នាង​កាន់​តែ​ខ្លាំង​
          ថ្ងៃ​បន្ទាប់​នៅ​ក្នុង​សា​លា​ហាត់​សម​ត​ន្ត្រី​ ខ្ញុំ​បាន​ក្រ​លេក​ភ្នែក​មើល​ទៅ​ការ​តុប​តែង​ខ្លួន​បែប​ស្តាយ​យុ​វវ័យ​សម័យ​ថ្មី​យ៉ាង​ឡូយ​ឆាយ​ជា​ទី​បំ​ផុត​​នៅ​ពី​ក្រោយ​ខ្នង​របស់​នាង​មាន​ស្ពាយ​ហ្គី​តា​មួ​យពី​ក្រោយ​ នឹង​មាន​កូន​កា​តាប​ស្ពាយ​ពី​ចំ​​ហៀង​ដែល​មាន​ដាក់​បន្តោង​​ប្លែក​ៗ​រ​ណីង​រ​ណោង​ គួរ​ជា​ទី​ចាប់​អា​រម្មណ៍​ តែ​អ្វី​ដែល​ប្លែក​នោះ​គឺ​ជា​បំនែក​​តុ​ក្កតា​ដែល​រ​ហែក​មួយ​ ដែល​គ្មាន​រូប​រៀង​ជា​តុ​ក្កតា​​សោះ​ឡើយ​ ខ្ញុំ​ក៏​បាន​ងាក​មុខ​ចេញ​ពី​រូប​រាង​ដ៏​ហុំ​ហួន​របស់​នាង​ ហើយ​បែរ​មក​កេះ​ហ្គី​តា​លេងតែ​​ម្នាក់​ឯង​វិញ​ …..
បន្តិច​ក្រោយ​មក​​សំ​លេង​សា​រ៉ែន​ក្នុង​ថ្នាក់​ក៏​បាន​បន្លឺ ឡើង​មក​ដោយ​គ្មាន​មូល​ហេតុ​ បង្ហាញ​អោ​យដឹង​ថា​នឹង​មាន​ហេតុ​ការណ៍​អ្វី​មួយ​បាន​កើត​មាន​ឡើង​​ក្នុង​ពេល​នេះ​យ៉ាង​ជាក់​ ត្រឹម​មួយ​ព​ព្រិច​ភ្នែក​អ្វី​ៗ​នៅ​ក្នុង​បន្ទប់​ស្រាប់​តែ​ងងឹត​ស្លុប​ ភ្លើង​អំ​ពូល​នៅ​ជាប់​ពិ​ដាន​ក៏​ត្រូវ​បាន​ដាច់​ទៅ​ ដំ​ណក់​ទឹក​ជា​ច្រើន​បាន​ធ្លាក់​ចុះ​មក​ពី​​ពិ​ដាន​ដែល​ជា​ទឹក​ត​ភ្ជាប់​ពី ​ប្រ​ព័ន្ធ​សុ​វ​តិ្ត​ភាព​ពេល​ដែល​មាន​ភ្លើង​ឆេះ​កើត​ឡើង​មក​ម្តង​​ៗ អា​រម្មណ៍​ខ្ញុំ​ប្រែ​ហាក់​ជា​ស្លុត​មិន​ដឹង​ថា​ត្រូវ​ធ្វើ​អ្វី​​ទៀត​ តែ​ស្រាប់​តែ​មាន​កំ​លាំង​អ្វី​​ម្យ៉ាង​បាន​ច្រាន​ខ្ញុំ​អោយ​ចេញ​មក​​ ធ្វើ​អោយ​ខ្ញុំ​ដួល​ពោប​ទៅ​នឹង​ឥដ្ធ​​ ហើយ​បាន​សង្កត់​​ទៅ​ដោយ​ទំរង់​មុខ​របស់​ក្មេង​ស្រីវ័យ​ជំទង់​​ម្នាក់​ ពោប​ខ្លួន​ពីលើ​ខ្ញុំ​ ក្នុង​សភាព​​ជា​អ្នក​ជួយ​ការ​ពារ​ពី​រឿង​អ្វី​មួយ​ ពន្លឺ​ភ្លើង​ពណ៍​ក្រ​ហម​​ច្រាល​បាន​ផ្ទុះ​ចេញ​មក​ពី​ឡរ​កំ​ដៅ​ដែល​នៅពីក្រោយ​កន្លែង​ដែល​ខ្ញុំ​បាន​អង្គុយ​​លេង​ហ្គី​តាអំ​ប៉ាញ់​មិញ​​​ មក​យ៉ាង​ខ្លាំង​ ហើយ​ក៏​បាន​រលត់​បាត់​ទៅ​វិញ​នៅ​ពេល​ដែល​មាន​ស​ត្តិ​សុខ​នៃ​សា​លា​មក​ជួយ​អ​ន្ត​រា​គម៍​បាន​ទាន់​ពេល​វេ​លា​ បែរ​មក​ឯ​ខ្ញុំ​នេះ​វិញ​​កំ​ពុង​តែ​​នឹង​ដេក​ពោប​ទៅ​នឹង​ឥដ្ធ​ក្នុង​ទំ​រង់​ជា​អ​ក្សរ ​អ៊ិច​ (x) ត្រ​ដាង​ដៃ​ត្រ​ដាង​ជើង​ដោយ​សារ​តែ​កំ​លាំង​របស់​ក្មេង​ស្រី​ម្នាក់​ដែល​បាន​ជួយ​សង្គ្រោះ​ជិ​វិត​របស់​ខ្ញុំ​អោយ​ផុត​ពី​គ្រោះ​ថ្នាក់​ ដៃ​របស់​ខ្ញុំ​ក៏​បាន​ស្រ​វារ​ទៅ​ចាប់​ចង្កេះ​របស់​នាង​ ក្នុង​ន័យ​ជួយ​លើក​នាង​លើង​ពី​ខ្លួន​របស់​ខ្ញុំ​ តែ​ក៏​បាន​ប៉ះ​នឹង​របស់​អ្វី​ម្យ៉ាង​ដែល​មាន​សភាព​ទន់​ៗ​ នឹង​សំ​លី​ដ៏​ចាស់​ដែល​ស្រោប​នៅ​ក្នុង​អ្វី​ម្យ៉ាង​ដែល​មិន​ដូច​ជា​តុ​ក្ក​តា​ ភ្លើង​ក្នុង​បន្ទប់​ក៏​ស្រាប់​តែ​បាន​បើក​ឡើង​វិញ​​ពន្លឺ​ភ្លើង​ក្នុ​ងបន្ទប់​បាន​ធ្វើ​អោយ​ភ្នែក​របស់​ខ្ញុំ​​ ​ឃើញ​យ៉ាង​ជាក់​ថា​ នេះ​ហើយ​គឺជា​បំ​នែក​នៃ​កូន​តុ​ក្ក​តា​ដែល​ខ្ញុំ​តែង​តែ​ មាន​កូន​ចិត្ត​ដល់​ធំ​មួល​ចង់​រក​ម្ចាស់​វា​ដើ​ម្បី​មក​ផ្គុំ​វា​អោយ​ចេញ​ជា​រូប​រាង​វា​ឡើង​វិញ​ តែ​ស្រាប់តែ​ “ លោក​កើត​អី​ដែរ​រឺ​ទេ​?​”ខ្ញុំ​ក៏​ប្រ​ញាប់​ក្រោក​ឡើង​វិញ​​ហើយ​ រៀបចំ​​ឥ​រិ​យា​បថ​អោយ​បាន​សម​រម្យ​ “​ អុស…​! បាទ​ខ្ញុំ​មិន​អី​នោះ​ទេ​” Jខ្ញុំ​បាន​ញញឹម​ទៅ​កាន់​នាង​​ដោយ​ភាព​ជឿ​ជាក់​ ហើយ​នាង​ក៏​បាន​ញញឹម​តប​ម​កខ្ញុំ​វិញ​ដោយ​ស្មាម​ញញឹម​មួយ​ដែល​ខ្ញុំ​តែង​តែ​ចង​ចាំវា​ទុក​​រ​យះ​ពេល​ជាង​១០​ឆ្នាំ មក​ហើយ​នោះ​ “ បើ​ អឹ​ញ្ចឹង​ខ្ញុំ​សុំ​លា​លោក​ទៅ​វិញ​ហើយ​J” ជំ​ហ៊ាន​របស់​នាង​ក៏​បាន​បស់​​ទៅ​មុខ​ដោយ​ភាព​ស្វា​ហាប់​ តែ​ខ្ញុំ​បែរ​ជា​មាន​ភាព​ស្ទាក់​ស្ទើរ​នឹង​អ្វី​ម្យ៉ាង​ថា​ខ្ញុំ​នឹង​ត្រូវ​ធ្វើ​អ្វី នៅ​ពេល​នេះ​….
          ខ្ញុំ​ក៏​បាន​ដក​យក​របស់​អ្វីមួយ​​ចេញ​ពី​ក្នុង​កា​តាប​របស់​ខ្ញុំ​​យ៉ាង​ឆាប់​រហ័ស​ ហើយ​បាន​ស្រែក​ទៅ​កាន់នាង​
“​ តែ​! ឈប់សិន​!”​
“​លោក​មាន​រឿង​អី​ទៀត​ តើ​មែន​ទេ​? “
“ អឹ​…..ហឹម​………..​គឺ​
“ o-0? #
“  អុស​គឺ​មែន​ហើយ​ ខ្ញុំ​វីស​តែ​នឹង​ភ្លេច​អរ​គុណ​ដល់​នាង​ ..ទៅ​ហើយ​ “
“  គឺមិន​អី​នោះ​ទេ​ J “ នាង​បាន​មើល​មក​កាន់​មុខ​របស់​ខ្ញុំ​ដោយ​ញញឹម​ម្តង​ទៀត​ រួច​ក៏ បន្ត​ដំ​នើរ​ទៅ​មុខ​ជា​បន្ត​
“ អេ………..ស​! “
“ ច៎ា?​”​
“ គឺ​……….​វា​……” ខ្ញុំ​បាន​សំលឹង​មើល​ទៅ​កាន់​បន្តោង​មួយ​ដែល​បង្ហាញ​យ៉ាង​ច្បាស់​ថា​ជា​ដៃ​របស់​កូន​តុ​ក្ក​តា​មួយ​នោះ​ ខ្ញុំ​ក៏​បាន​ដក​ដៃ​ដែល​កាន់​កូន​តុ​ក្ក​តា​ចាស់​មួយ​ពី​ខាង​ក្រោយ​ខ្នងរបស់​​ខ្ញុំ​មក​…
អ្វី​ដែល​ខ្ញុំ​បាន​ឃើញ​ គឺ​ជា​កែវ​ភ្នែក​មួយ​ដែល​កំពុង​តែ​សំ​លឹង​មក​កូន​តុ​ក្ក​តា​ក្នុង​ដៃ​របស់​ខ្ញុំ​ដោយ​ទឹក​ភ្នែក​រ​លីង​រ​លោង​ នឹងភាព​​ជឿ​ជាក់​បំផុត​​ នាង​បាន​ចូល​ដើរ​មក​​កាន់​តែ​ជិត​ខ្លួន​របស់​ខ្ញុំ​ហើយ​ទទួល​យក​តុ​ក្ក​តា​ពី ក្នុង​ដៃ​របស់​ខ្ញុំ​​ យក​ទៅមើល​ នឹង​ផ្គុំ​ចូល​ជា​មួយ​នឹង​ដៃ​តុ​ក្កតា​មួយ​នោះ ដោយ​ទឹក​ភ្នែក​ “  គឺ ពិត​ជា​វា​មែន​….
“ មែន​ហើយ​គឺ​ពិត​ជា​វា​មែន​ …..ខ្ញុំ​​សប្បាយ​ចិត្ត​ណាស់​ដែល​ខ្ញុំ​បាន​ជួប​នាង​ម្តង​ទៀត​..ក្មេង​ស្រី …”
ពេល​នេះ​សន្ធឹក​នៃ​សំលេង​យំរបស់​នាង​ក៏​បាន​បន្លឺ​ឡើង​កាន់​តែ​ខ្លាំង​ នាង​បាន​រត់​មក​ក្រ​សោប​ខ្លួន​របស់​ខ្ញុំ​ ដោយ​ការ​អោប​យ៉ាង​ទន់​ភ្លន់​នឹង​មា​ន​ភាព​កក់​ក្តៅ​ជា​ទី​បំ​ផុត​ ហើយ​បាន​និ​យាយ​មក​កាន់​ខ្ញុំ​វិញ​ថា​
“ ទីបំ​ផុត​ខ្ញុំ​ បាន​រក​លោក​ឃើញ​ហើយ​ បង​ប្រុស​ ….. T_T”
“ នេះ​នាង​យំ​តើ​ មែន​ទេ​? “ “ កុំ​យំ​អី ក្មេង​ឆ្កួត​ ! នេះ​តើ​ប្រុង​អោយ​ខ្ញុំ​ជួប​នាង​ នៅ​ពេល​ណា​គឺ នាង​នឹង​យំនៅ​ពេល​នោះ​ពិ​តមែន​ដែរ​ទេ​? “​ខ្ញុំ​បាន​និ​យាយ​ដោយ​លាយ​ឡំ​នឹង​ស្មាម​សើច​ ហើយ​លើក​ដៃ​ទៅ​អ​ង្អែល​ក្បាល​របស់​នាង​
“ វា​គឺ​ជា​អ្វី ដែលខ្ញុំ​​មិន​អាច​បំ​ភ្លេច​បាន​នោះ​ទេ​ លោក​ដឹង​ដែរ​ទេ​? កាល​ពី​ជាង​១០​ឆ្នាំ​មុន​ ខ្ញុំ​បាន​សន្យា​នឹង​ខ្លួន​ឯង​ថា​ ខ្ញុំ​នឹង​ស្វែង​រក​លោក​អោយ​ឃើញ​ ដើ​ម្បី​ប្រ​គល់​នូវ​បំ​ណែក​តុ​ក្ក​តា​តូច​មួយ​នេះ​អោយ​ទៅ​លោក​ តែ​ពេល​នេះ​ក្តី​បំ​ណង​របស់​ខ្ញុំ​ ​វា​បាន​សំរេច​មែន​ហើយ​ ព្រ​​ហ្មលិ​ខិត​គឺ​ពិត​ជា​មាន​មែន ​ខ្ញុំ​នឹង​ចង​បង​អោយ​ជាប់​ ហើ​យក៏​គ្មាន​ថ្ងៃ​ដែល​យើង​នឹង​បែក​គ្នា​ដូច​កាល​ពី​ជាង​១០​ឆ្នាំ​មុន​នោះ​ទេ​ ….”
ខ្ញុំ​ស្ទើរ​តែ​មិន​ចង់​ជឿ​នូវ​ពាក្យ​ពេចន៍​ដែល​ក្នេង​ស្រី ម្នាក់​នេះ​បាន​និ​យាយ​ចេញ​មក​អំ​ម្បាញ់​មិញ​នេះ​នោះ​ទេ​ ​ …………………” តែ​ពាក្យ​នេះ​វា​សម​ តែ​ជា​រូប​បង​នោះ ទេ​ដែល​សមនឹង​និ​យាយ​ទៅកាន់​រូប​អូន​ណា​ ក្មេង​ស្រី​តូច​របស់​បង​ “ J
“អូន​ស្រលាញ់​បង​ >>>>>>បង​ស្រ​លាញ់​អូន​”​ 😉
បង​ពិតជា​ស្រ​លាញ់​អូន​ខ្លាំង​មែន​ទែន​!
ក្មេង​ស្រីដ៏​គួរ​អោយ​ស្រ​លាញ់​របស់​បង​!
 ដោយ​វឌ្ឍនៈ
“◕‿◕””សំ​រាប់ប​វេ​សន​កាល​​ឆ្នាំ​ថ្មី​ជិត​ចូល​មក​ដល់​”◕‿◕””