​ការ​ប្រែ​ប្រួល​វ័យ​ជំ​ទង់​ពេល​ចូល​អនុ​នឹង​វិ​ទ្យា​ល័យ​


ត្រៀមខ្លួន​ហើយ​រឺ​នៅ​? សំ​រាប់​រដូវ​កាល​វិ​ស្សមកាល​ថ្មី​របស់​អ្នក​?
ប្រ​​ធាន​​បទ​របស់​ខ្ញុំ​ថ្ងៃ​នេះ​គឺចង់​លើក​ឡើង​ពី​ យុ​វសិស្ស​នៅក្នុង​វិ​ទ្យា​ល័យ​(╯▽╰)​ តាម​ច​រឹក​លក្ខណៈ​ នៃ​ការ​ប្រែ​ប្រួល​ (គឺវ័យ​ក្នុង​ការ​លូត​លាស់​ សិស្ស​សា​លា​មិន​ថា​ប្រុស​មិន​ថា​ស្រី​ គឺ​មាន​ភាព​ ផ្លាស់​ប្តូរ​ ចរឹក​លក្ខ​ណៈ​ទៅ​តាម​សង្គម​ នឹង​ការ​យល់​ឃើញ​របស់​ខ្លួន​ឯង​ជា​មធ្យម​ ចំ​ពោះ​សិស្ស​សាលា​ចាប់ផ្តើម​ចូល​ដល់​ថ្នាក់​ទី​ ៨​ នឹង​អាច​ឈាន​ទៅ​ដល់​ការ​ពេញ​ទំហឹង​នោះ​គឺ​ថ្នាក់​​ដែល​កាន់​តែ​ខ្ពស់​ទៅ​​ នឹង​ខ្ពស់​ទៅ​ ការ​ស្លៀក​ពាក់​ ការ​តែង​ខ្លួន​​ជា​​កត្តា​សំ​ខាន់​ដែល​ ពួក​គេ​មិន​អាច​ភ្លេច​បាន​ អ្វី​ដែល​ខ្ញុំ​ធ្លាប់ដឹង​​ក្រោយ​ពី​ពួក​គេ​បាន​បញ្ចប់​ការ​សិក្សា​ ពី​ថ្នាក់​បឋម​សិក្សា​មក​ គំ​និត​នឹង​ការ​គិត​វែង​ឆ្ងាយ​ គឺ​មាន​ភាព​ក្មេង​ខ្ចី​ទាំង​ស្រុង​ ការចូល​មកក្នុងអនុវិទ្យា​ល័យគឺមានភាព​ ភ័យខ្លាច តិចតួច​ មូល​ហេតុពីព្រោះតែ​ពួក​គេ​​គិតថា ថ្នាក់​អនុ​វិ​ទ្យា​ល័យ​សំបូរ​ទៅ​ដោយ​មនុស្សដែល​មាន​វ័យធំជាងខ្លួន ដូចនេះ​ក្រោយ​ពី​ពួក​គេ​បាន​សិ​ក្សា​នឹងបញ្ចប់ថ្នាក់​ទៅ​ ៧ (​ដើមថ្នាក់នៃ​អនុវិទ្យា​ល័យ​)​ គឺពួក​គេ​មានភាព​រឹងប៊ឹងជាងមុន​ នឹងអាចហក់លូត​ទៅតាមអ្វី​ដែលពួក​គេមើលឃើញពី​សង្គមមនុស្ស​ជុំវិញ​ខ្លួន​គេបាន​ ហើយ​ចំពោះ​អារម្មណ៍​ស្នេហាក៏ចាប់ផ្តើម​លូតលាស់​ នៅពេលដែល​ពួក​គេ​បាន​ខិតខំប្រ​ជែងជាមួយ​នឹងសង្គមក្នុង​ការ​សិក្សា​ ពោល​គឺ​យើងអាច​នឹងត្រូវ​ចំ​ណាយ​ពេលវេ​លា​ច្រើន​ចំពោះវា​ ( ផ្តល់​នៅជុំវិញ​ខ្លួនរបស់ពួក​គេ​ផងដែរ​ វិធីដែលល្អ​សំរាប់​ ប្រការ​បញ្ហា​ នៃ​សង្គ្រាមគំនិត​ ក្មេងប្រុស​ក្មេង​ស្រី​ ដែល​កំ​ពុង​តែ​ឈាន​ចូល​ដល់​វ័យ​ជំទង់​គួរ​តែ​ជៀស​វាងអោយ​ផុត​មួយ​រយះ​សិន​ពី​បញ្ហា​ស្នេ​ហា​នេះ ព្រោះ​វា​អាច​នឹងប៉ះពាល់​ធ្ងន់​ដល់​អា​រម្មណ៍​អោយ​មនុស្ស​ដែល​យើង​ស្រ​លាញ់​)
ចប់​ហើយ​….យល់​យ៉ាង​ណា​ដែរ?​ (╯▽╰)​

រឿង​.តុក្ក​តា​របស់​ក្មេង​ស្រី​តូច​ម្នាក់​

ថ្ងៃ​នេះ​មេឃ​ភ្លៀង​ ខ្ញុំ​នឹង​មិត្ត​ភក្តិ​ ពីរ​បី​នាក់​បា​ន​នាំគ្នា​រត់​ចេញ​ពីសា​លា​បឋម​សិ​ក្សា​​មក​ ដោយ​យក​កា​តាប​មក​ធ្វើ​ជា​ឆ័ត្រ​គ្រាន់​ទន្ទូល​ ដើរជិត​​ដល់​ផ្លូវ​បែក​ជា​ពីរ​នៃ​​សា​លា​ពួក​យើង​ក៏​បាន​បែក​ពី​គ្នា​ទៅ​ផ្ទះ​រៀង​ៗ​ខ្លួន​ ខ្ញុំ​ក៏​បាន​បន្តរ​ដំណើរ​ទៅមុខ​​ទៀត​កាត់​តាមផ្លូវ​តូច​មួយ​កៀន​សាលា​តំរង់​ទៅ​ផ្ទះ​តែ​ម្នាក់​ឯង​ តែ​ចំលែក​ត្រង់​ពេល​មេឃ​ភ្លៀង​មិន​ចេះ​រាំង​ ស្រាប់​តែ​មាន​សំ​លេង​ក្មេង​ស្រី​ម្នាក់​​អង្គុយ​យំ​ដៃ​អោប​កូន​តុ​ក្ក​តា​ដែល​​ដាច់​ដៃ​ដាច់​ជើង​​អស់​ ខ្ញុំ​ក៏​បាន​ដើរ​ចូល​ទៅ​ជិត​នាង​ រួច​យក​កា​តាប​ទៅ​បាំង​ភ្លៀង​អោយ​ក្នេង​ស្រី​នោះ​ បន្ទាប់​មក​សួរ​នាង​ថា​ ម៉េចបាន​យំ​? ខ្ញុំ​បាន​សំ​លឹង​មើល​ទៅ​កាន់​កូន​តុ​ក្ក​តា​ខ្លា​ឃ្មុំ​ពណ៍​ត្មោត​ចាស់​មួយ​ដែល​ដាច់​រហែក​រញ៉េរ​រញ៉ៃ​អស់​ទៅ​ហើយ​នោះ​ រួច​និ​យាយ​ទៅ​កាន់​នាង​ថា​ “តុ​ក្ក​តា​ខូច​មែន​ទេ​?​” ក្មេង​ស្រីមើល​មក​មុខ​របស់​ខ្ញុំ​ ហើយ​មិន​និ​យាយ​អ្វី​ទាំង​អស់​​ នាង​ក៏​ងោក​​​ក្បាល​បង្ហាញ​ពី​ចំ​លើយ​ “​អោយ​ខ្ញុំ​សុំ​មើល​បន្តិច​ តើ​បាន​ទេ​? “  ក្មេង​ស្រី​នៅ​តែ មិន​និ​យាយ​អ្វីទាំង​អស់​​ តែ​បាន​ហុចកូន​​តុ​ក្ក​តា​ដែល​ទទឹក​ជោគ​ទៅ​ដោយ​ទឹក​ភ្លៀង​ដែល​ស្រក់​មក​យ៉ាង​ខ្លាំង​ ខ្ញុំ​ក៏​បាន​លា​ដៃ​ទទួល​កូន​តុ​ក្ក​តា​ពី​នាង​ ហើយ​មើល​ទៅ​កាន់​វា​ យ៉ាង​មាន​កូន​ចិត្តតូច​​មួយ​ដ៏​ចំ​លែក​ មិន​យូរ​ប៉ុ​ន្មាន​ក៏​ហាក់​ដូច​ជា​មាន​សំរឹប​ជើង​បូក​រួម​នឹង​សំលេង​ដែល​បែក​ខ្ជាយ​ពី​ថ្លុក​ទឹក​តូច​ៗ​ដែល​ដក់​ជាប់​នៅ​នឹងដង​​ផ្លូវ​ បាន​​បន្លឺ​ឡើង​មក​​​កាន់​តែ​ជិត​ខ្ញុំ​នឹង​ក្មេង​ស្រី​ម្នាក់​នោះ​​ បុ​រស​វ័យ​ចំណាស់​ម្នាក់​ក៏​បាន​លេច​មុខ​ឡើង​មក​ ធ្វើ​អោយ​អា​រម្មណ៍​ខ្ញុំ​ហាក់​ភិត​ភ័យ​ នឹង​មុខ​មាត់​ដ៏​កាច​សា​ហាវ​របស់​គាត់​ ក្នុង​កាយ​វិ​ការ​ប្រ​ញាប់​ប្រ​ញាល​ ហើយ​ក៏​បាន​ទាញ​ដៃ​ក្មេង​ស្រី​ដែល​កំពុង​តែ​អង្គុយ​អោប​ក្បាល​ជង្គង់​នៅ​ទល់​មុខ​ជំ​ហរ​ខ្លួន​របស់​ខ្ញុំ​អោយ​ងើប​ឡើង​ រួច​និ​យាយ​ទៅ​កាន់​នាង​ទាំង​សំ​លត់​ទៀត​ថា​ “​មក​ធ្វើ​ស្អី​នៅ​ទី​ណ្ណឺង​? ម៉ោ​! ឆាប់​ទៅ​នៅ​ជា​មួយ​នឹង​យើង​​! ”​កំ​លាំង​ទាញ​របស់​បុ​រស​នោះ​ធ្វើ​អោយ​ខ្ញុំ​មាន​អា​រម្មណ៍​ថា​ដូច​ជា​មិន​ល្អ​នៅ​ក្នុង​ចិត្ត​សោះ​ នាង​បាន​កញ្ឆក់​កូន​តុ​ក្ក​តា​នាង​ពិ​ខ្ញុំ​ទៅ​វិញ​ដោយ​ម្រាម​ដៃ​ចុង​ក្រោយ​ តែ​ក៏​បាន​ធ្វើ​អោយ​កូន​តុ​ក្ក​តា​របស់​នាង​កាន់​តែ​ដាច់​រហែក​កាន់​តែ​ខ្លាំង​ ធ្វើ​អោយ​ដៃ​របស់​វា​ ដាច់​ចេញ​បាត់​ទៅ​ដោយ​ដៃ​របស់​ក្មេង​ស្រី​ម្នាក់​នោះ​ ដែល​បន្សល់​ទុក​នូវ​ដង​ខ្លួន​របស់​វា​នៅ​នឹង​ខ្ញុំ​ កែវ​ភ្នែក​ចុង​ក្រោយ​របស់​នាង​ដែល​បណ្តោយ​ទៅ​តាម​ការ​អូស​ទាញ​របស់​បុរស​ចំ​ណាស់​ម្នាក់​នោះ​ បាន​ធ្វើ​អោយ​ខ្ញុំ​មាន​ភាព​អា​ណិត​នឹង​ចិត្ត​ក្តុក​ក្តួលយ៉ាង​​ខ្លាំង​ទៅ​លើ​នាង​ ហាក់​ដូច​ជា​ត្រូវ​ការ​ ការ​ស​ង្គ្រោះ​ពិ​ខ្ញុំ​ តែ​ពេល​នេះ​ខ្ញុំ​មិន​ដឹង​ថា​ខ្លួន​ឯង​អាច​ធ្វើ​អ្វី​បាន​នោះ​ទេ​ …………..
ខ្សែរ​អាប់​នៃ​ផ្សែង​ទឹក​ភ្លៀង​បាន​ធ្វើ​អោយ​អ្វី​ៗ​ក្លាយ​ទៅ​ជា​ពណ៍​សរ​ពាស​ពេញ​មេឃ​ ដែល​ធ្វើ​អោ​យភ្នែក​ខ្ញុំ​ស្រ​វាំង​មើល​អ្វី​សឹ​ងតែ​មិន​ឃើញ​ នាង​បាន​ចាក​ចេញ​ពី​ខ្ញុំ​បាត់​ទៅ​ហើយ​ ការ​ស្គាល់​គ្នា​គ្រា​ដំ​បូង​មួយគ្រា​​នេះ​ហាក់​ដូច​ជា​បាន​ដក់​ជាប់​នឹង​កូន​ក្រ​អៅ​នៃ​អា​រម្មណ៍​របស់​ខ្ញុំ​ជា​និច្ច​ ទាំ​ងដែល​ពួក​យើង​មិន​បាន​ស្គាល់​ឈ្មោះ​នឹ​ងស្វែង​យល់​ពិ​គ្នា​បាន​ល្អ​ជាង​នេះ​ តែ​អ្វី​ដែល​មាន​នៅ​ក្នុង​ដៃ របស់​ខ្ញុំ​នោះ​​គឺ កូន​តុ​ក្ក​តា​តូច​មួយ​ ដែល​នៅ​សល់​តែ​ចំ​នែក​ដែល​ត្រូវ​ស្វែង​រក​ម្ចាស់​មក​ផ្គុប​ចូល​គ្នា​វិញតែ​ប៉ុ​ណ្ណោះ​…​
៩​ឆ្នាំ​កន្លង​​ផុត​ទៅ​ខ្ញុំ​​បាន​រៀន​ចប់​ថ្នាក់​វិ​ទ្យា​ល័យ​ ហើយ​ក៏បាន​មក​បន្ត​ការ​សិ​ក្សា​ថ្មី​មួយ​ទៀត​ ដោយ​ផ្លាស់​ប្តូរ​ទាំង​ទម្លាប់​រស់​នៅ​ ទី​កន្លែង​ទឹក​ដី​ ភាព​កក់​ក្តៅ​ពី​ឪ​ពុក​ម្តាយ​ មក​រស់​នៅ​តែ​ម្នាក់​​ឯង​ក្នុង​ស​ហរ​ដ្ធ​អា​មេ​រិច​ ក្នុង​ទី​ក្រុង​តូច​មួយ​​ដែល​មាន​ប្រ​ជា​ជន​ខ្មែរ​រស់​នៅ​ច្រើន​ ថែម​ទាំង​អាច​ពឹង​ពាក់​អា​ស្រ័យ​គ្នា​បាន​យ៉ាង​ល្អ​ទៀត​ផង​ ការ​រៀន​រស់​នៅ​ក្នុង​ទី​កន្លែង​ថ្មី​ បាន​ផ្លាស់​ប្តូរ​ជី​វិត​របស់​ខ្ញុំ​ ហាក់​បី​ដូច​ជា​បាន​បំ​ភ្លេច​​នូវ​រឿង​អ​តី​ត​កាល​ដែល​បាន​កើត​ឡើង​កន្លង​មក​​អ​ញ្ចឹង​ដែរ​ តែ​ចំពោះ​រឿង​មួយ​ដែល​ខ្ញុំ​មិន​អាច​បំ​ភ្លេច​បា​នគឺ​នៅ​តែ​ជា​ស្រ​មោល​ចិត្ត​ដែល​តែង​តែ​មក​អ​ន្ទោល​តាម​គំ​និត​របស់​ខ្ញុំ​ជាប់​មក​ជា​និច្ច​
នៅក្នុង​សា​លា​រៀន​មួយ​ដែរ​ខ្ញុំ​បាន​រៀន​នៅទី​នេះ​ គឺ​មាន​មិត្ត​ភក្តិ​ជា​ច្រើន​ដែល​សឹង​តែ​មក​ពី​គ្រប់​ដំ​បន់​ជាតិ​សា​សន៍​​ បែរ​ជា​មិន​សូវ​មា​នកូន​ខ្មែរ​មក​រៀន​នៅ​ទី​នេះ​ទៅ​វិញ​ តែ​ចំ​នួន​នៃ​អ្នក​រស់​នៅ​បែរ​ជា​មាន​ច្រើន​​
សិ​ស្ស​ស្រី​ដែល​ខ្ញុំ​បាន​ស្គាល់​គឺ សុទ្ធ​តែ​មាន​ភាព​រួស​រាយ​រាក់​ទាក់​ដាក់​ខ្ញុំ​ តែ​ចំ​លែក​តែ​ក្មេង​ស្រី​ម្នាក់​ដែល​អង្គុយ​ឆ្ងាយ​ពី​តុ​ខ្ញុំ​បំ​ផុត​ដែល​មិន​ចេះ​មាត់​ក ថ្ងៃ​មួយ​ខ្ញុំ​នឹង​នាង​​ត្រូវ​បាន​គ្រូ​ទទួល​បន្ទុក​ថ្នាក់​ចាត់ អោយ​ធ្វើ​កិច្ច​ការ​សង្គម​មួយ​ជា​មួយ​នឹង​គ្នា​ តែ​នាង​ក៏​បែរ​ជា​មិន​ចេះ​មាត់​ក​អ្វី​នឹង​ខ្ញុំ​សូ​ម្បី​តែ​បន្តិច​សោះ​ហើយ​ តែ​ចំ​ពោះ​មនុស្ស​ដែល​​នៅ​ជុំ​វិញ​ខ្លួន​នាង​ដែល​​ជា​អ្វី​ដែល​គ្រូ​មាន​កំ​ហិត​អោយ​ធ្វើ​នោះ​ នាង​បែរ​ជា​រាក់​ទាក់​និ​យាយ​ផ្សព្វ​ផ្សាយ​​​ទៅ​កាន់​ពួក​គេ​យ៉ាង​មាន​ភាព​ស្ទាត់​ជំ​នាញ​ជា​ទី​បំ​ផុត​ ទាំង​នេះ​ហើយ​គឺ​ជា​អ្វី​ដែល​ធ្វើ​អោយ​ខ្ញុំ​មាន​ការ​ចាប់​អា​រម្មណ៍​ទៅ លើ​នាង​កាន់​តែ​ខ្លាំង​
          ថ្ងៃ​បន្ទាប់​នៅ​ក្នុង​សា​លា​ហាត់​សម​ត​ន្ត្រី​ ខ្ញុំ​បាន​ក្រ​លេក​ភ្នែក​មើល​ទៅ​ការ​តុប​តែង​ខ្លួន​បែប​ស្តាយ​យុ​វវ័យ​សម័យ​ថ្មី​យ៉ាង​ឡូយ​ឆាយ​ជា​ទី​បំ​ផុត​​នៅ​ពី​ក្រោយ​ខ្នង​របស់​នាង​មាន​ស្ពាយ​ហ្គី​តា​មួ​យពី​ក្រោយ​ នឹង​មាន​កូន​កា​តាប​ស្ពាយ​ពី​ចំ​​ហៀង​ដែល​មាន​ដាក់​បន្តោង​​ប្លែក​ៗ​រ​ណីង​រ​ណោង​ គួរ​ជា​ទី​ចាប់​អា​រម្មណ៍​ តែ​អ្វី​ដែល​ប្លែក​នោះ​គឺ​ជា​បំនែក​​តុ​ក្កតា​ដែល​រ​ហែក​មួយ​ ដែល​គ្មាន​រូប​រៀង​ជា​តុ​ក្កតា​​សោះ​ឡើយ​ ខ្ញុំ​ក៏​បាន​ងាក​មុខ​ចេញ​ពី​រូប​រាង​ដ៏​ហុំ​ហួន​របស់​នាង​ ហើយ​បែរ​មក​កេះ​ហ្គី​តា​លេងតែ​​ម្នាក់​ឯង​វិញ​ …..
បន្តិច​ក្រោយ​មក​​សំ​លេង​សា​រ៉ែន​ក្នុង​ថ្នាក់​ក៏​បាន​បន្លឺ ឡើង​មក​ដោយ​គ្មាន​មូល​ហេតុ​ បង្ហាញ​អោ​យដឹង​ថា​នឹង​មាន​ហេតុ​ការណ៍​អ្វី​មួយ​បាន​កើត​មាន​ឡើង​​ក្នុង​ពេល​នេះ​យ៉ាង​ជាក់​ ត្រឹម​មួយ​ព​ព្រិច​ភ្នែក​អ្វី​ៗ​នៅ​ក្នុង​បន្ទប់​ស្រាប់​តែ​ងងឹត​ស្លុប​ ភ្លើង​អំ​ពូល​នៅ​ជាប់​ពិ​ដាន​ក៏​ត្រូវ​បាន​ដាច់​ទៅ​ ដំ​ណក់​ទឹក​ជា​ច្រើន​បាន​ធ្លាក់​ចុះ​មក​ពី​​ពិ​ដាន​ដែល​ជា​ទឹក​ត​ភ្ជាប់​ពី ​ប្រ​ព័ន្ធ​សុ​វ​តិ្ត​ភាព​ពេល​ដែល​មាន​ភ្លើង​ឆេះ​កើត​ឡើង​មក​ម្តង​​ៗ អា​រម្មណ៍​ខ្ញុំ​ប្រែ​ហាក់​ជា​ស្លុត​មិន​ដឹង​ថា​ត្រូវ​ធ្វើ​អ្វី​​ទៀត​ តែ​ស្រាប់​តែ​មាន​កំ​លាំង​អ្វី​​ម្យ៉ាង​បាន​ច្រាន​ខ្ញុំ​អោយ​ចេញ​មក​​ ធ្វើ​អោយ​ខ្ញុំ​ដួល​ពោប​ទៅ​នឹង​ឥដ្ធ​​ ហើយ​បាន​សង្កត់​​ទៅ​ដោយ​ទំរង់​មុខ​របស់​ក្មេង​ស្រីវ័យ​ជំទង់​​ម្នាក់​ ពោប​ខ្លួន​ពីលើ​ខ្ញុំ​ ក្នុង​សភាព​​ជា​អ្នក​ជួយ​ការ​ពារ​ពី​រឿង​អ្វី​មួយ​ ពន្លឺ​ភ្លើង​ពណ៍​ក្រ​ហម​​ច្រាល​បាន​ផ្ទុះ​ចេញ​មក​ពី​ឡរ​កំ​ដៅ​ដែល​នៅពីក្រោយ​កន្លែង​ដែល​ខ្ញុំ​បាន​អង្គុយ​​លេង​ហ្គី​តាអំ​ប៉ាញ់​មិញ​​​ មក​យ៉ាង​ខ្លាំង​ ហើយ​ក៏​បាន​រលត់​បាត់​ទៅ​វិញ​នៅ​ពេល​ដែល​មាន​ស​ត្តិ​សុខ​នៃ​សា​លា​មក​ជួយ​អ​ន្ត​រា​គម៍​បាន​ទាន់​ពេល​វេ​លា​ បែរ​មក​ឯ​ខ្ញុំ​នេះ​វិញ​​កំ​ពុង​តែ​​នឹង​ដេក​ពោប​ទៅ​នឹង​ឥដ្ធ​ក្នុង​ទំ​រង់​ជា​អ​ក្សរ ​អ៊ិច​ (x) ត្រ​ដាង​ដៃ​ត្រ​ដាង​ជើង​ដោយ​សារ​តែ​កំ​លាំង​របស់​ក្មេង​ស្រី​ម្នាក់​ដែល​បាន​ជួយ​សង្គ្រោះ​ជិ​វិត​របស់​ខ្ញុំ​អោយ​ផុត​ពី​គ្រោះ​ថ្នាក់​ ដៃ​របស់​ខ្ញុំ​ក៏​បាន​ស្រ​វារ​ទៅ​ចាប់​ចង្កេះ​របស់​នាង​ ក្នុង​ន័យ​ជួយ​លើក​នាង​លើង​ពី​ខ្លួន​របស់​ខ្ញុំ​ តែ​ក៏​បាន​ប៉ះ​នឹង​របស់​អ្វី​ម្យ៉ាង​ដែល​មាន​សភាព​ទន់​ៗ​ នឹង​សំ​លី​ដ៏​ចាស់​ដែល​ស្រោប​នៅ​ក្នុង​អ្វី​ម្យ៉ាង​ដែល​មិន​ដូច​ជា​តុ​ក្ក​តា​ ភ្លើង​ក្នុង​បន្ទប់​ក៏​ស្រាប់​តែ​បាន​បើក​ឡើង​វិញ​​ពន្លឺ​ភ្លើង​ក្នុ​ងបន្ទប់​បាន​ធ្វើ​អោយ​ភ្នែក​របស់​ខ្ញុំ​​ ​ឃើញ​យ៉ាង​ជាក់​ថា​ នេះ​ហើយ​គឺជា​បំ​នែក​នៃ​កូន​តុ​ក្ក​តា​ដែល​ខ្ញុំ​តែង​តែ​ មាន​កូន​ចិត្ត​ដល់​ធំ​មួល​ចង់​រក​ម្ចាស់​វា​ដើ​ម្បី​មក​ផ្គុំ​វា​អោយ​ចេញ​ជា​រូប​រាង​វា​ឡើង​វិញ​ តែ​ស្រាប់តែ​ “ លោក​កើត​អី​ដែរ​រឺ​ទេ​?​”ខ្ញុំ​ក៏​ប្រ​ញាប់​ក្រោក​ឡើង​វិញ​​ហើយ​ រៀបចំ​​ឥ​រិ​យា​បថ​អោយ​បាន​សម​រម្យ​ “​ អុស…​! បាទ​ខ្ញុំ​មិន​អី​នោះ​ទេ​” Jខ្ញុំ​បាន​ញញឹម​ទៅ​កាន់​នាង​​ដោយ​ភាព​ជឿ​ជាក់​ ហើយ​នាង​ក៏​បាន​ញញឹម​តប​ម​កខ្ញុំ​វិញ​ដោយ​ស្មាម​ញញឹម​មួយ​ដែល​ខ្ញុំ​តែង​តែ​ចង​ចាំវា​ទុក​​រ​យះ​ពេល​ជាង​១០​ឆ្នាំ មក​ហើយ​នោះ​ “ បើ​ អឹ​ញ្ចឹង​ខ្ញុំ​សុំ​លា​លោក​ទៅ​វិញ​ហើយ​J” ជំ​ហ៊ាន​របស់​នាង​ក៏​បាន​បស់​​ទៅ​មុខ​ដោយ​ភាព​ស្វា​ហាប់​ តែ​ខ្ញុំ​បែរ​ជា​មាន​ភាព​ស្ទាក់​ស្ទើរ​នឹង​អ្វី​ម្យ៉ាង​ថា​ខ្ញុំ​នឹង​ត្រូវ​ធ្វើ​អ្វី នៅ​ពេល​នេះ​….
          ខ្ញុំ​ក៏​បាន​ដក​យក​របស់​អ្វីមួយ​​ចេញ​ពី​ក្នុង​កា​តាប​របស់​ខ្ញុំ​​យ៉ាង​ឆាប់​រហ័ស​ ហើយ​បាន​ស្រែក​ទៅ​កាន់នាង​
“​ តែ​! ឈប់សិន​!”​
“​លោក​មាន​រឿង​អី​ទៀត​ តើ​មែន​ទេ​? “
“ អឹ​…..ហឹម​………..​គឺ​
“ o-0? #
“  អុស​គឺ​មែន​ហើយ​ ខ្ញុំ​វីស​តែ​នឹង​ភ្លេច​អរ​គុណ​ដល់​នាង​ ..ទៅ​ហើយ​ “
“  គឺមិន​អី​នោះ​ទេ​ J “ នាង​បាន​មើល​មក​កាន់​មុខ​របស់​ខ្ញុំ​ដោយ​ញញឹម​ម្តង​ទៀត​ រួច​ក៏ បន្ត​ដំ​នើរ​ទៅ​មុខ​ជា​បន្ត​
“ អេ………..ស​! “
“ ច៎ា?​”​
“ គឺ​……….​វា​……” ខ្ញុំ​បាន​សំលឹង​មើល​ទៅ​កាន់​បន្តោង​មួយ​ដែល​បង្ហាញ​យ៉ាង​ច្បាស់​ថា​ជា​ដៃ​របស់​កូន​តុ​ក្ក​តា​មួយ​នោះ​ ខ្ញុំ​ក៏​បាន​ដក​ដៃ​ដែល​កាន់​កូន​តុ​ក្ក​តា​ចាស់​មួយ​ពី​ខាង​ក្រោយ​ខ្នងរបស់​​ខ្ញុំ​មក​…
អ្វី​ដែល​ខ្ញុំ​បាន​ឃើញ​ គឺ​ជា​កែវ​ភ្នែក​មួយ​ដែល​កំពុង​តែ​សំ​លឹង​មក​កូន​តុ​ក្ក​តា​ក្នុង​ដៃ​របស់​ខ្ញុំ​ដោយ​ទឹក​ភ្នែក​រ​លីង​រ​លោង​ នឹងភាព​​ជឿ​ជាក់​បំផុត​​ នាង​បាន​ចូល​ដើរ​មក​​កាន់​តែ​ជិត​ខ្លួន​របស់​ខ្ញុំ​ហើយ​ទទួល​យក​តុ​ក្ក​តា​ពី ក្នុង​ដៃ​របស់​ខ្ញុំ​​ យក​ទៅមើល​ នឹង​ផ្គុំ​ចូល​ជា​មួយ​នឹង​ដៃ​តុ​ក្កតា​មួយ​នោះ ដោយ​ទឹក​ភ្នែក​ “  គឺ ពិត​ជា​វា​មែន​….
“ មែន​ហើយ​គឺ​ពិត​ជា​វា​មែន​ …..ខ្ញុំ​​សប្បាយ​ចិត្ត​ណាស់​ដែល​ខ្ញុំ​បាន​ជួប​នាង​ម្តង​ទៀត​..ក្មេង​ស្រី …”
ពេល​នេះ​សន្ធឹក​នៃ​សំលេង​យំរបស់​នាង​ក៏​បាន​បន្លឺ​ឡើង​កាន់​តែ​ខ្លាំង​ នាង​បាន​រត់​មក​ក្រ​សោប​ខ្លួន​របស់​ខ្ញុំ​ ដោយ​ការ​អោប​យ៉ាង​ទន់​ភ្លន់​នឹង​មា​ន​ភាព​កក់​ក្តៅ​ជា​ទី​បំ​ផុត​ ហើយ​បាន​និ​យាយ​មក​កាន់​ខ្ញុំ​វិញ​ថា​
“ ទីបំ​ផុត​ខ្ញុំ​ បាន​រក​លោក​ឃើញ​ហើយ​ បង​ប្រុស​ ….. T_T”
“ នេះ​នាង​យំ​តើ​ មែន​ទេ​? “ “ កុំ​យំ​អី ក្មេង​ឆ្កួត​ ! នេះ​តើ​ប្រុង​អោយ​ខ្ញុំ​ជួប​នាង​ នៅ​ពេល​ណា​គឺ នាង​នឹង​យំនៅ​ពេល​នោះ​ពិ​តមែន​ដែរ​ទេ​? “​ខ្ញុំ​បាន​និ​យាយ​ដោយ​លាយ​ឡំ​នឹង​ស្មាម​សើច​ ហើយ​លើក​ដៃ​ទៅ​អ​ង្អែល​ក្បាល​របស់​នាង​
“ វា​គឺ​ជា​អ្វី ដែលខ្ញុំ​​មិន​អាច​បំ​ភ្លេច​បាន​នោះ​ទេ​ លោក​ដឹង​ដែរ​ទេ​? កាល​ពី​ជាង​១០​ឆ្នាំ​មុន​ ខ្ញុំ​បាន​សន្យា​នឹង​ខ្លួន​ឯង​ថា​ ខ្ញុំ​នឹង​ស្វែង​រក​លោក​អោយ​ឃើញ​ ដើ​ម្បី​ប្រ​គល់​នូវ​បំ​ណែក​តុ​ក្ក​តា​តូច​មួយ​នេះ​អោយ​ទៅ​លោក​ តែ​ពេល​នេះ​ក្តី​បំ​ណង​របស់​ខ្ញុំ​ ​វា​បាន​សំរេច​មែន​ហើយ​ ព្រ​​ហ្មលិ​ខិត​គឺ​ពិត​ជា​មាន​មែន ​ខ្ញុំ​នឹង​ចង​បង​អោយ​ជាប់​ ហើ​យក៏​គ្មាន​ថ្ងៃ​ដែល​យើង​នឹង​បែក​គ្នា​ដូច​កាល​ពី​ជាង​១០​ឆ្នាំ​មុន​នោះ​ទេ​ ….”
ខ្ញុំ​ស្ទើរ​តែ​មិន​ចង់​ជឿ​នូវ​ពាក្យ​ពេចន៍​ដែល​ក្នេង​ស្រី ម្នាក់​នេះ​បាន​និ​យាយ​ចេញ​មក​អំ​ម្បាញ់​មិញ​នេះ​នោះ​ទេ​ ​ …………………” តែ​ពាក្យ​នេះ​វា​សម​ តែ​ជា​រូប​បង​នោះ ទេ​ដែល​សមនឹង​និ​យាយ​ទៅកាន់​រូប​អូន​ណា​ ក្មេង​ស្រី​តូច​របស់​បង​ “ J
“អូន​ស្រលាញ់​បង​ >>>>>>បង​ស្រ​លាញ់​អូន​”​ 😉
បង​ពិតជា​ស្រ​លាញ់​អូន​ខ្លាំង​មែន​ទែន​!
ក្មេង​ស្រីដ៏​គួរ​អោយ​ស្រ​លាញ់​របស់​បង​!
 ដោយ​វឌ្ឍនៈ
“◕‿◕””សំ​រាប់ប​វេ​សន​កាល​​ឆ្នាំ​ថ្មី​ជិត​ចូល​មក​ដល់​”◕‿◕””

តុ​កំ​ព្យូ​ទ័រ​របស់ខ្ញុំ​

វា​មិន​​រញ៉េ​រញ៉ៃ​ខ្លាំង​ណាស់​! (យ៉ាប់​ភ្នែក​!) តែ​ញ៉ុម​ចូល​ចិត្ត​ ហេស​ហេស​ហេស​

តុ​នេះ​សាង​សង់​ឡើង​ដោយ​វត្ថុ​ធាតុ​ដើម​50%ណាបាទ! មិន​កុហក​ទេ​!

លក្ខណៈ​ពិ​សេស​>.^!!

  • កេស​ក្រដាស់​ចាស់​មួយ​ ដែល​មាន​ដាក់​សៀវ​ភៅ​មិន​ដែល​ប្រើ​ការ​ជា​ច្រើន​នៅ​ក្នុង​និង​ (​ចៀស​វាង​រាយ​ពេញ​ផ្ទះ​)​
  • ក្តារ​បន្ទះ​ធំ​មួយ​ (​ យក​មក​ពី​បំ​នែក​តុ​ដែល​បាក់​បែក​ពី​សាលា​រៀន​មក​)lolzz
  • ក្តារ​បន្ទះ​តូច​ៗ​បី​បន្ទះ​ ជា​ទូ​ដាក់​សៀវ​ភៅ​ (​បង​ញ៉ុម​គាត់​រើស​យក​មក​អោយ​ មិន​ដឹង​បាន​មក​ពី​ណា​ខ្លះ​ទេ​ ហាស់​ហាស់​ហាស់​)
  • ហើយ​នៅ​មាន​ថូ​ផ្កា​ (​កា​ដុង​ទឹក​សុទ្ធ​ ជ័រ​មួយ​ កាត់​វា​ជា​រាង​ទ្រ​វែង​)
  • ញ៉ុម​បាន​​យក​ស្រោម​ខ្នើយ​មួយ​ដែល​លែង​ប្រើ​ នឹង​ក្រ​ណាត់​ចាស់​ៗមួយ​ចំ​នួន​មក​ធ្វើ​ជា​ អេ​ប៉ុង​សំ​រាប់​អង្គុយ​ការ​ពារ​រោគ​ឈឺ​ គូទ​ ផង​ដែរ​ ហាស់​ហា

មាន​អី​ឡូយ​ដែរ​តាស់​! មិន​ណយ​ទេ​ខ្ញុំ​ 🙂

មួយ​ទៀត​ គឺ​ទៅ​ផ្សារ​រើស​បាន​កាតាប​ ជជុះ​មួយ​ មើល​ទៅ​វា​សាមញ្ញ​មែន​ទែន​ តំ​លៃ​២ដុល្លា​ តែ​ញ៉ុម​យក​មក​កែ​ច្នៃ​បន្ថែម​ អី​ឡូវ​សូប្បី​តែ​បង​ប្រុស​ញ៉ុម​ក៏​ចង់​បាន​វា​ដែរ​! 😀

lolzz

ញ៉ុម​គិត​ថា​ធ្វើ​បែប​នេះ​ក៏​ល្អ​ម្យ៉ាង​ដែរ​ ទី​មួយ​ វា​មិន​អស់​លុយ​ ទិញ​តុ​បញ្ចុះ​តំ​លៃ​មួយ​ឆុត​អស់​ដល់​ទៅ  ៣០​ដុល្លា​ ហើយ​បើ​បែរ​ម​ក​ធ្វើ​បែប​នេះ​វិញ​ គឺ​មិន​អស់​លុយ​ហើយ​ ចេះ​កែ​ច្នៃ​របស់​ដែល​ប្រើ​ការ​លែង​បាន​ទៀត​ ពិត​ជា​ប្រ​សើរ​មែន​! ហេសហេស​

ទៅ​ជុំ​គ្រួ​សារ​នៅ​ខេត្ត​ ឆ្លៀត​​ដើរ​​ទិញ​​វត្ថុ​​ធាតុ​​ដើម​​ពី​​ដៃ​​ខ្មែរ​​ពិត​​ៗ​(ស្ករ​ត្នោត​)​

រីក​រាយ​ឆ្នាំ​ថ្មី​ ឆ្នាំ​ថោះ​ ត្រី​ស័ក​ ព.ស​ ២៥៥៤​

មិន​ដឹង​ថា​បង​ប្អូន​ពូ​មីង​ បាន​ធ្វើ​ដំ​ណើរ​កំ​សាន្ត​នៅ​តាម​ទី​ណា​ខ្លះ​នោះ​ទេ តែ​ដឹង​តែ​សប្បាយ​ទាំង​អស់គ្នាហើយ​មើល​ទៅ​ ព្រោះ​មួយ​ឆ្នាំ​មាន​តែ​ម្តង​ គប្បី​គួរ​ចែក​រំ​លែក​ការ​ពិបាក​ ក្តី​ព្រួយ​បារម្ភ​ទៅ​តាម​ឆ្នាំ​ចាស់​ៗ​អោយ​បាន​ជ្រះ​ស្រ​លះ​ពី​ក្នុង​ទ្រូង​

ចំ​នែក​ខ្ញុំ​វិញ​គឺ​បាន​ទៅ​ជួប​ជុំ​គ្រួ​សារ​តែ​មិន​បាន​ដើរ​លេង​អី​សប្បាយ​នោះ​ទេ​ ផ្ទុយ​ទៅ​វិញ​បាន​ទៅ​ចូល​រួម​បុណ្យ​អ្នក​ភូមិ​ដែល​ឆ្ងាយ​ពី​ ដី​ចំ​ការ​របស់​ប៉ា​ខ្ញុំ​ជាង​ ៥​គី​ឡូ​ម៉ែត​ ដោយ​ជិះ​ម៉ូ​តូ​ឆ្លង​កាត់​ផ្ទះ​អ្នក​ស្រុក​ ព្រៃ​ស្តុក​តូច​មួយ​ វៀង​តាម​ភ្លឺ​ស្រែ​ជា​ច្រើន​កន្លះ​ ឆ្លង​អូរ​តូច​មួយ​ដែល​មិន​សូវ​មាន​ទឹក​ដក់ ​(​ព្រោះ​ជា​ខែ​ប្រាំង​) បត់​ឆ្វេង​បន្តិច​ កាច់​ទៅ​ស្តាប់​ ជិះ​ទៅ​ត្រង់​តាម​គុម្ព​ចំ​បើង​របស់​អ្នក​ស្រុក​ ហើយ​ក៏​ដល់​ភូមិ​តែ​ម្តង​ >.^!! ហ្ហើយ​ហត់​ណាស់​! មក​វិញ​បាន​ស្ពាយ​ស្ករ​ត្នោត​បាន​ ១០​គី​ឡូ​ នេះ​ឯង​ ហាស់​ហាស់​ហាស់​

គឺថាថ្មីៗស្រស់ៗក្តៅៗ តែ ម្តង ជាពិសេសនោះគ្មាន ជាតិ ថ្នាំ (គីមី)អ្វីឡើយ ....

អ្នក​ស្រុក​អ្នក​ភូមិ​នោះ​ទី​នេះ​គឺ រាក់​ទាក់​នឹង​រួស​រាយ​ទទួល​ មែន​ទែន​ ហើយ​ថែម​ទាំង​ចិត្ត​ល្អ​ទៀត​ផង​ >.< គឺ​នៅ​ក្នុង​ ឃុំ​ ចំ​បក់​ធំ​ មិន​ដឹង​ស្រុក​អី​ទេ​ នៅ​ក្នុង​ខេត្ត​ពោធិ៍សាត់​ដែល​ជា​ស្រុក​កំ​ណើត​របស់​ខ្ញុំ​ lolzzz

ទៅ​មើល​រថយន្ត​អង្គរ​ជា​មួយ​មិត្ត​ភក្តិ​ថ្ងៃ​មិញ​.(លក្ខណៈ​ពិសេស​របស់​រថយន្ត​)​

ដក ទូ រស័ ព្ទ កញ្ចាស់ មួយ ថត យ៉ាង ហ៊ំ ហាន ! ហាហា

.

លឺថា​កម្ពុ​ជា​ចូល​ហ៊ុន​ជាមួយ​នឹង​ ហុង​កុង​ ហើយ​ចំ​ពោះ ប្រដាប់​គ្រឿង​ភាគ​ច្រើន​នាំ​ចូល​ នៅ​មិន​ទាន់​បង្កើត​ក្នុង​ប្រទេស​នៅ​ឡើយ​ទេ ។ តែ​ក៏​​ជា​កិតិ្ត​យស​សំ​រាប់​ស្នា​ដៃ​ខ្មែរ​យើង​ផង​ដែរ​ អនា​គត់​ច្បាស់​ជា​អភិ​វឌ្ឍន៍​លើស​នេះ​ទៅ​ទៀត​ ,,

ក្នុង​នាម​ខ្ញុំ​ជា​កូន​ខ្មែរ​ទំ​ពាំង​ស្នង​ឬ​ស្សី​ម្នាក់​ដែរ​ ញ៉ុម​ប្តេ​ជ្ញា​ថា​នឹង​រង​ចាំ​ជិះ​ >_O រថ​យន្ត​របស់​ខ្ញុំ​បាន​បង្កើត​ឡើង​ 🙂

លក្ខណៈ​ពិ​សេស​

លក្ខណៈ​អាគុយ​

  1. រថយន្ត​ពីរ​កៅ​អី​អាច​រថ​ក្នុង​ល្បឿន​ 80 គីឡូ​ម៉ែត​ក្នុ​ង១​ម៉ោង​
  2. រថយន្ថ​បួន​កៅ​អី​អាច​រត់​បាន​ក្នុង​ល្បឿន​១២០គី​ឡូ​ម៉ែត​ក្នុ​ង​១​ម៉ោង​
  3. គុណ​ភាព​អា​គុយ​បញ្ចូល​ភ្លើង​បាន​ ១៥០០​ដង​ ទៅ  ២០០០​ដង​។
  4. បញ្ចូល​អគ្គីសនី​អា​គុយ​ ត្រូវ​រយៈ​ពេល​ពី ៣​ ម៉ោង​ រថយន្ត​អាច​រត់​បាន​ចំ​ងាយ​ ៣០០គី​ឡូ​ម៉ែត​។ បើ​បញ្ចូល​អស់​ភ្លើង​ ៤០ គី​ឡូ​វ៉ាត់​ម៉ោង​ រថ​យន្ត​អាច​រត់​បាន​ចម្ងាយ​ ៦០០​ គី​ឡូ​ម៉ែត​។
  5. ក្រុម​ហ៊ុន​មាន​គ្រឿង​បន្លាស់​គ្រប់​គ្រាន់​សំ​រាប់​ផ្គត់​ផ្គង់​ និង​ផ្លាស់​ប្តូរ​។
  6. រថយន្ត​អង្គរ​ ប្រើ​ថាម​ពល​អគ្គី​សនី​នឹង​ឆ្លង​កាត់​អង្គ​ភាព​ត្រួត​ពិ​និត្យ​សុ​វត្តិ​ភាព​ស្តង់​ដា​ ISO ។
  7. រថយន្ត​អង្គរ​ មាន​តម្លៃ​ប្រ​មាណ​ពី​ ៥ ០០០​ដុល្លា​ឡើង​ទៅ​។

លក្ខណៈ​ខាងក្នុង​

  1. មាន​លេខ​កូដ​សម្ងាត់​សំ​រាប់​ស្កេន​ក្រ​យៅ​ដៃ​បាន​ចំ​នួន​៥០​ និង​មិន​ប្រើ​កូន​សោរ​។
  2. មាន​កុង​ទ័រ​ប្រាប់​ពី​ភាគ​រយ​ថាមពល​អា​គុយ​ នុង​មាន​កុង​ទ័រ​ប្រាប់​ពី​ចម្ងាយ​ផ្លូវ​សម្រាប់​ថាម​ពល​ដែល​នៅ​សល់​។
  3. មាន​បំ​ពាក់​ប្រ​ព័ន្ធ​អេ​ឡិច​ត្រូ​និច​ ដោយ​ប្រើ​ថាម​ពល​ពី​ ១២V  – ២៤V  និង​ ២០០​V  ៤០០​V  តម្រូវ​ទៅ​តាម​ប្រ​ភេទ​រថយន្ត​។
រថយន្ត​អង្គរ​ ប្រើ​ប្រាស់​ថាមពល​អគ្តី​សនី​ អាច​ជួយ​កាត់​បន្ថយ​ការ​ចំ​ណាយ​ទៅ​លើ​ប្រេង​ឥន្ធនៈ​ បាន​ចំ​នួយ​៨០​ភាគ​រយ​
(​ជា​ពិសេស​ជួយ​កាត់​បន្ថយ​ការ​បំ​ពុល​បរិ​ស្ថាន​)​
អត្ថបទ​ខ្លះ​ៗ​មក​ពី​ខិត្ត​ប័ណ្ណ​ផ្សព្វ​ផ្សាយ​