កំណត់រឿងរ៉ាវផ្ទាល់ខ្លួន

តុ​កំ​ព្យូ​ទ័រ​របស់ខ្ញុំ​

វា​មិន​​រញ៉េ​រញ៉ៃ​ខ្លាំង​ណាស់​! (យ៉ាប់​ភ្នែក​!) តែ​ញ៉ុម​ចូល​ចិត្ត​ ហេស​ហេស​ហេស​

តុ​នេះ​សាង​សង់​ឡើង​ដោយ​វត្ថុ​ធាតុ​ដើម​50%ណាបាទ! មិន​កុហក​ទេ​!

លក្ខណៈ​ពិ​សេស​>.^!!

  • កេស​ក្រដាស់​ចាស់​មួយ​ ដែល​មាន​ដាក់​សៀវ​ភៅ​មិន​ដែល​ប្រើ​ការ​ជា​ច្រើន​នៅ​ក្នុង​និង​ (​ចៀស​វាង​រាយ​ពេញ​ផ្ទះ​)​
  • ក្តារ​បន្ទះ​ធំ​មួយ​ (​ យក​មក​ពី​បំ​នែក​តុ​ដែល​បាក់​បែក​ពី​សាលា​រៀន​មក​)lolzz
  • ក្តារ​បន្ទះ​តូច​ៗ​បី​បន្ទះ​ ជា​ទូ​ដាក់​សៀវ​ភៅ​ (​បង​ញ៉ុម​គាត់​រើស​យក​មក​អោយ​ មិន​ដឹង​បាន​មក​ពី​ណា​ខ្លះ​ទេ​ ហាស់​ហាស់​ហាស់​)
  • ហើយ​នៅ​មាន​ថូ​ផ្កា​ (​កា​ដុង​ទឹក​សុទ្ធ​ ជ័រ​មួយ​ កាត់​វា​ជា​រាង​ទ្រ​វែង​)
  • ញ៉ុម​បាន​​យក​ស្រោម​ខ្នើយ​មួយ​ដែល​លែង​ប្រើ​ នឹង​ក្រ​ណាត់​ចាស់​ៗមួយ​ចំ​នួន​មក​ធ្វើ​ជា​ អេ​ប៉ុង​សំ​រាប់​អង្គុយ​ការ​ពារ​រោគ​ឈឺ​ គូទ​ ផង​ដែរ​ ហាស់​ហា

មាន​អី​ឡូយ​ដែរ​តាស់​! មិន​ណយ​ទេ​ខ្ញុំ​ 🙂

មួយ​ទៀត​ គឺ​ទៅ​ផ្សារ​រើស​បាន​កាតាប​ ជជុះ​មួយ​ មើល​ទៅ​វា​សាមញ្ញ​មែន​ទែន​ តំ​លៃ​២ដុល្លា​ តែ​ញ៉ុម​យក​មក​កែ​ច្នៃ​បន្ថែម​ អី​ឡូវ​សូប្បី​តែ​បង​ប្រុស​ញ៉ុម​ក៏​ចង់​បាន​វា​ដែរ​! 😀

lolzz

ញ៉ុម​គិត​ថា​ធ្វើ​បែប​នេះ​ក៏​ល្អ​ម្យ៉ាង​ដែរ​ ទី​មួយ​ វា​មិន​អស់​លុយ​ ទិញ​តុ​បញ្ចុះ​តំ​លៃ​មួយ​ឆុត​អស់​ដល់​ទៅ  ៣០​ដុល្លា​ ហើយ​បើ​បែរ​ម​ក​ធ្វើ​បែប​នេះ​វិញ​ គឺ​មិន​អស់​លុយ​ហើយ​ ចេះ​កែ​ច្នៃ​របស់​ដែល​ប្រើ​ការ​លែង​បាន​ទៀត​ ពិត​ជា​ប្រ​សើរ​មែន​! ហេសហេស​

ទៅ​ជុំ​គ្រួ​សារ​នៅ​ខេត្ត​ ឆ្លៀត​​ដើរ​​ទិញ​​វត្ថុ​​ធាតុ​​ដើម​​ពី​​ដៃ​​ខ្មែរ​​ពិត​​ៗ​(ស្ករ​ត្នោត​)​

រីក​រាយ​ឆ្នាំ​ថ្មី​ ឆ្នាំ​ថោះ​ ត្រី​ស័ក​ ព.ស​ ២៥៥៤​

មិន​ដឹង​ថា​បង​ប្អូន​ពូ​មីង​ បាន​ធ្វើ​ដំ​ណើរ​កំ​សាន្ត​នៅ​តាម​ទី​ណា​ខ្លះ​នោះ​ទេ តែ​ដឹង​តែ​សប្បាយ​ទាំង​អស់គ្នាហើយ​មើល​ទៅ​ ព្រោះ​មួយ​ឆ្នាំ​មាន​តែ​ម្តង​ គប្បី​គួរ​ចែក​រំ​លែក​ការ​ពិបាក​ ក្តី​ព្រួយ​បារម្ភ​ទៅ​តាម​ឆ្នាំ​ចាស់​ៗ​អោយ​បាន​ជ្រះ​ស្រ​លះ​ពី​ក្នុង​ទ្រូង​

ចំ​នែក​ខ្ញុំ​វិញ​គឺ​បាន​ទៅ​ជួប​ជុំ​គ្រួ​សារ​តែ​មិន​បាន​ដើរ​លេង​អី​សប្បាយ​នោះ​ទេ​ ផ្ទុយ​ទៅ​វិញ​បាន​ទៅ​ចូល​រួម​បុណ្យ​អ្នក​ភូមិ​ដែល​ឆ្ងាយ​ពី​ ដី​ចំ​ការ​របស់​ប៉ា​ខ្ញុំ​ជាង​ ៥​គី​ឡូ​ម៉ែត​ ដោយ​ជិះ​ម៉ូ​តូ​ឆ្លង​កាត់​ផ្ទះ​អ្នក​ស្រុក​ ព្រៃ​ស្តុក​តូច​មួយ​ វៀង​តាម​ភ្លឺ​ស្រែ​ជា​ច្រើន​កន្លះ​ ឆ្លង​អូរ​តូច​មួយ​ដែល​មិន​សូវ​មាន​ទឹក​ដក់ ​(​ព្រោះ​ជា​ខែ​ប្រាំង​) បត់​ឆ្វេង​បន្តិច​ កាច់​ទៅ​ស្តាប់​ ជិះ​ទៅ​ត្រង់​តាម​គុម្ព​ចំ​បើង​របស់​អ្នក​ស្រុក​ ហើយ​ក៏​ដល់​ភូមិ​តែ​ម្តង​ >.^!! ហ្ហើយ​ហត់​ណាស់​! មក​វិញ​បាន​ស្ពាយ​ស្ករ​ត្នោត​បាន​ ១០​គី​ឡូ​ នេះ​ឯង​ ហាស់​ហាស់​ហាស់​

គឺថាថ្មីៗស្រស់ៗក្តៅៗ តែ ម្តង ជាពិសេសនោះគ្មាន ជាតិ ថ្នាំ (គីមី)អ្វីឡើយ ....

អ្នក​ស្រុក​អ្នក​ភូមិ​នោះ​ទី​នេះ​គឺ រាក់​ទាក់​នឹង​រួស​រាយ​ទទួល​ មែន​ទែន​ ហើយ​ថែម​ទាំង​ចិត្ត​ល្អ​ទៀត​ផង​ >.< គឺ​នៅ​ក្នុង​ ឃុំ​ ចំ​បក់​ធំ​ មិន​ដឹង​ស្រុក​អី​ទេ​ នៅ​ក្នុង​ខេត្ត​ពោធិ៍សាត់​ដែល​ជា​ស្រុក​កំ​ណើត​របស់​ខ្ញុំ​ lolzzz

អូយ!ប្រុង​សរសើរ​ញ៉ុម​មែន​នឹង?ហាហាហ

ស្អី​នឹង​?​ អូយ​! ចង់​លួស​ព្រ​លឹង​! 🙂 ហាហហា ប្លក់​​ញ៉ុម​អត់​ទាន់​មាន​ប្រ​កាន់​ចឹង​ទេ​ណា​បង​ៗ អើយ​​! ហាហា តែ​បើ​សិន​ជា​ចង់​សរសើរ​ អ្បាច់​លាក់​លៀម​រ៉េ​! ហិហិ តាម​សំ​រួល​ណា​បាទ​! ហាហា​

 

មិនទាន់ចូលកងវិញផងក៏មានរឿងចំលែកបាត់ទៅហើយ

ជិត​ចូល​រៀន​វិញ​ហើយ​បង​ប្អូន​អើយ​!​ តែ​មាន​អារម្មណ៍​ថា​សង្គម​មិត្ត​ភាព​រវាង​ខ្ញុំ​នឹង​មិត្ត​រួម​ថា្នក់​ បាន​កែ​ប្រែ​អស់​បាត់អស់ទៅហើយ! ពួកគេបានកែប្រែសកម្មភាពនឹងទំលាប់សូម្បីចិត្តគំនិតរវាងគ្នានឹងគ្នា អោយ​ទៅ​ជា​ការ​មើល​មុខ​គ្នា​មិន​ចំ​………! ពិតជាចំលែកមែន ហើយ​ក៏​មាន​ការ​ស្តាយ​ក្រោយ​ណាស់​ដែរ​ ដែល​មិត្ត​ភក្តិ​ទាំង​ប្រុស​ទាំង​ស្រី​របស់​ខ្ញុំ​ បាន​បែក​គំនិត​ទៅ​ជា​មាន​ការ​ស្រលាញ់​គ្នា​ ទៅ​វិញ​ទៅ​មក​ហួស​កំរិត​ ឡើង​ជា​លក្ខណៈ​មួយ​ថាហួសពីមិត្តជិតស្និទ្ធដូចពីមុន ទៅ​ជា​លក្ខណៈ​សង្សារ​អស់​ហើយ​! នៅ​សល់តែខ្ញុំទេដែលកំពុងតែនឹងសំរេចចិត្តថាត្រូវ នៅ​បន្ត​ការ​សិក្សា​ក្នុង​ថ្នាក់​តែ​មួយ​ជា​មួយ​ពួក​គេ​រឺក៏អត់​ តែចំលែកអីថ្ងៃនេះ ច្រឡំគេងដល់ទៅម៉ោង៧កន្លះជិត៨ ក៏មានគេតេមកដាស់ថា អោយ​ទៅ​មើលឈ្មោះ ហើយបញ្ជាក់ទៀតថា ថ្ងៃនេះបើសិនជាអត់និយាយរកគេ ទេ ញ៉ុម​ត្រូវ​តែ​ប៉ាវ​បាយ​គេ​ ចប់ត្រឹមនេះឯងព្រោះជាសំលេងចំលែក អត់ដែលស្គាល់សោះ តែក៏ត្រូវតែទៅមិនខានដែរ ព្រោះខ្លាចអត់ឌឺម៉ង់ចូលរៀន! តែមិនហ៊ាននៅយូរដែរព្រោះខ្លាចរឿងនោះគឺជាការពិតក៏ នាំ​ពួក​ម៉ាក់​ជិះ​មក​ផ្ទះ​វិញយ៉ាងលឿន! ហេហេ 🙂
សូមខ្លាចហើយចំពោះការហូរចូលនៃវប្បធម៍បរទេសនោះ

ចាប់ផ្តើមចូលពិភពអ៊ីនធើណេតចាប់ផ្តើមអភិវឌ្ឍន៍ខ្លួនឯង

ចាប់​តាំង​ពី​ក្មេង​​ដែល​មាន​ចរិក​មិន​ល្អ​ មិន​ចេះ​ចុះ​ចូល​ទៅ​ក្នុង​សង្គម​ ​នឹង​គេ​សោះ​ ទៅ​ជា​ក្មេង​ដែល​មាន​ភាព​កក់​ក្តៅ​ពី​សំ​ណាក់​បង​ប្អូន​មិត្ត​ភក្តិ​ ដែល​មាន​បទ​ពិ​សោធ​ល្អ​ៗ​ ចេះ​ជួយ​ចែក​រំ​លែក​ ជួយ​ផ្តល់​គំ​និត​ល្អ​ៗ​ បូក​រួម​ទាំង​ការ​កំសាន្ត​ស​ប្បាយ​តាម​ពាក្យពេចន៍​ រាយ​រ៉ាប់​តាម​រយះ​អក្សរ​ការ​ ​chat​​ នឹង​ការ​ ជួប​ជុំ​គ្នា​ផ្ទាល់​ ត្រឹម​តែ​រ​យះ​ពេល​ ​៣​ ខែ​តែ​ប៉ុ​ណ្ណោះ​ ធ្វើអោយខ្ញុំ​មាន​អារម្មណ៍ថា​ ​ភ្ញាក់​ផ្អើល​ចំ​ពោះ​ខ្លួន​ឯង​ណាស់​ ដែល​បាន​ផ្លាស់​ប្តូរ​ទម្លាប់​ច្រើន​ គឺ​មាន​គំ​និត​មួយ​ថា​ នឹង​អាច​ធ្វើ​អោយ​បាន​ដូច​គេ​ ​ហើយ​ចង់​ប្រ​កាន់​នៅ​ចំ​ហរ​មួយ​ថា;

គេ​អាច​ធ្វើ​បាន​ខ្ញុំ​ក៏​អាច​ធ្វើ​បាន​ដូច​ជា​គេ​អឹញ្ចឹង​ដែរ

ចំ​ហរ​មួយ​នេះ​ធ្វើ​អោយ​ខ្ញុំ​លែង​ខ្ជិល​​ច្រ​​​អូស​​ចំ​ពោះ​ការ​សិ​ក្សា​ដូច​កាល​ពី​មុន​ច្រើន​ ខ្ញុំ​ចង់​សំ​លឹង​មើល​ទៅ​អ​នា​គត់​ដល់​វែង​ឆ្ងាយ​របស់​ខ្ញុំ​ ចង់​សួរ​ថា​តើ​អាច​នឹង​មាន​វាសនា​បាន​ ​ដូច​បំ​ណង​ដែល​ខ្ញុំ​ប៉ង​ដែរ​រឺ​ទេ​?​ អ្វី​ដែល​ខ្ញុំ​ចង់​សុំ​បង​ប្អូន​ទាំង​អស់​នៅ​ពេល​នេះ​ ​គឺ​ចង់​អោយ​អ្នក​រាល់​គ្នា​ បន្ត​ចូល​រួម​ក​សាង​ វប្ប​ធម៍​នៃ​ការ​ចែរំលែក ដ៏​មិន​ចេះ​រីក​ស្ងួត​នេះ​ត​ទៅ​ទៀត​ ដើ​ម្បី​ជា​ប្រ​យោជន៍​ សំ​រាប់​កូន​ខ្មែរ​ ​ជំ​នាន់​ក្រោយ​ៗ​ទៀត​ដូច​ជា​ខ្ញុំ​………. 😉

😀 ពេល​ខ្លះ​ខ្លួន​ខ្ញុំ​ផ្ទាល់​ក៏​មាន​ការ​ស្តាយ​ក្រោយ​មួយ​ចំ​នួន​ធំ​ដែរ​ ចំ​ពោះ​ការ​ធ្វេស​ប្រ​ហែស​បាត់​​បង់​នៅ​ពេល​វេ​លា​ដ៏​មាន​ប្រ​យោជន៍​ នា​ពេល​កន្លង​មក​នោះ​ចោល​ទទេៗ​ 🙂

តែសង្ឃឹមថាអ្វីដែលខ្ញុំខិតខំ ក្រេបជញ្ជក់នៅពេលនេះនឹងអាចជួយស្តាចំនេះដឹងរបស់ខ្ញុំឡើងវិញ

ជាចុងក្រោយខ្ញុំក៏សុំអរគុណចំពោះអ្វីៗ ​ជា​ច្រើន​ដែល​អ្នក​ទាំង​អស់​គ្នា​បាន​ចែក​រំលែក​បទពិ​សោធ​គ្នា​ទៅ​វិញទៅ​មក​ជារៀងរាល់ថ្ងៃនេះផងដែរ………

ខ្ញុំរីករាយណាស់ដែលបានមកចូលរួមក្នុងប្លក់ខ្មែរដ៏មានប្រយោជន៍មិនចេះរីងស្ងួតនេះ…..:)