បទពិសោធផ្សេងៗ

តុ​កំ​ព្យូ​ទ័រ​របស់ខ្ញុំ​

វា​មិន​​រញ៉េ​រញ៉ៃ​ខ្លាំង​ណាស់​! (យ៉ាប់​ភ្នែក​!) តែ​ញ៉ុម​ចូល​ចិត្ត​ ហេស​ហេស​ហេស​

តុ​នេះ​សាង​សង់​ឡើង​ដោយ​វត្ថុ​ធាតុ​ដើម​50%ណាបាទ! មិន​កុហក​ទេ​!

លក្ខណៈ​ពិ​សេស​>.^!!

  • កេស​ក្រដាស់​ចាស់​មួយ​ ដែល​មាន​ដាក់​សៀវ​ភៅ​មិន​ដែល​ប្រើ​ការ​ជា​ច្រើន​នៅ​ក្នុង​និង​ (​ចៀស​វាង​រាយ​ពេញ​ផ្ទះ​)​
  • ក្តារ​បន្ទះ​ធំ​មួយ​ (​ យក​មក​ពី​បំ​នែក​តុ​ដែល​បាក់​បែក​ពី​សាលា​រៀន​មក​)lolzz
  • ក្តារ​បន្ទះ​តូច​ៗ​បី​បន្ទះ​ ជា​ទូ​ដាក់​សៀវ​ភៅ​ (​បង​ញ៉ុម​គាត់​រើស​យក​មក​អោយ​ មិន​ដឹង​បាន​មក​ពី​ណា​ខ្លះ​ទេ​ ហាស់​ហាស់​ហាស់​)
  • ហើយ​នៅ​មាន​ថូ​ផ្កា​ (​កា​ដុង​ទឹក​សុទ្ធ​ ជ័រ​មួយ​ កាត់​វា​ជា​រាង​ទ្រ​វែង​)
  • ញ៉ុម​បាន​​យក​ស្រោម​ខ្នើយ​មួយ​ដែល​លែង​ប្រើ​ នឹង​ក្រ​ណាត់​ចាស់​ៗមួយ​ចំ​នួន​មក​ធ្វើ​ជា​ អេ​ប៉ុង​សំ​រាប់​អង្គុយ​ការ​ពារ​រោគ​ឈឺ​ គូទ​ ផង​ដែរ​ ហាស់​ហា

មាន​អី​ឡូយ​ដែរ​តាស់​! មិន​ណយ​ទេ​ខ្ញុំ​ 🙂

មួយ​ទៀត​ គឺ​ទៅ​ផ្សារ​រើស​បាន​កាតាប​ ជជុះ​មួយ​ មើល​ទៅ​វា​សាមញ្ញ​មែន​ទែន​ តំ​លៃ​២ដុល្លា​ តែ​ញ៉ុម​យក​មក​កែ​ច្នៃ​បន្ថែម​ អី​ឡូវ​សូប្បី​តែ​បង​ប្រុស​ញ៉ុម​ក៏​ចង់​បាន​វា​ដែរ​! 😀

lolzz

ញ៉ុម​គិត​ថា​ធ្វើ​បែប​នេះ​ក៏​ល្អ​ម្យ៉ាង​ដែរ​ ទី​មួយ​ វា​មិន​អស់​លុយ​ ទិញ​តុ​បញ្ចុះ​តំ​លៃ​មួយ​ឆុត​អស់​ដល់​ទៅ  ៣០​ដុល្លា​ ហើយ​បើ​បែរ​ម​ក​ធ្វើ​បែប​នេះ​វិញ​ គឺ​មិន​អស់​លុយ​ហើយ​ ចេះ​កែ​ច្នៃ​របស់​ដែល​ប្រើ​ការ​លែង​បាន​ទៀត​ ពិត​ជា​ប្រ​សើរ​មែន​! ហេសហេស​

ដំ​​ណោះ​ស្រាយ​ចំ​ពោះ​មិត្ត​រួម​អា​ជីព​មិន​ចុះ​សំ​រុង​នឹង​អ្នក​

មាន​ចំ​នុច​មួយ​គួរ​កត់​សំ​គាល់​អំ​ពី​អ្វី​ដែល​អ្នក​គួរ​ចាប់​អា​រ​ម្មណ៍​ចំ​ពោះ​មិត្ត​រួម​អា​ជីព​រ​បស់​អ្នក​  នៅ​ក្នុង​អា​ជីព​រ​បស់​អ្នក​រាល់​ថ្ងៃ​ តែង​តែ​ត្រូវ​ប្រ​ឈម​មុខ​ជា​មួយនឹ​ង​មនុស្ស​ដែល​មាន​អត្តចរិក​ប្លែក​ៗ​ជា​ច្រើន​ ក្នុង​នោះ​ក៏​មាន​មនុស្ស​មួយ​ចំ​នួន​ដែល​ស្រលាញ់​ចូល​ចិត្ត​នឹង​យក​ចិត្ត​ទុក​ដាក់​ជា​មួយ​អ្នក​ តែ​ក៏​មានមួយចំនួនទៀតដែលមិនស្រលាញ់ចូលចិត្តនឹងមិនចង់យកចិត្តទុកដាក់ជាមួយអ្នកនោះដែរ ហើយ​ថែម​ទាំង​មាន​គំ​និត​ចង់​ឈ្នា​នីស​មិន​ចេះ​ចប់​។​ បញ្ហា​នេះ​ហើយ​ដែល​អ្នក​មើល​ឃើញ​ជា​រឿង​តូច​តាច​ តែ​បើ​ព្រ​ងើយ​ក​ន្តើយ​យូរៗ​ទៅ​ វា​នឹង​អាច​ជះ​អិ​ទ្ធិ​ពល​ដល់​អា​រម្មណ៍​បំ​ពេញ​ការ​ងារ​របស់​អ្នក​យ៉ាង​ខ្លាំង​។​ដូ​ច្នេះ​ល្មម​ដល់​ពេល​ដែល​អ្នក​ត្រូវ​ស្វែង​រក​វិ​ធី​ល្អ​ៗ​ ដើ​ម្បី​ប​ញ្ឈប់​រឿង​ឈឺ​ក្បាល​ទាំង​នេះ​ហើយ​។

ភាព​រួស​រាយ​គួរ​តែ​ចាប់​ផ្តើម​ពី​អ្នក

នៅ​ពេល​ដែល​អ្នក​ស​ង្កេត​ឃើញ​មិត្ត​រួម​ក្រុម​រ​បស់​អ្នក​ មួយ​ចំ​នួន​ស​ម្តែង​ភាព​ព្រ​ងើយ​ក​ន្តើយ​មិន​និ​យាយ​ស្តី​រក​អ្នក​ ប្រ​ហែល​ជា​អ្នក​តូច​ចិត្ត​នឹង​ យល់​ថា​ពួក​គេ​ឆ្មើង​ឆ្មៃ​ប៉ុន្តែ​អ្នក​គួរ​គិតថាបញ្ហានេះអាចមានចំនែកខុសពីខ្លួនអ្នកដែរ។

ជួន​កាល​ភាព​ម​មារ​ញឹក​នឹង​ទំ​នួល​ខុស​ត្រូវ​លើ​ការ​ងារ​ត​ម្រូវ​អោយអ្នកអង្គុយសំកុកពីមុខឯកសារការងាររបស់អ្នក

រាប់​ម៉ោង​រ​ហូត​គ្មាន​ឪ​កាស​និយាយ​ស្តី​ទំនាក់​ទំនង​ជា​មួយ​អ្នក​នៅ​ជំ​វិញ​ខ្លួន​ប៉ុ​ន្តែ​អ្នក​ក៏​គួរ​តែ​ដឹង​ថា​និ​ស្ស័យ​ជា​មនុស្ស

មាន​ការ​ប្រ​កាន់​ណាស់​។

ពេល​គេ​ឃើញ​អ្នក​ស​ម្តែង​តែទឹក​មុខ​ធុញ​ថប់​ នឹង​មិន​ព្យា​យាម​និ​យាយ​រាក់​ទាក់​រក​ពួក​គេ​សោះ​ ពួក​គេ​ប្រាកដ​ជា​យល់​ថា​ ​អ្នក​ជា​មនុស្ស​ប្រ​កាន់​ខ្លួន​មិន​ចង់​រាប់​អាន​ពួក​គេ​ទៅ​វិញ​ លុះ​យូរ​ៗ​ទៅ​ពួក​គេ​នឹង​ចាត់​ទុក​អ្នក

ជា​មនុស្ស​ក្រៅ​ក្រុម​តែ​ម្តង​។ ដូ​ច្នេះ​ ទោះ​បី​ជាប់​រ​វល់​ការ​ងារ​យ៉ាង​ណា​ក៏​ដោយ​ អ្នក​គួរ​តែ​ឆ្លៀត​ពេល​ខ្លះៗ​ប​ង្កើត​ភាព​ស្និទ្ធ​ស្នាល​​នឹង​​ពួក​គេ ដោយ​សាក​ល្បង​សំ​ណេះ​សំ​ណាល​លេង​ ភ្ជាប់​ជា​មួយ​ស្នាម​ញញឹម​រាក់​ទាក់​គួរ​ឲ​ចង់​រាប់​អាន​។​ដូច​គ្នា​នេះ​ដែរ​ អ្នក​គួរ​តែ​ទ​ម្លាប់​មក​ចូល​រួម​ក្រុម​(ធ្វើ​ការ​ជា​ដើម​)ឲ​បាន​មុន​ម៉ោង​ ដើម្បី​មាន​ពេល​ជ​ជែក​លេង​ឬ​ក៏​ពី​ភា​ក្សា​គ្នា​ជា​មួយ​មិត្ត​រួម​អា​ជីព​ដ​ទៃ​ ​ពី​រឿង​រ៉ាវ​ផ្សេងៗ​អោយ​បាន​ច្រើន​ ក្រៅ​ពី​ការ​ងារ​អ្វី​មួយ​។

(សូម​ចង​ចាំ​ថា​មនុស្ស​យើង​ចាំ​បាច់​ត្រូវ់​ការ​ មាន​ទំនាក់​ទំនង​ទៅវិញ​ទៅ​មក​ កុំ​ប​ណ្តោយ​អោយ​ ស​ម្ពាធ​ការ​ងារ​ ​ធ្វើ​អោយ​បាត់​បង់​សម្ព័ន្ធ​ភាព​ល្អៗ​អោយ​សោះ​។​)