តុ​កំ​ព្យូ​ទ័រ​របស់ខ្ញុំ​

វា​មិន​​រញ៉េ​រញ៉ៃ​ខ្លាំង​ណាស់​! (យ៉ាប់​ភ្នែក​!) តែ​ញ៉ុម​ចូល​ចិត្ត​ ហេស​ហេស​ហេស​

តុ​នេះ​សាង​សង់​ឡើង​ដោយ​វត្ថុ​ធាតុ​ដើម​50%ណាបាទ! មិន​កុហក​ទេ​!

លក្ខណៈ​ពិ​សេស​>.^!!

  • កេស​ក្រដាស់​ចាស់​មួយ​ ដែល​មាន​ដាក់​សៀវ​ភៅ​មិន​ដែល​ប្រើ​ការ​ជា​ច្រើន​នៅ​ក្នុង​និង​ (​ចៀស​វាង​រាយ​ពេញ​ផ្ទះ​)​
  • ក្តារ​បន្ទះ​ធំ​មួយ​ (​ យក​មក​ពី​បំ​នែក​តុ​ដែល​បាក់​បែក​ពី​សាលា​រៀន​មក​)lolzz
  • ក្តារ​បន្ទះ​តូច​ៗ​បី​បន្ទះ​ ជា​ទូ​ដាក់​សៀវ​ភៅ​ (​បង​ញ៉ុម​គាត់​រើស​យក​មក​អោយ​ មិន​ដឹង​បាន​មក​ពី​ណា​ខ្លះ​ទេ​ ហាស់​ហាស់​ហាស់​)
  • ហើយ​នៅ​មាន​ថូ​ផ្កា​ (​កា​ដុង​ទឹក​សុទ្ធ​ ជ័រ​មួយ​ កាត់​វា​ជា​រាង​ទ្រ​វែង​)
  • ញ៉ុម​បាន​​យក​ស្រោម​ខ្នើយ​មួយ​ដែល​លែង​ប្រើ​ នឹង​ក្រ​ណាត់​ចាស់​ៗមួយ​ចំ​នួន​មក​ធ្វើ​ជា​ អេ​ប៉ុង​សំ​រាប់​អង្គុយ​ការ​ពារ​រោគ​ឈឺ​ គូទ​ ផង​ដែរ​ ហាស់​ហា

មាន​អី​ឡូយ​ដែរ​តាស់​! មិន​ណយ​ទេ​ខ្ញុំ​ 🙂

មួយ​ទៀត​ គឺ​ទៅ​ផ្សារ​រើស​បាន​កាតាប​ ជជុះ​មួយ​ មើល​ទៅ​វា​សាមញ្ញ​មែន​ទែន​ តំ​លៃ​២ដុល្លា​ តែ​ញ៉ុម​យក​មក​កែ​ច្នៃ​បន្ថែម​ អី​ឡូវ​សូប្បី​តែ​បង​ប្រុស​ញ៉ុម​ក៏​ចង់​បាន​វា​ដែរ​! 😀

lolzz

ញ៉ុម​គិត​ថា​ធ្វើ​បែប​នេះ​ក៏​ល្អ​ម្យ៉ាង​ដែរ​ ទី​មួយ​ វា​មិន​អស់​លុយ​ ទិញ​តុ​បញ្ចុះ​តំ​លៃ​មួយ​ឆុត​អស់​ដល់​ទៅ  ៣០​ដុល្លា​ ហើយ​បើ​បែរ​ម​ក​ធ្វើ​បែប​នេះ​វិញ​ គឺ​មិន​អស់​លុយ​ហើយ​ ចេះ​កែ​ច្នៃ​របស់​ដែល​ប្រើ​ការ​លែង​បាន​ទៀត​ ពិត​ជា​ប្រ​សើរ​មែន​! ហេសហេស​

24 comments

    1. ញ៉ុម​ពី​មុន​ក៏​ចឹង​ដែរ​ ឡើង​គរ​ពេញ​ផ្ទះ​ ទើប​តែ​រៀប​ចំ​ទុក​ដាក់​បាន​ប៉ុន្មាន​អាទិត្រ​នេះ​ទេ​ ឃើញ​ថា​ល្អ​ជាង​មុន​បាន​ច្រើន​…អរគុណដែលបានចូល​មក​លេង​ណាបង!

    1. thank for your like this 🙂 វាចាស់​ណាស់​ហើយ​ តែ​វា​អាច​ជួយ​ខ្ញុំ​បាន​ច្រើន​ ញ៉ុម​ពេញ​ចិត្ត​នឹង​វា​ខ្លំាង​ណាស់​ វា​គឺជា​លេប​ថប​របស់​ជប៉ុន​ ម៉ាក់​នេះ​វា​មិន​ស្អាត​នោះ​ទេ​ តែ​កម្ម​វិធី​វា​ដើរបាន​​ល្អ​យ៉ាង​ល្អ​ខ្លាំង​ណាស់​
      អូ​មែន​ហើយ​ ​lovekampucheaឈ្នោះ​នេះ​ពិ​រោះ​មែន​ទែន អរគុណ​ណាស់​សំ​រាប់​ការ​ចូល​មក​លេង​ផ្ទះ​របស់​ខ្ញុំ 🙂

ទំលាក់ មួយចំលើយតប ទៅ វឌ្ឍនៈខ្មែរ បោះ​បង់​ការ​ឆ្លើយ​តប