ព្រឹកនេះ

សប្បាយរហូត!​​ ខ្ចិលនឹងកើតទុក្ខ

សប្បាយរហូត!​​ ខ្ចិលនឹងកើតទុក្ខ

តាំងតែពីចូលរៀនសកលវិទ្យាល័យមក អ្វីៗត្រូវផ្លាស់ប្តូរខុសឆ្ងាយពីមុន ដើមឡើយទោះមានលុយក៏ត្រូវនៅផ្ទះធ្វើអ្វីផ្សេង តែដល់ពេលនេះបីដូចជាមានស្លាបអាចហោះហើរគ្រប់ទីកន្លែង។ គិតច្រើន លេងច្រើន ហើយចំណាយពេលតែជាមួយនឹងអ្វីដែលថ្មី សំរាប់ថ្ងៃឈប់សំរាក។ សំរាប់និសិត្សឆ្នាំទី១ដូចខ្ញុំបែរជាត្រូវយកការងារមកឡូកឡំជាមួយនឹងការសិក្សា ធ្វើឲ្យរស់នៅរបស់ខ្ញុំកាន់តែខុសឆ្ងាយពីមិត្តភក្តិ។ មើលទៅពួកគេអាចប្រើប្រាស់ពេលវេលារបស់ពួកគេ ដើរលេងសប្បាយ សុីចុកបានគ្រប់គ្រាន់ មានអ្វីៗ ហើយមិនបាច់ខ្វល់រឿងលុយស្អីសោះ!​។ តែបើគិតមកមើលខ្លួនឯងក៏កាន់តែឆ្ងាយពីពួកគេទៅវិញ មានអ្នកខ្លះគេច្រនែននឹងខ្ញុំ ដែលរៀនបណ្តើរមានការងារធ្វើបណ្តើរ មិនហត់សុំលុយម៉ែ” ខ្ញុំលឺពាក្យទាំងនេះម្តងៗ ចូលចិត្តដកដង្ហើមធំហើយដើរចេញ ទៅរអ៊ូម្នាក់ឯង ពីនេះពីនោះហើយក៏ត្រឡប់មកផ្ទះវិញ។

មួយព្រឹកសំរាប់ការងារនៅសាលា ងាកប្លង់ ងាកគំនូរ ងាកAssignment ងាកបាតកថា ចប់ស្រេចកាលណាត្រឡប់មកផ្ទះធ្វើម្ហូបហូបជាមួយប្អូនស្រី ឲ្យលុយប្អូនទៅសាលា រួចស្លៀកពាក់ខោអាវទៅធ្វើការ។ ជារៀងរាល់ថ្ងៃខ្ញុំក្លាយទៅជាមនុស្សតែលតោលដូចខ្មោច ដោយសារតែមកពីសាលាហត់ហើយ ត្រូវមកអង្គុយធ្វើការក្នុង Office តែម្នាក់ឯងមុនមេ គ្មាននរណានិយាយជាមួយ ហើយត្រូវអង្គុយស្តាប់មេស្តីឲ្យបុគ្គលិកផ្នែកផ្សេងៗដែលមកជួប ពេលខ្លះស្តាប់មេដកដង្ហើមធំ ថែមទៀតល្វីងមុខជាមួយការងារប្រញាប់ប្រញាលសំរាប់ពេលខ្លះ។ តែមិនដឹងឡើយថា តាំងតែពីចូលធ្វើការមក មេមិនដែលស្តីឲ្យឡើយ ហើយថែមទាំងជួយនែនាំបង្រៀនបានច្រើនទៀត បែបនេះហើយដែលធ្វើឲ្យខ្ញុំមិនទាន់ដាក់ពាក្យឈប់ធ្វើការឆាប់ៗ ស៊ូនៅរហូតដល់ចូលឆ្នាំទី២សឹមឈប់។ បើគិតមើលអ្វីដែលបានជួបរៀងរាល់ថ្ងៃនេះ ពិតជាហត់ខ្លាំងដែរ ដែលត្រូវអង្គុយមើលនាឡិកា នឹងអាលបានទៅឲ្យទាន់ម៉ោងរៀនអង់គ្លេស ហើយត្រូវបន្តរៀនកុំព្យូទ័របន្ថែមទៀត ព្រោះបើមិនឆ្លៀតទេរៀនសកលមិនទាន់គេឡើយ។

ទម្លាប់អាក្រក់គឺតម្រូវឲ្យខ្ញុំចូលដេកឲ្យបាន៧ម៉ោងក្នុងមួយថ្ងៃ ព្រោះទុកកំលាំងរៀននឹងធ្វើការឲ្យបានល្អ ចឹងហើយទើបខ្ញុំរៀនមិនសូវពូកែ​ ព្រោះតែមិនសូវមានពេលមើលមេរៀនច្រើនដូចគេ។ មិនទំនេរឡើយ ថ្មីៗនេះមានរបររកស៊ីថ្មីគឺរចនាអាវយឺតខ្លួនឯងលក់យកលុយបន្ថែមបង់ថ្លៃទឹកភ្លើងនឹងដើរលេង។ សង្ឃឹមថាមួយចំនួនធ្លាប់ឃើញអាវរបស់ខ្ញុំ។ ថ្មីៗនេះគម្រោងចុះជួយក្មេងកំព្រា Run For Social ត្រូវបានសំរេចយ៉ាងជោគជ័យ (មិនយកទុក្ខដាក់ខ្លួនទេ ដែលរវល់ហើយនៅមិនសុខរកអីធ្វើបន្ថែមទៀត) តែត្រូវតែធ្វើឲ្យបានល្អ ព្រោះខ្ញុំលក់អាវដើម្បីជួយដល់ក្មេងៗដែលកំពុងបាត់បង់ការសិក្សា។

សំរាប់ព្រឹកនេះត្រូវរក មេផ្តាំឲ្យរកConcept ថ្មីសំរាប់ការងារបន្ទាប់ តែក៏នឹកឃើញបើកប្លក់មើលថាមានអត្ថបទអីខ្លះអាន ហើយក៏អាប់ដេតអីថ្មីមួយសំរាប់ជាការរំសាយអារម្មណ៍ កុំថាខ្ញុំមិនដែលចូលមកលេង ដល់ពេលចូលមកម្តងក៏រអ៊ូតែពីរឿងខ្លួនឯងអី។

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s